សមាគមគាំពារជនពិការ កុមារកំព្រានិងអ្នកជំងឺក្រីក្រស្រុកទ្រីតូង ខេត្តអាងយ៉ាង បានធ្វើពិធីប្រគល់ជូនផ្ទះមេត្តាធម៌ដល់លោកអ៊ំចៅប៊ិញ អ្នកមានវ័យចំណាស់នៅភូមិទ្រុងអាង ឃុំឡេទ្រី។ សរុបថវិកាសាងសង់ផ្ទះមេត្តាធម៌ គឺ ៤០ លានដុង អាស្រ័យសមាគមគាំពារជនពិការ កុមារកំព្រានិងអ្នកជំងឺក្រីក្រស្រុកទ្រីតូង កៀរគរសប្បុរសជននៅក្នុងនិងក្រៅស្រុក។
ពិធីប្រគល់ផ្ទះដល់គ្រួសារលោកអ៊ំចៅប៊ិញ អង្គភាពធ្វើហិរញ្ញប្បទាន រដ្ឋអំណាចភូមិភាគនៅទាំងជូនរបស់របរប្រើប្រាស់ផ្សេងៗទៀតដល់គ្រួសារគាត់។
មុននោះ សមាគមគាំពារជនពិការ កុមារកំព្រានិងអ្នកជំងឺក្រីក្រស្រុកទ្រីតូង បានសហការជាមួយនឹងសមាគមកាកបាទក្រហមឃុំតឹងប៊ិញ ស្រុកចូវថាញ់ ខេត្តដុងថាប ចែកជូនអំណោយ ៥០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ កុមារជនជាតិខ្មែរលើភូមិសាស្រ្តឃុំចូវឡាំងនិងលឿងភី។ ក្នុងនោះ មានអំណោយ ៣០០ ចំណែកជូនដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ អំណោយមួយចំណែកៗគិតតម្លៃគឺ ៣៥០.០០០ ដុង រួមមាន៖ អង្ករ ១០ គីឡូក្រាមនិងគ្រឿងឧបភោគបរិភោគមួយចំនួន; អំណោយ ២០០ ចំណែកទៀតជូនដល់ប្អូនៗកុមារ រួមមាន៖ នំ ស្ករគ្រាប់ និងទឹកដោះ។
ក្រៅពីនោះ លោកយាយលោកតាដែលមានវ័យចាស់ ៤០នាក់ ម្នាក់ៗបានទទួលបន្ថែម ១០០.០០០ ដុងទៀតផង។ សរុបតម្លៃទឹកប្រាក់ក្នុងផ្ដល់អំណោយគឺ ១០០ លានដុង អាស្រ័យសប្បុរសជននៅក្រុងហូជីមិញ និងឃុំប៊ិញតឹង ស្រុកចូវថាញ់ ខេត្តដុងថាប ជំនួយឧបត្ថម្ភ៕
យោង៖ កាសែតអាងយ៉ាង -ប្រែសម្រួល៖ ថាច់ធី