ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/07/2023 - 16:45

នា​យក​រ​ដ្ឋមន្ត្រី​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូទាំង​ប្រ​ទេស​ រដ្ឋា​ភិបាល​ជាមួយ​នឹង​ភូមិ​ភាគ​នា​នា​

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូទាំង​ប្រ​ទេស​ រដ្ឋា​ភិបាល​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​ និង​សម័យ​ប្រ​ជុំ​សាមញ្ញ​របស់​រដ្ឋា​ភិបាល​ ខែ​ ៦ ឆ្នាំ ​២០២៣។​

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូទាំង​ប្រ​ទេស​ រដ្ឋា​ភិបាល​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​ និង​សម័យ​ប្រ​ជុំ​សាមញ្ញ​របស់​រដ្ឋា​ភិបាល​ ខែ​ ៦ ឆ្នាំ​ ២០២៣។​ រូប​ថត​ៈ VGP/ញឹក​បាក់

ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ​ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ និង​ភូមិ​ភាគ​នា​នា​ដែល​បាន​អនុវត្ត​យ៉ាង​ប្ដូរ​ផ្ដាច់​នូវ​គោល​លំ​នាំ​ដំ​ណើរ​ការ​ ឆ្នាំ ​២០២៣ គឺ “សាម​គ្គី​ក្រឹត្យ​ វិន័យ​ សមត្ថ​ភាព​ឈ្លាស​វៃ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ ប្រ​សិទ្ធ​ភាព​ទាន់​ពេល”; ផ្ដុំ​កម្លាំង​អនុវត្ត​ភារ​កិច្ច​ជា​ប្រ​ចាំ​កាន់​តែ​ច្រើន​ តម្រូវ​ការ​កាន់​តែ​ខ្ពស់​ផង​ ទប់​ស្កាត់​នូវ​បញ្ហា​ប្រ​ឈម​ភាព​ខ្វះ​ចន្លោះ​អូស​បន្លាយ​ច្រើន​អា​ណត្តិ​ ច្រើន​ឆ្នា​ំ​ផង​និង​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ ពិបាក​ប៉ាន់​ស្មាន​ ពិបាក​ព្យា​ករណ៍​ផង។​ អា​ស្រ័យ​ហេតុ​នោះ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ខែ​ ៦ បន្ត​ឆ្ពោះ​ទៅ​រក​ភាព​សកម្ម​ប្រ​សើរ​ជាង​ខែ​ ៥ និង​ត្រៃ​មាស​ទី II ប្រ​សើរ​ជាង​ត្រៃ​មាស​ទី I លើ​វិស័យ​ជា​ច្រើន​ រួម​ចំ​ណែក​ក្នុង​លទ្ធ​ផល​រួម​របស់​ខែ​ ៦ ឆ្នាំ ​២០២៣។​ ចំ​ពោះ​ទិស​ដៅ​ធំ​ៗ​ជា​សារ​វន្ត​ដែល​សម្រេច​បាន​ម៉ាក្រូ​សេដ្ឋ​កិច្ច​ជា​សារ​វន្ត​រក្សា​ស្ថេរ​ភាព​ អតិផរ​ណា​ត្រូវ​បាន​គ្រប់​គ្រង​ កំ​ណើន​ត្រូវ​បាន​ជំ​រុញ​ តុល្យ​ភាព​ធំ​ៗ​ត្រូវ​បាន​ធានា។​

ទន្ទឹម​នឹង​នោះ​ នា​យក​រដ្ឋ​មន្ត្រី​ បាន​លើក​ឡើង​យ៉ាង​ច្បាស់​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម នៅ​មាន​ចំ​ណុច​ខ្វះ​ខាត​ ភាព​ខ្វះ​ចន្លោះ​ ការ​លំ​បាក​សាក​ល្បង; ក្នុង​នោះ​ គប្បី​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ ៣ ក្រុម​ធំ​ៗ​៖ កំ​ណើន​សេដ្ឋ​កិច្ច​ទាប​ជាង​គ្រោង​ការ​ដែល​បាន​ដាក់​ចេញ; ស្ថាន​ភាព​វិន័យ​ក្រឹត្យ​ក្រម​ពេល​ខ្លះ​មិន​ទាន់​ម៉ឺង​ម៉ាត់ នៅ​មាន​ស្ថាន​ភាព​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ខ្លាច​ខុស​ គេច​វេះ​តួនា​ទី។​

តាម​ការ​គ្រោង​ទុក​ក្រោយ​សម័យ​ប្រ​ជុំ​ រដ្ឋា​ភិបាល​នឹង​ដាក់​ចេញ​សេចក្ដី​សម្រេច​សម័យ​ប្រ​ជុំ​ និង​សេច​ក្ដី​សម្រេច​ប្រ​ធាន​បទ​ជំ​នាញ​ អំ​ពី​ដំ​ណោះ​ស្រាយ​ការ​លំ​បាក​សម្រាប់​ការ​ផលិត ធ្វើ​អា​ជីវ​កម្ម​ បន្ត​ជំ​រុញ​ការ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ រឹត​បន្ដឹង​វិន័យ​ក្រឹត្យ​ក្រម។​ ក្នុង​នោះ​ រដ្ឋា​ភិបាល​បាន​រៀប​ចំ​ក្រុម​បេសក​កម្ម​ ២៦ ក្រុម​ ចុះ​ធ្វើ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​ដើម្បី​ក្ដាប់​ស្ថាន​ភាព​ ដោះ​ស្រាយ​នូវ​ការ​លំ​បាក​ ជាប់​ជំ​ពាក់​ជំ​ពិន កំ​ណត់​ទិស​ដៅ​ភារ​កិច្ច​ ដំ​ណោះ​ស្រាយ​ធំ​ចំ​ពោះ​មុខ​និង​យូរ​អង្វែង៕​

ប្រ​ភព​ៈ baochinhphu.vn  -ប្រែ​សម្រួល​ៈ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ