(CT) - សមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រុងកឹងធើ បានរៀបចំមហាសន្និបាតតំណាង អាណត្តិកាល ២០២៣-២០២៨។
អ្នកតំណាងថតរូបអនុស្សាវរីយ៍រួមជាមួយគណៈប្រតិបត្តិការសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រុងកឹងធើ អាណត្តិកាល ២០២៣-២០២៨ ។ រូបថត៖ ហុងវ៉ឹង
អាណត្តិកាល ២០១៨-២០២៣ សមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រុងកឹងធើ បានបញ្ជ្រាបទិសស្លោក “ម្ចាស់ការរវៀសរវៃ ច្នៃប្រតិដ្ឋ ប្រសិទ្ធភាព” ផ្សព្វផ្សាយសកម្មភាព ទំនាក់ទំនងកិច្ចការបរទេសប្រជាជន ដោយមានរូបភាព ខ្លឹមសារដ៏សម្បូរបែប។ សមាគមមិត្តភាពបានចលនាគ្រប់អង្គភាព អាជីវកម្មរៀបចំសកម្មភាពសប្បុរសធម៌ មនុស្សធម៌ដែលមានអត្ថន័យ ដូចជា៖ ឧបត្ថម្ភប្រជាជនកម្ពុជា បង្ការបង្ក្រាបជំងឺ COVID-១៩; ពិនិត្យជំងឺ ផ្តល់ជូនថ្នាំពេទ្យ និងអំណោយដល់មាមីងជនជាតិវៀតណាមដែលកំពុងរស់នៅកម្ពុជា; សង់ផ្ទះមិត្ត រួមកងបាន ៩ ខ្នង; ឧបត្ថម្ភសមាជិកមានជីវភាពក្រលំបាក។ល។ អ្វីដែលសំខាន់នោះគឺ កម្មវិធី “បណ្តុះពន្លកមិត្តភាព” បានឧបត្ថម្ភអាហារូបករណ៍ ៨៣ ចំណែកដល់សិស្ស និស្សិតដែល រៀនសូត្រនៅក្រុងកឹងធើ សរុបជាទឹកប្រាក់ជាង ១០០ លានដុង។
មហាសន្និបាតបានឯកភាពអាណត្តិកាល ២០២៣-២០២៨ សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តជំរុញការឃោសនា ផ្សព្វផ្សាយ និងជំរុញសកម្មភាពមិត្តភាព សហប្រតិបត្តិការ ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង២ ជំរុញល្បឿនដំណើរនិងចលនាគ្រប់អង្គការ សន្តិភាព សាមគ្គីភាព មិត្តភាព និងគ្រប់អង្គការ ក្រៅរដ្ឋាភិបាលអនុវត្តលើគម្រោង NGO; បន្តផ្សព្វផ្សាយកម្មវិធី “បណ្តុះពន្លកមិត្តភាព”។ល។ ពិសេស ក្នុងអាណត្តិកាលថ្មីនេះ សមាគមផ្តុំកម្លាំងបង្កើតក្លឹបភាសាបរទេសគឺភាសាខ្មែរ និងក្លឹបអាជីវកម្ម សំដៅជួយដល់កម្មាភិបាល សមាជិកដែលមានកម្រិតវិជ្ជាភាសាខ្មែរ ដើម្បីទំនាក់ទំនងជាមួយនឹងដៃគូកម្ពុជា។
មហាសន្និបាត ក៏បានបោះឆ្នោតតែងតាំងគណៈប្រតិបត្តិការសមាគមមិត្តវៀតណាម-កម្ពុជា ក្រុងកឹងធើ អាណត្តិកាល២០២៣- ២០២៨ រួមមានសមាជិក ២៦ នាក់។ លោក ង្វៀងវ៉ាន់កឹង បន្តជាប់ឆ្នោតជាប្រធានសមាគម។
ស្របក្នុងឱកាសនេះដែរ មាន ៦ គ្រួសារបានទទួលគាំពារនិស្សិតកម្ពុជា ៦ នាក់ ដែលកំពុងរៀនសូត្រនៅក្រុងកឹងធើ; សមាគមមិត្តភាព វៀតណាម-កម្ពុជា ក្រុងកឹងធើ ចលនាអំណោយបាន ២០ ចំណែក ដើម្បីជូនដល់សិស្សដែលមានជីវភាពក្រលំបាក។ មានបុគ្គលនិងសមូហភាពជាច្រើន រួមចំណែកក្នុងសកម្មភាពបង្កើនចំណងសាមគ្គីភាពមិត្តភាពរវាងវៀតណាម និងកម្ពុជា ត្រូវបានស្ងើចសរសើរនិងជូនរង្វាន់៕
ហុងវ៉ឹង-លីសៀ