ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/05/2023 - 15:01

សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​ត្រា​វិញ​ រៀប​ចំ​មហា​សន្និ​បាត​លើក​ទី VII

សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​ត្រា​វិញ​ ខេត្ត​ត្រាវិញ​ បាន​រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​លើក​ទី VII  អា​ណត្តិកាល​ ២០២៣-២០២៨។

គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​បង្ហាញ​មុខ​ក្នុង​មហា​សន្និ​បាត។

អា​ណត្តិ​កាល​កន្លង​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​ត្រា​វិញ​ តែង​រួម​ដំ​ណើរ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ ព្រម​ទាំង​មា​មីង​ពុទ្ធ​បរិ​ស័ទ​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​កល​បំ​ផ្លិច​បំ​ផ្លាញ​របស់​អា​នុភាព​អមិត្ត​ យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ និង​មាមីង​ពុទ្ធ​បរិ​ស័ទ​អនុ​វត្ត​ល្អ​ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណីដ៏​ល្អ​ប្រ​សើរ៘

មហា​សន្និ​បាត​ក៏​បាន​តែង​តាំង​ព្រះ​សង្ឃ​ ២៣ អង្គ​ ចូល​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​ត្រា​វិញ​ អា​ណត្តិកាល​ ២០២៣-២០២៨ ផង​ដែរ​ ក្នុង​នោះ​ គណៈ​អចិន្ត្រៃយ៍​ មាន​ ១១ អង្គ​។ ដូច្នេះ​ ព្រះ​តេជ​ព្រះ​គុណ​យឿង​វ៉ាន់​ណា ត្រូវ​បាន​តែង​តាំង​ជា​ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​ជា​បន្ត។

ស្រប​ក្នុង​ឱកាស​នេះ​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​ត្រា​វិញ​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ត្រា​វិញ​ ប្រ​ទាន​លិខិត​សរ​សើរ​ដល់​សមូហ​ភាព​និង​បុគ្គ​ល ដែល​មាន​ស្នា​ព្រះ​ហស្ត​ឆ្នើម​ក្នុង​សកម្ម​ភាព​កិច្ច​ការ​សាសនា​ អា​ណត្តិកាល​ ២០១៨-២០២៣។ ទន្ទឹម​នឹង​នោះ​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​ ក៏​បាន​ជូន​កង់ ១៥ គ្រឿង​និង​អា​ហារូប​ករណ៍​ ១២ ចំ​ណែក​ដល់​សិស្ស​ក្រីក្រ​ សង្វាត​រៀន​សូត្រ​លើភូមិ​សាស្ត្រ​ក្រុង​ផង​ដែរ៕

                                                   សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ