ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/06/2023 - 08:09

សិក្ខា​កាម​ជាង​ ៤០ នាក់​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​បំ​ណិន​ពហុព័ត៌​មាន​

សាលា​ភាសា​-វប្ប​ធម៌​-វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​ ចំ​ណុះ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​បើក​វគ្គ​ ហ្វឹក​ហ្វឺន​បំ​ណិន​ពហុព័ត៌​មាន​ជូន​ដល់​កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​និស្សិត​របស់​សាលា​ជាង​៤០នាក់​។ ឆ្លង​តាម​រយៈ​វគ្គ​ ហ្វឹក​ហ្វឺន​សិក្ខា​កាម​ទទួល​បាន​ការ​ណែ​នាំ​ពី​ចំ​ណេះ​ដឹង​ខាង​បំ​ណិន​ស្រាវ​ជ្រាវ​ព័ត៌​មាន​ វិនិច្ឆ័យ​ព័ត៌​មាន​ និង​ទម្រង់​សរ​សេរ​ដំណឹង​ផ្សេង​ៗ; វិធាន​ការ​មូល​ដ្ឋាន​ក្នុង​ការ​សរ​សេរ​ដំ​ណឹង​ និង​ប្រើ​ប្រាស់​រូប​ថត​ក្នុង​ព្រឹត្តិ​បត្រ​ព័ត៌​មាន​; បំ​ណិន​បំ​ប្រួញ ចំ​ណង​ជើង​និង​បំ​ណិន​ថត​រូប​សម្រាប់​ប្រើប្រាស់​ក្នុង​ព្រឹត្តិ​បត្រ​ព័ត៌​មាន។

ទិដ្ឋ​ភាព​សិក្ខា​កាម​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន។

វគ្គ​ហ្វឹក​ហ្វឺន​បាន​រួម​ចំ​ណែក​លើក​កម្ពស់​មុខ​ជំ​នាញ​ផ្នែក​សារ​គម​នា​គមន៍​ សារ​ព័ត៌​មាន​ និង​បំ​ណិន​ជា​មូល​ដ្ឋាន​ឯទៀត​សម្រាប់​សរ​សេរ​ព្រឹត្តិ​បត្រ​ព័ត៌​មាន​ ផ្សាយ​លើ​ប្រ​ព័ន្ធ​ webside និង​បណ្ដាញ​សង្គម​របស់​អង្គ​ភាព​នានា​ចំ​ណុះ​សាកល​វិទ្យា​ល័យ​ត្រា​វិញ៕

             សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ