តាមព័ត៌មានពីមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ ផ្នែកជំងឺដាច់សរសៃឈាមខួរក្បាលនៃមន្ទីរពេទ្យទើបតែទទួលវិញ្ញាបនបត្រសម្រេចបទដ្ឋាន PLATINUM (ប្លាទីន) ស្តីពីការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលរបស់សមាគមជំងឺដាច់សរសៃឈាមខួរក្បាល ពិភពលោក (WSO)។ នេះជាលទ្ធផលក្រោយពី ៣ ខែខិតខំប្រឹងប្រែង បានទទួលវិញ្ញាបនបត្រ GOLD។
វេជ្ជបណ្ឌិតធ្វើអន្តរាគមន៍អ្នកជំងឺដាច់សរសៃឈាមខួរក្បាល។ រូប៖ មន្ទីរពេទ្យផ្តល់ជូន
វិញ្ញាបនបត្រប្លាទីន គឺជាពានរង្វាន់ដ៏មានតម្លៃសម្រាប់អង្គភាពនិងមជ្ឈមណ្ឌលដាច់សរសៃឈាមខួរក្បាលនានា ដែលបានសម្រេចនូវលក្ខឋានដ៏ម៉ឺងម៉ាត់ចំនួន ៨៖ អត្រាអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ស្ទះសរសៃឈាមខួរក្បាល បានព្យាបាលដោយឱសថរំលាយ កំណកឈាមមុន ៦០ នាទីនិងមុន ៤៥ នាទី; អត្រាជំងឺដាច់សរសៃឈាមខួរក្បាល ស្ទះសរសៃឈាមខួរក្បាល បានចាប់ផ្តើមធ្វើអន្តរាគមន៍សរសៃឈាមខួរក្បាលមុន ១២០ នាទី និងមុន ៩០ នាទី; អត្រានៃការព្យាបាលសរសៃឈាមដែលស្ទះឱ្យលំហូរឡើងវិញ (លើចំនួនអ្នកជំងឺចូលសម្រាកពេទ្យសរុប); អត្រាអ្នកជំងឺសង្ស័យដាច់សរសៃឈាមខួរក្បាល ត្រូវបានថតឆ្លុះដោយប្រើកាំរស្មីអ៊ិច CTScan (ថតស្កែនដោយកុំព្យូទ័រ) ឬថតឆ្លុះ MRI (ថតឆ្លុះដោយប្រើដែនម៉ាញេទិច); អត្រាអ្នកជំងឺត្រូវបានស្កេនវិបត្តិនៃការលេបនៅនឹងមណ្ឌល; អត្រាអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ស្ទះសរសៃឈាមខួរក្បាល ត្រូវបានប្រើប្រាស់ឱសថទប់ស្កាត់កំណកឈាមពេលចុះពីពេទ្យ; អត្រាអ្នកជំងឺរំញ័រសោតប្រសាទបានព្យាបាលដោយថ្នាំបង្ការកំណកឈាមពេលចុះពីពេទ្យ; អត្រាអ្នកជំងឺដាច់សរសៃឈាមខួរក្បាលត្រូវបានព្យាបាលនៅមណ្ឌលដាច់សរសៃឈាមខួរក្បាល ឬប្រពោធកម្មសកម្ម។
លក្ខឋានសំខាន់បំផុត ហើយពិបាកសម្រេចបំផុតចំពោះវិញ្ញាបនបត្រប្លាទីន គឺ៖ អត្រាអ្នកជំងឺដាច់សរសៃឈាមខួរក្បាលត្រូវបានព្យាបាលឱ្យលំហូរឡើងវិញលើចំនួនអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ខ្វះឈាមខួរក្បាលដែលមកកាន់មន្ទីរពេទ្យ ត្រូវតែសម្រេចបានជាង ១៥%; អត្រាអ្នកជំងឺមានរយៈពេលចាប់ពីចូលមន្ទីរពេទ្យរហូតដល់ពេលបានព្យាបាល ដោយឱសថរំលាយកំណកឈាម ឬយកឈាមកកដោយឧបករណ៍យន្តសាស្រ្តទាបជាង ៦០ នាទី ត្រូវសម្រេចជាង ៧៥%។
បច្ចុប្បន្ន មានបច្ចេកទេសពិបាកៗ និងបច្ចេកទេសខ្ពស់ជាច្រើន កំពុងបានសមូហភាពគ្រូពេទ្យ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យផ្សព្វផ្សាយអនុវត្តប្រចាំត្រៃមាស ដូច៖ ឱសថរំលាយកំណកឈាមព្យាបាលស្ទះឈាមខួរក្បាលស្រួចស្រាវ ធ្វើអន្តរាគមន៍យកឈាមកកព្យាបាលស្ទះសរសៃឈាមខួរក្បាលស្រួចស្រាវ ដាក់ Coil ព្យាបាលជំងឺរីកប៉ោងសរសៃឈាមខួរក្បាល ដាក់ Stent ព្យាបាលជំងឺស្ទះសរសៃឈាមក្រហម ខាងក្រៅលលាដ៍ក្បាល ស្តារកាយសម្បទាឡើងវិញសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល។ល។ មន្ទីរពេទ្យមាន ៤ ក្រុមធ្វើអន្តរាគមន៍ជំងឺដាច់សរសៃឈាមខួរក្បាល ដោយមានឧបករណ៍ទំនើបៗជាច្រើន ដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល មានដូច៖ ប្រព័ន្ធម៉ាស៊ីនថតឆ្លុះដោយប្រើកាំរស្មីអ៊ិច CTscan ៣គ្រឿង ប្រព័ន្ធម៉ាស៊ីនថតឆ្លុះអឹមរ៉ាយ (MRI) ២គ្រឿង (ក្នុងនោះ មានប្រព័ន្ធអឹមរ៉ាយ ៣.០ Tesla ទំនើប) ប្រព័ន្ធម៉ាស៊ីន DSA ៣ គ្រឿង (ប្រព័ន្ធថតពិនិត្យសរសៃឈាមក្នុងជាលិកា) សម្រាប់ធ្វើអន្តរាគមន៍សរសៃឈាមក្រហម ដូច្នេះវាអាចដំណើរការធ្វើអន្តរាគមន៍ក្នុងពេលដំណាលគ្នាសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាលជាច្រើនដែលចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
មន្ទីរពេទ្យកំពុងផ្សព្វផ្សាយអនុវត្តផែនការបើកទូលាយផ្នែកជំងឺដាច់សរសៃឈាមខួរក្បាល រួចនឹងបង្កើតមជ្ឈមណ្ឌលជំងឺដាច់សរសៃឈាមខួរក្បាលក្នុងពេលខាងមុខ៕
H.HOA-វិមាន