អនុវត្តកម្មវិធីសហការលេខ ០៩/CTr-BCA-MTTW ចុះថ្ងៃ ០១/៨/២០១៣ រវាងក្រសួងនគរបាលជាមួយនឹងគណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងអង្គការជាសមាជិក ស្តីពីការ”ជំរុញចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិក្នុងស្ថានភាពថ្មី” “ហៅកាត់ថា កម្មវិធីសហការលេខ ០៩” ផ្តើមពីនោះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រខេត្តសុកត្រាំង ត្រូវបានរក្សារឹងមាំ។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ តែងសហការជាមួយព្រះសង្ឃ ជំរុញចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិក្នុងស្ថានភាពថ្មី។
ក្រោយពីរយៈពេល ១០ ឆ្នាំ ផ្សព្វផ្សាយអនុវត្តកម្មវិធីសហការលេខ ០៩ កងកម្លាំងនគរបាលទូទាំងខេត្ត សហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងអង្គការជាសមាជិកគ្រប់លំដាប់ថ្នាក់ កសាង ពង្រឹងនិងពង្រីកជាង ១.០០០ ទម្រង់ ធានាសន្តិសុខសណ្តាប់ធ្នាប់ដែលមានប្រសិទ្ធភាព ដូច៖ ទម្រង់”កាមេរ៉ាសន្តិសុខ” “ភ្លើងបំភ្លឺផ្លូវជនបទ” “ក្រុមគ្រិស្តសាសនិកស្វ័យគ្រប់គ្រង” “បង្ការ ប្រឆាំងបទល្មើសនិងបាបគ្រោះសង្គម តាមរយៈបណ្តាញសង្គម (Zalo)” “ព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមបង្ការ ប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់” “មណ្ឌលតាំងទីលំនៅគ្មានយុវជនប្រព្រឹត្តល្មើសច្បាប់និងបាបគ្រោះសង្គម”; “ដងផ្លូវស្វ័យគ្រប់គ្រងខាងសន្តិសុខសណ្តាប់ធ្នាប់”។ល។ ឆ្លងតាមរយៈនោះ ប្រជាជនបានផ្តល់ដំណឹងមានតម្លៃជាង ១០.៥០០ ដំណឹងជួយកងកម្លាំងនគរបាល បង្ក្រាបជាច្រើនករណីសម្រុះសម្រួលបានជោគជ័យករណីវិវាទទំនាស់ក្នុងផ្ទៃក្នុងប្រជាជនជាង ២០.៩០០ ករណី អប់រំធ្វើឱ្យផ្លាស់ប្តូរគំនិតមុខសញ្ញា ៤.១៥៧ នាក់ អប់រំធ្វើឱ្យផ្លាស់ប្តូរគំនិតមុខសញ្ញាដែលកែខ្លួនយឺត ៥.៧៧៥ លើកនាក់ ប្រកាសជាសាធារណៈមុខសញ្ញា ២១.៥៥៥ នាក់ ផាកពិន័យរដ្ឋបាលមុខសញ្ញា ១១២ នាក់ បញ្ជូនទៅមណ្ឌលផ្តាច់ញៀនមុខសញ្ញា ១១១ នាក់ និងបញ្ជូនទៅមណ្ឌលអប់រំមុខសញ្ញា ១៨ នាក់ ផ្តើមពីនោះ ជួយឱ្យមុខសញ្ញារាប់រយនាក់បានដោះលែងពីពន្ធនាគារមករួមរស់ក្នុងសហគមន៍ បុលទុនអភិវឌ្ឍសេដ្ឋកិច្ចលំនឹងជីវភាព។ ព្រះតេជព្រះគុណឡឹមញ៉ាង ព្រះចៅអធិការវត្តព្រែកពិន្ទង មានថេរដីកា៖ អាស្រ័យមានទម្រង់ “ព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់” ម៉្លោះហើយ មាមីងពុទ្ធបរិស័ទបានជ្រាបច្បាស់និងព្រួតដៃគ្នារក្សាសន្តិសុខភូមិស្រុក អប់រំកូនចៅឱ្យជៀសឆ្ងាយពីបាបគ្រោះសង្គម មិនប្រព្រឹត្តល្មើសច្បាប់។ មាមីងពុទ្ធបរិស័ទព្រួតដៃចូលរួមបង្ការ ប្រឆាំងបទល្មើស អាស្រ័យហេតុនេះ ពិធីបុណ្យទានក្នុងវត្ត តែងធានាបានសន្តិសុខសណ្តាប់ធ្នាប់ មាមីងស្ងប់ចិត្តមកវត្តធ្វើបុណ្យសុន្ទរ៍ទាន កម្សាន្តសប្បាយ”។
តាមប្រសាសន៍លោកត្រឹងវ៉ាន់ឡូវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ប្រធានគណៈចង្អុលការបង្ការ ប្រឆាំងបទល្មើស បាបគ្រោះសង្គម និងកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិខេត្ត អនុវត្តកម្មវិធីសហការលេខ ០៩ តែងទទួលបានការគាំទ្រ និងសហការជិតស្និទ្ធរវាងកងកម្លាំងនគរបាល និងរណសិរ្សមាតុភូមិវៀតណាមពីថ្នាក់ខេត្តដល់មូលដ្ឋាន ព្រមជាមួយការចូលរួមយ៉ាងសកម្មពីមជ្ឈដ្ឋានប្រជាជន ដូច្នេះ ការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិពង្រីកបានប្រសិទ្ធភាព រួមចំណែករក្សារឹងមាំសន្តិសុខនយោបាយនិងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម លើភូមិសាស្ត្រខេត្ត។ ពិសេស រក្សានិងកសាងមណ្ឌលតាំងទីលំនៅចំនួន ៦៨១ អនុវត្តល្អចលនា បង្ការ ប្រឆាំងបទល្មើស គ្រឿងញៀន រកស៊ីផ្លូវភេទ ជំងឺ HIV/AIDS ជួញដូរមនុស្ស; មណ្ឌលតាំងទីលំនៅចំនួន ៦៧២ បានកសាងអនុសញ្ញា; មណ្ឌលតាំងទីលំនៅចំនួន ៧៤៧ បានអនុវត្តល្អនូវចលនាការពារសន្តិសុខមាតុភូមិ។ តាមរយៈនោះ រួមចំណែកជំរុញចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ បង្កើតគោលជំហរស្វយ័តតភ្ជាប់គ្នា លើកកម្ពស់ប្រសិទ្ធភាព តស៊ូ បង្ការ ប្រឆាំងបទល្មើស បាបគ្រោះសង្គម ធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន៕
យ្វីអាញ-មុនី