គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានដាក់ឱ្យប្រើប្រាស់ផែនការបំផុសចលនាប្រឡងប្រណាំងអនុវត្តជោគជ័យកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច -សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ លើភូមិសាស្ត្រខេត្ត ចាប់ពីឆ្នាំ ២០២៣-២០២៥។
អាជីវកម្មវិនិយោគសម្រាប់ជនរួមជាតិខ្មែរក្នុងឃុំតំបន់សុវត្ថិភាព ដាំសាកល្បងរុក្ខជាតិ
ឱសថតាមដងព្រៃ។
ឆ្លងតាមរយៈនោះ ខេត្តកាម៉ាវ នឹងរៀបចំបំផុសចលនាប្រឡងប្រណាំងជាក់ស្តែង ប្រសិទ្ធភាព ពុះពារសម្រេច ១០០% នៃភាគកម្រិតភារកិច្ចដែលដាក់ចេញក្នុងផែនការលេខ ១៥៤/KH-UBND ចុះថ្ងៃ ១៧ ខែសីហា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំលើភូមិសាស្ត្រខេត្ត។ ខេត្តកាម៉ាវ រំពឹងថា ការអនុវត្តជោគជ័យកម្មវិធីទិសដៅជាតិ អាចនឹងជំរុញសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចអភិវឌ្ឍឆាប់រហ័ស លើគ្រប់វិស័យ ប្រកបដោយចីរភាព; ជំរុញកាត់បន្ថយភាពក្រីក្រ បំប្រួញគម្លាតអភិវឌ្ឍនិងប្រាក់ចំណូលរបស់ជនរួមជាតិភាគតិច ជាមួយនឹងមធ្យមភាគរួមក្នុងទូទាំងប្រទេស; លើកកម្ពស់គុណភាពអប់រំ អភិវឌ្ឍប្រភពធនធានមនុស្សតំបន់ជនរួមជាតិភាគតិច គិតគូរកសាងកងជួរកម្មាភិបាលជាជនជាតិភាគតិច អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ បង្កើនបរិមាណនិងលើកកម្ពស់គុណភាពកងជួរកម្មាភិបាលជាជនជាតិភាគតិច; ពង្រីកប្រព័ន្ធនយោបាយមូលដ្ឋាន; រក្សាខ្ជាប់ធ្លុងមហាសាមគ្គីបណ្តាជនជាតិ ធានាការពារប្រទេស សន្តិសុខ៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍- ប្រែសម្រួល៖ លីសៀ