មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/06/2023 - 16:54

ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ដុង​ថាញ់​

ចាប់​តាំង​ពី​ពេល​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ឃើញ​ថា​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ឃុំ​ដុង​ថាញ់​ ទីរួម​ខេត្ត​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ ត្រូវ​បាន​លើក​ស្ទួយ​ឥត​ឈប់​ឈរ។

ម៉ោង​ហាត់​ប្រាណ​របស់​កុមារ​នៅ​សាលា​មត្តេយ្យ​សៅ​ម៉ាយ។

រួម​ជា​មួយ​នឹង​ដុង​ប៊ិញ​ ដុង​ថាញ់​ គឺ​ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​របស់​ទីរួម​ខេត្ត​ប៊ិញ​មិញ។ អា​ស្រ័យ​មាមីង​ជន​ជាតិ​ភាគ​តិច​បាន​ទទួល​ផល​ពី​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ជា​ច្រើន​ ម៉្លោះ​ហើយ​ ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ភូមិ​សាស្ត្រ​ឃុំ​ដុង​ថាញ់​ មាន​ភាព​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពិសេស​គឺ​ដងផ្លូវ​នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។

ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​ថ្មី​នៅ​ឃុំ​ដុង​ថាញ់​ ត្រូវ​បាន​វិនិ​យោគ​កសាង​បាន​សម​រម្យ។

លោក​សើុង​រឿ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់​ ឱ្យ​ដឹង៖ “ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ទូទាំង​ប្រព័ន្ធ​នយោ​បាយ​ ព្រម​ទាំង​ទទួល​បាន​ការ​ស្រប​មតិ​ពី​សំ​ណាក់​ប្រ​ជា​ជន​ ក្រោយ​រយៈ​ពេល​ ៧ ឆ្នាំ​ កសាង​រហូត​ដល់​ចុង​ឆ្នាំ​ ២០២២ ឃុំ​ដុង​ថាញ់​បាន​សម្រេច​ទិស​ដៅ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ជា​មួយ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ សេដ្ឋ​កិច្ច​-សង្គម​មាន​ការ​អភិវឌ្ឍ​។ ទូទាំង​ឃុំ​មាន​ផ្លូវ​ឃុំ​ភ្ជាប់​ឃុំ​ ត្រូវ​បាន​ក្រាល​កៅ​ស៊ូ ចាក់​បេ​តុង​ទាំង​ ១០០% អត្រា​គ្រួសារ​ក្រីក្រ​ថយ​ចុះ​នៅ​ ០,២៥%។ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ ត្រូវ​បាន​រក្សា​រឹង​មាំ​ វប្ប​ធម៌​មាន​ភាព​រីក​ចម្រើន។ល។ កម្រិត​ប្រ​ជាបញ្ញា​ត្រូវ​បាន​លើក​កម្ពស់​ ប្រ​ជា​ជន​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ។ រៀង​រាល់​ឆ្នាំ​ នៅ​តាម​សាលា​រៀន​ជ្រើស​រើស​សិស្ស​សម្រេច​តាម​លក្ខ​ឋាន​ប្រគល់​ឱ្យ​ចំ​នួន​សិស្ស​បោះ​បង់​ការ​សិក្សា​គ្មាន​មូល​ហេតុ​លែង​មាន​ទៀត។ សម្រេច​បាន​លទ្ធ​ផល​ដូច្នេះ​ មួយ​ផ្នែក​គឺ​អា​ស្រ័យ​សា​លា​រៀន​កសាង​បាន​សម​រម្យ សម្រេច​បទ​ដ្ឋាន​ គ្រូ​បង្រៀន​ធានា​បាន​គុណ​ភាព​ និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស”។

លុះ​វិស័យ​អប់រំ​មាន​ភាព​រីក​ចម្រើន​ ទាក់​ទាញ​សិស្ស​ចូល​រៀន​ច្រើន​ និង​ដាក់​ក្តី​ស្រ​មៃ​លើ​វិថី​សិក្សា​កាន់​តែ​ខ្លាំង។ អ្នក​គ្រូ​គឹម​ធីរំ​ចង់​ គ្រូ​បង្រៀន​សាលា​មត្តេយ្យ​សៅ​ម៉ាយ ឱ្យ​ដឹង៖ “អា​ស្រ័យ​មាន​ផ្លូវ​គមនា​គមន៍​ធ្វើ​ដំណើរ​ទៅ​មក​ងាយ​ស្រួល ខ្ញុំ​ជិះ​កង់​ទៅ​សិក្សា​ថ្នាក់​វិទ្យា​ល័យ​នៅ​ទី​ប្រ​ជុំ​ជន​ត្រា​អូង។ ក្រោយ​ពី​រៀន​ចប់​វិទ្យា​ល័យ​ ខ្ញុំ​ចុះ​ឈ្មោះ​ប្រឡង​ចូល​ផ្នែក​គរុកោ​សល្យ​មត្តេយ្យ ពេល​បញ្ចប់​ការ​សិក្សា​ខ្ញុំ​ដាក់​ពាក្យ​សុំ​ការ​ងារ​និង​បាន​ចាត់​បញ្ជូន​មក​បំ​ពេញ​នៅ​ឃុំ​ដុង​ថាញ់។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ងារ​នា​បច្ចុប្បន្ន​ សង្ឃឹម​ថា បាន​ជួយ​ណែ​នាំ​ក្មេង​ៗ​ជា​ច្រើន​ក្នុង​ភូមិ​បន្ត​ការ​សិក្សា”។ តាម​ប្រសាសន៍​អ្នក​គ្រូ ប៊ូយ​ហុង​ណាម​ នាយិកា​សាលា​មត្តេយ្យ​សៅ​ម៉ាយ បច្ចុប្បន្ន​ សាលា​មាន​គ្រូ​បង្រៀន​វ័យ​ក្មេង​ជា​ជន​ជាតិ​ខ្មែរ​ចំ​នួន​ ៤ នាក់​ អ្នក​គ្រូទាំង​នេះ​ សុទ្ធ​តែ​បាន​បញ្ចប់​ការ​សិក្សា​គរុកោ​សល្យ​មត្តេយ្យ សព្វ​ថ្ងៃ​កំ​ពុង​រៀន​មហា​វិទ្យា​ល័យ​មត្តេយ្យ។ អ្វី​ដែល​សំ​ខាន់​នោះ​ ពួក​គាត់​គឺ​ជា​បង្កោល​ដ៏​រឹង​មាំ​របស់​សា​លា​ មាន​អ្នក​គ្រូ​ខ្លះ​បាន​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​នយោ​បាយ​ ខ្លះ​ទៀត​កំ​ពុង​សិក្សា។

វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ដំណើរ​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​របស់​ឃុំ​ដុង​ថាញ់​ លោក​ ង្វៀង​ថាញ​កឹង​ ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីរួម​ខេត្ត​ប៊ិញ​មិញ​ បញ្ជាក់​បន្ថែម​៖ ឃុំ​ដុង​ថាញ់​ គប្បី​វាស់​ស្ទង់​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ ដើម្បី​បន្ត​ការ​ចលនា​ប្រ​ជា​ជន​ពង្រីក​តួនាទី​ជា​តួអង្គ​សំ​ខាន់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ដំ​ណាក់​កាល​បន្ត​បន្ទាប់៕

                       ហា​ថាញ-មុនី

ចែករំលែកអត្ថបទ