ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/06/2023 - 11:02

ធ្វើ​អធិការ​កិច្ច​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩ និង​ គោល​នយោ​បាយ​ជន​ជាតិ​មួយ​ចំ​នួន​នៅ​ខេត្ត​កា​ម៉ាវ​

គណៈ​ប្រតិភូ​អធិការ​កិច្ច​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដឹក​នាំ​ដោយ​លោក​ អុី​ថុង អនុរដ្ឋ​មន្ត្រី​ អនុប្រធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​ប្រកាស​សេចក្តី​សម្រេច​ធ្វើ​អធិការ​កិច្ច​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ (ហៅ​កាត់​ថា កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩) និង​គោល​នយោ​បាយ​មួយ​ចំ​នួន​ស្ថិត​ក្នុង​វិស័យ​ការ​ងារ​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ​ខេត្ត​កា​ម៉ាវ។

អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អ៊ី​ថុង ថ្លែង​ការណ៍​ក្នុង​ឱកាស​ប្រ​កាស​សេចក្តី​សម្រេច​ធ្វើ​អធិ​ការ​កិច្ច​លើ​ប្រ​ធាន​បទ​អំ​ពី​ការ​ងារ​ជន​ជាតិ។

តាម​រយៈ​នោះ​ គណៈ​ប្រតិ​ភូ​អធិការ​កិច្ច​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ នឹង​ធ្វើ​អធិការ​កិច្ច​ការ​អនុវត្ត​កម្ម​វិធី​គោល​នយោ​បាយ​ ស្ថិត​ក្នុង​វិស័យ​ការ​ងារ​ជន​ជាតិ​នៅ​ខេត្ត​កាម៉ាវ​ រួម​មាន៖ ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩។ ដំណាក់​កាល​ធ្វើ​អធិ​ការ​កិច្ច​ ចាប់​ពី​ឆ្នាំ​ ២០២១ រហូត​មក​ទស់​នឹង​បច្ចុប្បន្ន។ ធ្វើ​អធិការ​កិច្ច​អំ​ពី​ការ​អនុវត្ត​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំណាក់​កាល​ ២០១៧-២០២០ យោង​តាម​សេច​ក្តី​សម្រេច​លេខ​ ២០៨៥/QĐ-TTg ចុះ​ថ្ងៃ​ទី ៣១/១០/២០១៦ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល។ ដំ​ណាក់​កាល​ធ្វើ​អធិការ​កិច្ច​ ចាប់​ពី​ឆ្នាំ​ ២០១៨-២០២១។ ធ្វើ​អធិ​ការ​កិច្ច​ការ​អនុ​វត្ត​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ភាគ​តិច យោង​តាម​សេច​ក្តី​សម្រេច​លេខ​ ១២/២០១៨/QĐ-TTg ចុះ​ថ្ងៃ​ទី ៦/៣/២០១៨ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល។ ដំ​ណាក់​កាល​ធ្វើ​អធិការ​កិច្ច​ ចាប់​ពី​ឆ្នាំ ​២០២០-២០២២។

រយៈ​ពេល​ធ្វើ​អធិការ​កិច្ច​ គឺ​ ៣០ថ្ងៃ​ធ្វើ​ការ​ជាក់​ស្តែង​ ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​សេចក្តី​សម្រេច​ធ្វើ​អធិ​ការ​កិច្ច​ (មិន​គិត​ថ្ងៃ​ឈប់​សម្រាក​តាម​ការ​កំ​ណត់)។

ទូទាំង​ខេត្ត​កាម៉ាវ​ បច្ចុប្បន្ន​ មាន​ ៣៣ ជន​ជាតិ​នៅ​រួម​រស់​លើភូមិ​សាស្ត្រ​ មាន​ប្រ​ជា​ជន​ ៣០៧.២៥៥ គ្រួសារ​ ជា​មួយ​នឹង​មនុស្ស​ជាង​ ១,២ លាន​នាក់។ ជន​រួម​ជាតិ​ភាគ​តិច​ដែល​មាន​ មនុស្ស​ច្រើន​បំ​ផុត​របស់​ខេត្ត​គឺ​ជន​ជាតិ​ខ្មែរ​ មាន​ប្រ​ជា​ជន​ជិត​ ១០.០០០ គ្រួសារ​ ជា​មួយ​នឹង​មនុស្ស​ប្រ​មាណ​ ៣៩.០០០នាក់​ ជន​ជាតិ​ចិន​ មាន​ប្រ​ជា​ជន​ជិត​ ១.៦០០ គ្រួសារ​ ជា​មួយ​នឹង​មនុស្ស​ប្រ​មាណ​ ៧.០០០ នាក់។ ក្រៅ​ពី​នោះ​ ជន​ជាតិ​ភាគ​តិច​ចំ​នួន​ ៣០ ជន​ជាតិ​ មាន​ប្រ​ជា​ជន​ប្រ​មាណ​ ៤៣២គ្រួសារ​ ជា​មួយ​នឹង​មនុស្ស​ជាង​ ២.០០០ នាក់​។ យោង​តាម​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​ចុង​ឆ្នាំ​ ២០២២ គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រីក្រ​នៅ​មាន​ ១.០៤២ គ្រួសារ​ ស្រូប​អត្រា​ ១៤,០៦% នៃ​ចំ​នួន​គ្រួសារ​ក្រីក្រ​ក្នុង​ទូទាំង​ខេត្ត។ ដំ​ណាក់​កាល​ ២០២១-២០២៥ តំ​បន់​ជន​ជាតិ​ភាគ​តិច​ខេត្ត​កា​ម៉ាវ​ នៅ​មាន​ឃុំ​តំ​បន់​ III ចំ​នួន​ ៥ (ក្នុង​នោះ​ មាន​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ចំ​នួន​ ២) ឃុំ​តំ​បន់​ I ចំ​នួន​ ១ និង​មាន​ភូមិ​ ឃុំ​ អនុ​សង្កាត់​លំ​បាក​ខ្លាំង​ចំ​នួន​ ៤៣ ស្ថិត​នៅ​ក្រៅ​ឃុំ​តំ​បន់​ III៕

យោង​តាម​៖ កា​សែត​ជន​ជាតិ​និង​អភិវឌ្ឍន៍​-មុនី

ចែករំលែកអត្ថបទ