12/06/2023 - 08:09

សេច​ក្តី​ណែ​នាំ​ថ្មី​ ស្តី​ពី​ការ​បង្កើន​ប្រាក់​បំ​ណាច់​អនុ​គ្រោះ​មុខ​របរ​សម្រាប់​កម្មាភិ​បាល​សុខា​ភិបាល​

ក្រសួង​សុខា​ភិបាល​ ទើប​ចេញ​សារ​លិខិត​លេខ​ ៣១០២/BYT-TCCB ស្តី​ពី​ការ​អនុ​វត្ត​របប​ប្រាក់​បំ​ណាច់​អនុ​គ្រោះ​ទៅ​តាម​មុខ​របរ​មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​ ០៥/២០២៣/NĐ-CP។

រូប​ថត​ជា​ឧទាហរណ៍។

ក្នុង​រយៈ​ពេល​កន្លង​ ក្រសួង​សុខា​ភិបាល​ ទទួល​បាន​សារ​លិ​ខិត​ពី​មន្ទីរ​សុខា​ភិបាល​ខេត្ត​ ក្រុង​និង​បុគ្គល​មួយ​ចំ​នួន​ អំ​ពី​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​របប​ប្រាក់​បំ​ណាច់​អនុគ្រោះ​តាម​មុខ​របរ​ មាន​ចែង​ក្នុង​អនុ​ក្រឹត្យ​លេខ​ ០៥/២០២៣/NĐ -CP។ បន្ទាប់​ពី​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ក្រ​សួង​សុខា​ភិបាល​មាន​យោ​បល់​ដូច​តទៅ៖

-អំ​ពី​រយៈ​ពេល​នៃ​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​ ០៥/២០២៣/NĐ-CP៖ 

កម្រិត​នៃ​ប្រាក់​បំ​ណាច់​អនុ​គ្រោះ​ទៅ​តាម​មុខ​របរ​ចំ​ពោះ​បុគ្គ​លិក​សុខា​ភិបាល​បង្ការ សុខា​ភិបាល​មូល​ដ្ឋាន​ អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី ០១/០១/ ២០២២ រហូត​ដល់​ថ្ងៃ​ ៣១/១២/២០២៣។

យោង​តាម​មាត្រា ១ នៃ​អនុ​ក្រឹត្យ​លេខ​ ០៥/ ២០២៣៖

-អំ​ពី​មុខ​សញ្ញា​បាន​ទទួល​កម្រិត​ប្រាក់​បំ​ណាច់​អនុ​គ្រោះ​តាម​មុខ​របរ​ មាន​ចែង​ក្នុង​អនុ​ក្រឹត្យ​លេខ​ ០៥/២០២៣៖

មុខ​សញ្ញា​ទទួល​ប្រាក់​បំ​ណាច់​អនុ​គ្រោះ​តាម​មុខ​របរ​កម្រិត​ ១០០% យោង​តាម​សេចក្តី​កំ​ណត់​នៃ​អនុក្រឹត្យ​លេខ​ ០៥/២០២៣/NĐ-CP គឺ​បុគ្គ​លិក​ផ្នែក​សុខា​ភិបាល​បង្ការ សុខា​ភិបាល​ មូល​ដ្ឋាន​ បម្រើ​ការ​ងារ​មុខ​ជំ​នាញ​ផ្នែក​សុខា​ភិបាល​ជា​ប្រ​ចាំ​និង​ដោយ​ផ្ទាល់​បាន​នឹង​កំ​ពុង​ ទទួល​ប្រាក់​បំ​ណាច់​អនុគ្រោះ​តាម​មុខ​របរ​កម្រិត​ពី​ ៤០-៧០% ដែល​បាន​កំ​ណត់​ក្នុង​អនុក្រឹត្យ​លេខ​ ៥៦/២០១១/NĐ-CP និង​សា​រាចរ​អន្តរ​ក្រសួង​លេខ​ ០២/២០១២/TTLT-BYT-BNV-BTC។

-ករណី​ផ្សេង​ៗទៀត​ គឺ​៖

+ចំ​ពោះ​ករណី​ដែល​មិន​មែន​ជា​មុខ​សញ្ញា​អនុ​វត្ត​អនុ​ក្រឹត្យ​លេខ​ ០៥/២០២៣ គឺ​បន្ត​អនុ​វត្ត​របប​ប្រាក់​បំ​ណាច់​អនុគ្រោះ​ដែល​មាន​ចែង​ក្នុង​អនុ​ក្រឹត្យ​លេខ​ ៥៦/២០១១/NĐ-CP។

+កិច្ច​សន្យា​ការ​ងារ៖ ដែល​លែង​ជា​អ្នក​ធ្វើ​ការ​តាម​របប​កិច្ច​សន្យា​តាម​អនុក្រឹត្យ​ ៥៨/TTg នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ។

-អំ​ពី​មុខ​សញ្ញា​បុគ្គ​លិក​កំ​ពុង​ទទួល​ប្រាក់​បំ​ណាច់​អនុ​គ្រោះ​តាម​មុខ​របរ​ផ្នែក​សុខា​ភិបាល​កម្រិត​ ៧០% មាន​ចែង​ក្នុង​អនុ​ក្រឹត្យ​លេខ​ ៧៦/២០១៩/NĐ-CP ៖

ចាប់​ពី​ថ្ងៃ​ទី០១/០១/២០២២ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ បុគ្គ​លិក​ដែល​ទទួល​ប្រាក់​បំ​ណាច់​ អនុ​គ្រោះ​តាម​មុខ​របរ​ដែល​មាន​ចែង​ក្នុង​អនុ​ក្រឹត្យ​លេខ​ ៧៦/២០១៩/NĐ-CP ប្រ​សិន​បើ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​មុខ​សញ្ញា​ទទួល​កម្រិត​ប្រាក់​ បំ​ណាច់​តាម​មុខ​របរ​ (១០០%) ដែល​បាន​កំ​ណត់​ក្នុង​អនុក្រឹត្យ​លេខ​ ០៥/២០២៣/NĐ-CP គឺ​ បាន​ទទួល​ចំ​ណែក​អតុល្យ​ភាព​នឹង​កម្រិត​ប្រាក់​ បំ​ណាច់​អនុ​គ្រោះ​តាម​មុខ​របរ​ដែល​នឹង​ត្រូវ​បាន​ទទួល។

-បុគ្គ​លិក​ជា​មុខ​សញ្ញា​ទទួល​ប្រាក់​បំ​ណាច់​ អនុ​គ្រោះ​តាម​មុខ​របរ​ មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​០៥/២០២៣/NĐ-CP បាន​ចូល​និវត្តន៍​ ឈប់​ការ​ងារ​ ប្តូរ​ការ​ងារ​ទៅ​ស្ថា​ប័ន​ អង្គ​ភាព​ផ្សេង​ បាន​ទទួល​កម្រិត​នៃ​ប្រាក់​បំ​ណាច់​អនុ​គ្រោះ​តាម​មុខ​របរ​ក្នុង​រយៈ​ពេល​បំ​ពេញ​ការ​ងារ​នៅ​អង្គ​ភាព​មុន​នឹង​ចូល​និវត្តន៍​ឈប់​ឬ​ប្តូរ​ការ​ងារ។

-ចំ​ពោះ​បុគ្គ​លិក​បាន​ចាត់​បញ្ជូន​បណ្តោះ​អា​សន្ន​ទៅ​បំ​ពេញ​ការ​ងារ​នៅ​ស្ថាប័ន​ផ្សេង​ក្នុង​រយៈ​ពេល​ចាប់​ពី​ថ្ងៃ​ទី ០១/០១/២០២២ រហូត​ដល់​ផុត​ថ្ងៃ​ ៣១/១២/២០២៣៕

        យោង​៖ luatvietnam.vn-បក​ប្រែ៖ មុនី

ចែករំលែកអត្ថបទ