សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកាងឡុង ខេត្តត្រាវិញ ទើបរៀបចំជោគជ័យមហាសន្និបាតលើកទី ៧ អាណត្តិកាល ២០២៣-២០២៨។
គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក បង្ហាញមុខមហាសន្និបាត។
អាណត្តិកាលកន្លង ជាមួយនឹងតួនាទីរៀបចំប្រមូលផ្តុំ សាមគ្គីរវាងព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ បានពង្រីកល្អទិសស្លោក “សាសនា ប្រជាជាតិ សង្គមនិយម” សមាគមបានចលនា ព្រះសង្ឃ និងពុទ្ធបរិស័ទរស់នៅ “ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម” សក្តិសមជាមជ្ឈមណ្ឌលសាមគ្គី តម្រង់ទិសសកម្មភាពជំនឿសាសនាសម្រាប់ជនរួមជាតិខ្មែរ។
មហាសន្និបាតបានតែងតាំងព្រះសង្ឃ ១៥ អង្គ/នាក់ ចូលក្នុងគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក អាណត្តិកាល ២០២៣-២០២៨ ក្នុងនោះ គណៈអចិន្ត្រៃយ៍ មាន ៦ អង្គ។ ព្រះតេជព្រះគុណថាច់ទឿង ត្រូវបានតែងតាំងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកាងឡុងជាបន្ត។
ស្របក្នុងឱកាសនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បានប្រទានប័ណ្ណសរសើរដល់សមូហភាព ១ និងបុគ្គល ៥ អង្គ/នាក់ ដែលមានស្នាព្រះហស្តឆ្នើមក្នុងសកម្មភាពកិច្ចការសាសនាក្នុងអាណត្តិកាលកន្លង; គណៈកម្មាធិការប្រជាជនស្រុកកាងឡុង ក៏បានប្រទានលិខិតសរសើរចំនួន ១៩ ដល់សមូហភាពចំនួន ៥ និងបុគ្គល ១៤ អង្គ/នាក់ ដែលមានស្នាព្រះហស្តឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ការងារសប្បុរស មនុស្សធម៌ និងសកម្មភាពសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកាងឡុង អាណត្តិកាល ២០១៨-២០២៣៕
សើុងម៉ាល័យ - វិមាន