ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/07/2023 - 08:54

សម័យ​ប្រ​ជុំ​លើ​ក​ទី ១១ នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ នីតិ​កាល​ X អនុម័ត​សេចក្តី​សម្រេច​ចំ​នួន​ ១៨

បិទ​សម័យ​ប្រ​ជុំ​លើក​ទី ១១ (សម័យ​ប្រ​ជុំ​សាម​ញ្ញ​ពាក់​កណ្តាល​ឆ្នាំ​ ២០២៣) របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ នីតិ​កាល​ X អា​ណត្តិ​កាល​ ២០២១-​២០២៦។​

សម​មិត្ត​ ផាម​វ៉ាន់​ហីវ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ថ្លែង​សុន្ទ​រក​ថា​បិទ​សម័យ​ប្រ​ជុំ​។​

​តំ​ណា​ង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​អនុម័ត​ឆ្លង​សេចក្តី​សម្រេច​នៃ​សម័យ​ប្រ​ជុំ។​

តាម​នោះ​ ក្នុង​កិច្ច​ប្រ​ជុំ​ខាង​លើ​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ នីតិ​កាល​ X បាន​អនុម័ត​សេចក្តី​សម្រេច​ចំ​នួន​ ១៨ ។​ មាន​ដូច​៖ សេចក្តី​សម្រេច​ស្តី​ពី​សេដ្ឋ​កិច្ច​-សង្គម​ ការ​ការ​ពារ​ប្រ​ទេស-សន្តិ​សុខ​ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ និង​ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​សម្រាប់​រយៈ​ ពេល​ ៦ ខែ​ដំ​ណាច់​ឆ្នាំ​ ២០២៣; សេចក្តី​សម្រេច​ស្តីពី​កម្ម​វិធី​សកម្ម​ភាព​ត្រួត​ពិនិត្យ​ ឆ្នាំ​ ២០២៤ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​; សេចក្តី​សម្រេច​លើ​វិសោ​ធន​កម្ម​ និង​បំ​ពេញ​បន្ថែម​សេច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ស្តីពី​សេច​ក្តី​សម្រេច​គ្រោង​ប្រ​មូល​ថវិកា​រដ្ឋ​លើ​ភូមិ​សាស្រ្ត​ ការ​ចំ​ណូល​ ចំ​ណាយ​ថវិកា​ភូមិ​ភាគ​ ឆ្នាំ​២០២៣; សេចក្តី​សម្រេច​ស្តីពី​វិសោ​ធន​កម្ម​ និង​បំ​ពេញ​បន្ថែម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ស្តីពី​ការ​បែង​ចែក​គម្រោង​ថវិកា​ឆ្នាំ​២០២៣; សេចក្តី​សម្រេច​កែ​ស​ម្រួល​កាត់​បន្ថយ​ផែន​ការ​ដើម​ទុន​សម្រាប់​គ្រោង​ការ​ក្រោម​ផែន​ការ​វិនិ​យោគ​សា​ធារ​ណៈ​ រយៈ​ពេល​មធ្យម​ ដំ​ណាក់​កាល​ ២០២១-២០២៥ ពី​ប្រ​ភព​ថវិកា​របស់​ភូមិ​ភាគ​; សេចក្តី​សម្រេច​គ្រោង​ការ​លម្អិត​ និង​បំ​ណេញ​បន្ថែម​លើ​ផែន​ការ​វិនិ​យោគ​សាធា​រណៈ​រយៈ​ពេល​មធ្យម​ ដំ​ណាក់​កាល​ ២០២១​-២០២៥ ពី​ប្រ​ភព​ថវិកា​ភូមិ​ភាគ​; សេចក្តី​សម្រេច​ផ្តល់​សច្ចា​អនុម័ត​គោល​ការណ៍​ កែ​សម្រួល​គោល​ការណ៍​វិនិ​យោគ​លើ​គម្រោង​វិនិ​យោគ​សា​ធា​រណៈ​ (កែ​សម្រួល​គោល​ការណ៍​វិនិ​យោគ​គម្រោង​ស្ពាន​ តៃដូ ស្រុក​ផុង​ដៀង); សេចក្តី​សម្រេច​អនុម័ត​បញ្ជី​គម្រោង​បន្ថែម​ដែល​ត្រូវ​ការ​ដក​ហូត​ដី​ធ្លី​ឆ្នាំ​ ២០២៣…។​

ថ្លែង​បិទ​សម័យ​ប្រ​ជុំ​ ទន្ទឹម​នឹង​សំ​ណើ​អនុវត្ត​ដំ​ណោះ​ស្រាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម​ និង​ធានា​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ទីក្រុង​ សម​មិត្ត​ ផាម​វ៉ាន់​ហីវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ស្នើ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ គ្រប់​ផ្នែក​ គ្រប់​ថ្នាក់​ គប្បី​រួស​រាន់​ផ្សព្វ​ផ្សាយ​អនុវត្ត​បណ្តា​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ឱ្យ​បាន​ឆាប់​រហ័ស​។​ ដាក់​ចេញ​វិធាន​ការ​អនុវត្ត​ប្រ​កប​ដោយ​ភាព​ស្វា​ហាប់ ច្នៃ​ប្រ​តិដ្ឋ​ ទទួល​ខុស​ត្រូវ​ទៅ​តាម​មុខ​ងារ​ ភារ​កិច្ច​ និង​តួនា​ទី​របស់​ខ្លួន។​ ចាត់​ទុក​នេះ​ជា​ការ​គោ​រព​គោល​ការណ៍​ គោល​នយោ​បាយ​ និង​ច្បាប់​ ដើម្បី​បង្ហាញ​ពី​មនោ​សញ្ចេត​នា​ និង​ភាព​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ជា​ជន​ ព្រម​ទាំង​ជា​កិត្តិ​យស និង​កិត្យា​នុភាព​គ្រប់​ផ្នែក​ គ្រប់​ថ្នាក់​ ស្ថាប័ន​ អង្គ​ភាព​និង​បុគ្គល​ម្នាក់ៗ​។​ សម​មិត្ត​បាន​ស្នើ​ឱ្យ​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គ្រប់​ផ្នែក​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​អនុវត្ត​ល្អ​នូវ​តួនា​ទី និង​ភារ​កិច្ច​ ឧស្សា​ហ៍​ត្រួត​ពិនិត្យ​ការ​អនុវត្ត​សេចក្តី​សម្រេច​ ដែល​បាន​ប្រ​កាស​ឱ្យ​ប្រើ​ប្រាស់​; ពង្រីក​ និង​បើក​ទូលាយ​វិស័យ​ជា​វិជ្ជ​មាន​បាន​ទាន់​ពេល​; ទន្ទឹម​នឹង​នោះ​ ផ្តល់​ជា​យោ​បល់ ដើម្បី​កែ​តម្រូវ​និង​ជម្នះ​នូវ​ចំ​ណុច​ខ្វះ​ខាត​លើ​ស្មារតី​ប្រ​ជា​ធិប​តេយ្យ​ សាម​គ្គី​ភាព​ ឯក​ភាព​ សហ​គមន៍ទទួល​ខុស​ត្រូវ​ ដើម្បី​ការ​អភិវឌ្ឍ​រួម​របស់​ទីក្រុង​...៕​

                          យោ​ង៖ កាសែត​កឹង​ធើ

ចែករំលែកអត្ថបទ