ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/05/2023 - 11:02

សុក​ត្រាំង៖

ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​សមូហ​ភាព​និង​បុគ្គល​គំ​រូ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​បូក​សរុប​បណ្តោះ​អា​សន្ន​រយៈ​ពេល​ ៣ ឆ្នាំ​អនុ​វត្ត​សេចក្តី​សន្និ​ដ្ឋាន​លេខ​ ០១-KL/TW របស់​ការិយា​ល័យ​នយោ​បាយ​ នីតិ​កាល​ XIII ស្តី​ពី​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូ​ជី​មិញ​។

លោក​ស្រី ហូធី​កឹម​ដាវ​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង ជូន​បណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ដែល​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ

ក្រោយ​ពី​រយៈ​កាល​ ៣ ឆ្នាំ​អនុវត្ត​សេចក្តី​សន្និ​ដ្ឋាន​លេខ​ ០១ របស់​ការិយា​ល័យ​នយោ​បាយ​ នីតិ​កាល​ XIII លើ​ភូមិ​សាស្ត្រ​ខេត្ត​បាន​លេច​ឡើង​ទម្រង់​ល្អ​ៗ​ជា​ច្រើន​ មាន​លក្ខណៈ​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​ នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​បម្រើសហ​គមន៍​ តួយ៉ាង​ដូច​ទម្រង់​ “ក្រុម​ត្រួត​ពិនិត្យ​សហ​គមន៍​” “ក្រុម​ពិគ្រោះ​សុខា​ភិបាល​បម្រើ​ការ​ងារ​បង្ការ ប្រ​ឆាំង​ជំងឺ​ COVID-១៩” “កញ្ចប់​សុខុ​មាល​ភាព​សហ​ជីព” “ផ្ទះ​បាយ​នៃ​ក្ដី​ស្រ​ឡាញ់” “រថ​យន្ត​មនោ​សញ្ចេត​នា-រួម​ដំណើរ​ជម្នះ​រោគ​រាត​ត្បាត​” “ល្វែង​ផ្សារ​ណាត់​ សូន្យ​ដុង​-ចែក​រំ​លែក​ក្តី​ស្រ​ឡាញ់”    “ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​យុវ​ជន​” “តភ្ជាប់​បេះ​ដូង” “៣០​នា​ទី​ដើម្បី​ចង​ចាំ​និង​សកម្ម​ភាព” “កញ្ចប់​សំ​ណុំ​ឯក​សារ​មាន​ប្រ​យោជន៍” “ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល សហ​គមន៍”។ល។  រយៈ​ពេល​ ៣ ឆ្នាំ​កន្លង​ គ្រប់​អង្គ​ការ​បក្ស​ គ្រប់​គណៈ​ ផ្នែក​បាន​ធ្វើ​ពិធី​ស្ងើច​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​ ៦៩១ និង​បុគ្គ​ល ១.៧៨០ រូប​ ដែល​មាន​ទម្រង់​ល្អ​ៗ ទង្វើ​ប្រកប​ដោយ​អត្ថ​ន័យ​ មាន​ឥទ្ធិ​ពល​រីក​សាយ​ភាយ​ក្នុង​សហ​គមន៍​ និង​មាន​បុគ្គល​គំរូ​ឆ្នើម​បាន​ស្ងើច​សរ​សើរ​ទូទាំង​ប្រ​ទេស។

ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ មាន​សមូហ​ភាព​ចំ​នួន​ ១៦ និង​បុគ្គល ៣២ រូប​ សម្រេច​បាន​ស្នា​ដៃ​ឆ្នើជាប់​បេះ​ដូង​” “ ៣០ នាទីដើម្បី​ចង​ចាំ​និង​សកម្ម​ភាព​” “កញ្ចប់​សំ​ណុំ​ឯក​សារ​មាន​ប្រ​យោជន៍​” “ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​មក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​សុក​ត្រាំង៕

                                                              លីធាន​-មុនី

ចែករំលែកអត្ថបទ