ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/05/2023 - 14:34

កំ​ណត់​ការ​រៀប​ចំ​បណ្តុះ​បណ្តាល​ បំ​ប៉ននិង​ផ្ដល់​លិខិត
ប​ញ្ជាក់​ភាសា​ជន​ជាតិ​ភាគ​តិច

ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ បាន​ដាក់​ឱ្យ​ប្រើប្រាស់​សា​រា​ចរ​លេខ​ ០៩/២០២៣/TT-BGDĐT កំ​ណត់​ការ​រៀប​ចំ​បណ្តុះ​បណ្តាល​ បំ​ប៉ន​និង​ជូន​លិខិត​បញ្ជាក់​ភាសា​ជន​ជាតិ​ភាគ​តិច។

គណៈ​ចង្អុល​ការ​គម្រោង​បណ្តុះ​បណ្តាល​ភា​សា​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង ជូន​លិខិត​
បញ្ជាក់​ភា​សា​ជន​ជាតិ​ភាគ​តិច​ដល់​សិក្ខា​កាម។ រូប​៖ លី​ធាន​

ឆ្លង​តាម​រយៈ​នោះ​ ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ បាន​កំ​ណត់​ការ​រៀប​ចំ​បណ្តុះ​បណ្តាល​ បំ​ប៉ន​និង​ផ្ដល់​លិ​ខិត​បញ្ជាក់​ភាសា​ជន​ជាតិ​ភាគ​តិច អនុវត្ត​ចំ​ពោះ​គ្រឹះ​ស្ថាន​ អប់រំ​មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​ដែល​មាន​មុខ​វិជ្ជា​បណ្តុះ​បណ្តាល​គ្រូប​ង្រៀន​ និង​គ្រប់​មជ្ឈ​មណ្ឌល​អប់រំ​ប្រ​ចាំ ព្រម​ទាំង​មជ្ឈ​មណ្ឌល​អប់រំ​វិជ្ជា​ជីវៈ​-អប់រំ​ប្រ​ចាំ ដែល​អនុវត្ត​ភារ​កិច្ច​រៀប​ចំ​បណ្តុះ​បណ្តាល​ បំ​ប៉ន​ភា​សា​ជន​ជាតិ​ភាគ​តិច; គ្រប់​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ គ្រប់​អង្គ​ការ​និង​បុគ្គល​ដែល​ពាក់​ព័ន្ធ។

សា​រាចរ​បាន​ចែង​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​ចំ​ពោះ​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ បំ​ប៉ន​ភាសា​ជន​ជាតិ​ភាគ​តិច អំ​ពី​កង​ជួរ​គ្រូបង្រៀន​ កម្ម​វិធី​ពិស្តារ​ ឯក​សារ​បណ្តុះ​បណ្តាល​ បំ​ប៉ន​មូល​ដ្ឋាន​សម្ភារៈ​ ឧបករណ៍​ បន្ទប់​រៀន​ ពិសេស​គឺ​ត្រូវ​មាន​គម្រោង​រៀប​ចំ​បណ្តុះ​បណ្តាល​ បំ​ប៉ន​ភាសា​ជន​ជាតិ​ភាគ​តិច។

មុខ​សញ្ញា​ដែល​ជម្រើស​ចូល​រៀន​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច ជា​ពល​រដ្ឋ​វៀត​ណាម​ដែល​មាន​បរិញ្ញា​បត្រ​ឧត្តម​សិក្សា​គរុកោ​សល្យ​ឡើង​ទៅ​ ឬ​បរិញ្ញា​បត្រ​មហា​វិទ្យា​ល័យ​និង​មាន​លិខិត​បញ្ជាក់​បំ​ប៉ន​វិជ្ជា​ជីវៈ​គរុកោ​សល្យ; និយាយ​បាន​ភា​សា​ជន​ជាតិ​ភាគ​តិច​អំ​ពី​កម្ម​វិធី​បណ្តុះ​បណ្តាល។ ម្យ៉ាង​ទៀត​ អា​ទិភាព​ជម្រើស​សម្រាប់​ជន​ជាតិ​ភាគ​តិច​ដែល​បាន​បញ្ចប់​មហា​វិទ្យា​ល័យ​គរុកោ​សល្យ អនុ​មហា​វិទ្យា​ល័យ​គរុកោ​សល្យ ស្នាក់​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ មុខ​សញ្ញា​ជម្រើស​ចូល​រៀន​ក្នុង​កម្ម​វិធី​បំ​ប៉ន​ភា​សា​ជន​ជាតិ​ភាគ​តិច ជា​ពល​រដ្ឋ​វៀត​ណាម​ គឺ​ជា​ជន​ជាតិ​ភាគ​តិច; កម្មាភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក នាយ​ទា​ហាន​ និង​យុទ្ធ​ជន​ក្នុង​កង​កម្លាំង​នគរ​បាល​ យោធា កំ​ពុង​បម្រើ​ការ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។

ចំ​ពោះ​កម្ម​វិធី​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ភា​សា​ជន​ជាតិ​ភាគ​តិច នឹង​រៀប​ចំ​បណ្តុះ​បណ្តាល​តាម​រូប​ភាព​ប្រ​មូល​ផ្តុំ និង​ត្រូវ​បាន​ជូន​លិខិត​បញ្ជាក់​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច។ ដូច្នេះ​ កម្ម​វិធី​បំ​ប៉ន​ភា​សា​ជន​ជាតិ​ភាគ​តិច​នឹង​រៀប​ចំ​តាម​រូប​ភាព​ ប្រ​មូល​ផ្តុំ​ពាក់​កណ្តាល​ប្រ​មូល​ផ្តុំ ឬពី​ចម្ងាយ; សិក្ខា​កាម​ត្រូវ​បាន​ជូន​លិខិត​បញ្ជាក់​ភា​សា​ជន​ជាតិ​ភាគ​តិច​ក្រោយ​ពី​រៀន​ចប់៕

 យោង​៖ ច្រក​ទ្វារ​ព័ត៌​មាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​-ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ