ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/05/2023 - 11:02

ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា ពិនិត្យ​របាយ​ការណ៍​របស់​រដ្ឋា​ភិបាល​ អំ​ពី​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​

ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​បើក​ទូលាយ​ ពិនិត្យ​របាយ​ការណ៍​របស់​រដ្ឋា​ភិបាល​ អំ​ពី ​"ស្ថាន​ភាព​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ ដំណាក់​កាល​ ២០២១-២០២២"។

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រជុំ​។

ប្រធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា អ៊ី​ថាញ​ហា​ណេ​ក្តាំ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រជុំ។

របាយ​ការណ៍​ស្តី​ពី​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០២១-២០២២ របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ បញ្ជាក់​ពី​ការ​ងារ​ជន​ជាតិ​និង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​របស់​បក្ស​ រដ្ឋ​សភា រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​មន្ត្រី​រដ្ឋា​ភិបាល​ សម្រេច​បាន​សមិទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​ខាង​វិស័យ​នយោ​បាយ​សេដ្ឋ​កិច្ច​ វប្បធម៌​សង្គម​ ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​ កិច្ច​ការ​បរ​ទេស​; ពង្រីក​កម្លាំង​សាមគ្គី​បណ្តា​ជន​ជាតិ​ រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​ ពង្រឹង​ទំ​នុក​ចិត្ត​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ចំ​ពោះ​បក្ស​ រដ្ឋ។ ទន្ទឹម​នឹង​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ និង​កសាង​ជន​បទ​ថ្មី​ លើក​ដំបូង​ប្រ​ទេស​យើង​មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​ដោយ​ឡែក​ សំ​ដៅ​វិនិ​យោគ​ ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ គ្រប​ដណ្តប់​លើ​គ្រប់​វិស័យ​ជា​មួយ​គម្រោង​ចំ​នួន​ ១០ និង​អនុ​គម្រោង​សមាស​ភាព​ចំ​នួន​ ១៤។ កម្ម​វិធី​ទិស​ដៅ​ជាតិ​ ត្រូវ​បាន​កសាង​ផ្អែក​លើ​មូល​ដ្ឋាន​ រួម​ផ្គួប​បញ្ចូល​គោល​នយោ​បាយ​ ឬ​ខ្លឹម​សារ​គោល​នយោ​បាយ​ជិត​ ៣០ ជំ​ហាន​ដំ​បូង​ជម្នះ​បាន​ស្ថាន​ភាព​រាយ​ប៉ាយ​នៃ​គោល​នយោ​បាយ​  និង​ដើម​ទង​គ្រប់​គ្រង​គោល​នយោ​បាយ​នៅ​រាល់​ដំណាក់​កាល​មុន​នេះ។

ដើម្បី​បន្ត​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​គោល​នយោ​បាយ​ជន​ជាតិ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ នៅ​ពេល​ខាង​មុខ​សម្រេច​តាម​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​ ក្រុម​ប្រឹក្សា​ជន​ជាតិ​ ស្នើ​រដ្ឋា​ភិបាល​ចង្អុល​ការ​ដល់​គ្រប់​ក្រសួង​ ស្ថា​ប័ន​ ផ្នែក​និង​ភូមិ​ភាគ​នានា​មោះ​មុត​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​។ ក្នុង​នោះ​ ផ្តោត​លើ​បញ្ហា​សំ​ខាន់​ៗ មាន​ដូច​៖ ដាក់​ឱ្យ​ប្រើ​ប្រាស់​ឯក​សារ​ណែ​នាំ​ កំ​ណត់​ការ​រៀប​ចំ​អនុវត្ត​គម្រោង​ អនុ​គម្រោង​មួយ​ចំ​នួន​; កសាង​ដំណោះ​ស្រាយ​លម្អិត ច្បាស់​លាស់​ ដើម្បី​អនុវត្ត​ការ​ងារ​រំសាយ​ថវិ​កា​ធា​នា​តាម​ផែន​ការ​ដាក់​ចេញ​; មាន​យន្ត​ការ​គួប​ផ្សំ​គោល​នយោ​បាយ​ រួម​បញ្ចូល​ប្រ​ភព​កម្លាំង​រវាង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ធានា​ប្រ​សិទ្ធ​ភាព…។

ក្រុម​ប្រឹក្សា​ជន​ជាតិ​ ស្នើ​រដ្ឋា​ភិបាល​បន្ត​ចង្អុល​ការ​ដល់​គ្រប់​ក្រ​សួង​ ស្ថា​ប័ន​សមត្ថ​កិច្ច​ ប្រ​ញឹក​ក្នុង​ការ​រៀប​ចំ​ខ្លឹម​សារ​តាម​តម្រូវ​ការ​នៃ​សេចក្តី​សន្និ​ដ្ឋាន​លេខ​ ១១៦/TB/TTKQH ចុះ​ថ្ងៃ​ទី ២០ /៨/២០២១ របស់​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ស្តី​ពី​ការ​កំ​ណត់​តំ​បន់​ភ្នំ តំ​បន់​លើ ធានា​គុណ​ភាព​ ល្បឿន​ដំ​ណើរ​ការ​ ពេល​វេលា​ លើក​ជូន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ក្នុង​សម័យ​ប្រជុំ​នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០២៣៕

                   យោង​៖ baodantoc.vn-មុនី

ចែករំលែកអត្ថបទ