មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/04/2023 - 16:20

ជំរុញ​ការ​ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​

សមា​គមក​សិករ​ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ មាន​ចំ​ណាប់​អា​រម្មណ៍​ខ្លាំង​ក្នុង​ការ​កសាង​ចលនា កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​ និង​កាត់​បន្ថយ​ក្រ​ដោយ​ចីរ​ភាព​។ តាម​រយៈ​ការ​ចលនា​នេះ​ កសិករ​នៅ​លើភូមិ​សាស្រ្ត​ស្រុក​បាន​មោះ​មុត​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​កសិកម្ម​ អនុ​វត្ត​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​ក្នុង​ការ​ផលិត​ ដូច្នេះ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ។

បង​ថាច់​ង៉ុក​ត្វឹង (ទីពីរ​ខាង​ស្ដាំ) ឧទ្ទេស​នាម​ដូង​សៀម​ម៉ា​ឡេស៊ី​ ជា​មួយ​នឹង
សមាគមកសិករឃុំដាឡុក។

លោក​វ៉វ៉ាន់​ទ្វឹង ប្រធាន​សមា​គម​កសិករស្រុក​ចូវ​ថាញ់​ ឱ្យ​ដឹង​៖ “ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​ចលនា​កសិករ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ ត្រូវ​បាន​សមា​គម​កសិករ​គ្រប់​លំ​ដាប់​ថ្នាក់​ ចាប់​ពី​ថ្នាក់​ស្រុក​រហូត​ដល់​មូល​ដ្ឋាន​បាន​បំ​ផុស​ ចលនា​ដល់​សមា​ជិក​គ្រប់​រូប​។ ទន្ទឹម​នឹង​នោះ​ ក៏​មាន​គំរូ​កសិករ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​កាន់​តែ​ច្រើន​ឡើង​ មាន​ទម្រង់​ផលិត​កម្ម​ថ្មី​ៗ​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​និង​ចីរ​ភាព។ ដើម្បី​ការ​ចលនា​ទាក់​ទាញ​កសិករ​ចូល​រួម​កាន់​តែ​ច្រើន​ ជា​រៀង​រាល់​ឆ្នាំ​សមា​គម​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ និង​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ចលនា។ លើក​ទឹក​ចិត្ត​ ស្ងើច​សរ​សើរ​បាន​ទាន់​ពេល​ និង​បើក​​ទូលាយ​ទម្រង់​ផលិត​អា​ជីវ​កម្ម​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ តាម​រយៈ​ការ​ពិនិត្យ​វាយ​តម្លៃ​ ឃើញ​ថា ឆ្នាំ​ ២០២២ មាន​កសិករ​ផលិត​ ធ្វើ​អា​ជីវកម្ម​ពូកែ​ ៦.៧៦៩ គ្រួសារ​ ក្នុង​នោះ​ថ្នាក់​មូល​ដ្ឋាន​ ៥.៤៨៧ គ្រួសារ​ ថ្នាក់​ស្រុក​ ១.០៨០ គ្រួសារ​ ថ្នាក់​ខេត្ត​ ១៩៨ គ្រួសារ​ ហើយ​ថ្នាក់​មជ្ឈិម​ ២ គ្រួសារ”។

បង​ថាច់​ង៉ុក​ត្វឹង នៅ​ភូមិ​ត្រោក​កើត​ ឃុំ​ដា​ឡុក​ ឱ្យ​ដឹង​៖ “អនុវត្ត​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​ អា​ស្រ័យ​សមា​គម​ចលនា ឆ្នាំ ២០១៥ ខ្ញុំ​កែ​ប្រែ​ដី​ស្រែ​ដែល​ធ្វើ​ស្រូវ​មិន​សូវ​បាន​ផល​ចំ​នួន​ ២០ កុង​ ងាក​មក​ដាំ​ដូង​សៀម​ម៉ា​ឡេ​ស៊ី។ បច្ចុប្បន្ន​ ចម្ការ​ដូង​រក​បាន​ប្រាក់​ចំ​ណូល​ ៣០០ លាន​ដុង​/ឆ្នាំ​។ តម្លៃ​ដូង​ដែល​លក់​បច្ចុប្បន្ន​គឺ​ ៥.០០០ ដុង​/ផ្លែ សម្រាប់​ឈ្មួញ​ចុះ​ទិញ​ដល់​ផ្ទះ​ បើ​យើង​ដឹក​ទៅ​បោះ​លក់​តាម​ហាង​កា​ហ្វេ​ក្នុង​ឃុំ​គឺ​ ៨.០០០ ដុង/ផ្លែ។ គ្រួសារ​ខ្ញុំ​មាន​ដូង​លក់​រាល់​ខែ​ មិន​ថា​រដូវ​ណា​ទេ។ ក្រៅ​ពី​នេះ​ ខ្ញុំ​នៅ​ទាំង​កែ​ប្រែ​ដី​ ១០ កុង​ដើម្បី​ដាំដំ​ណាំ​រួម​ផ្សំ​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ៣០ លាន​ដុង/ឆ្នាំ”។

ក្រៅ​ពី​ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ ធ្វើអា​ជីវ​កម្ម​ពូកែ​ សាមគ្គី​ជួយ​គ្នា​ធ្វើ​មាន​ និង​កាត់​បន្ថយ​ក្រ​ដោយ​ចីរ​ភាព​ ការ​ចលនា​កសិករ​សកម្ម​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ស្តី​ពី​ការ​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិល័យ​និង​ការ​ពារ​បរិស្ថាន​ ក៏​បាន​សមា​គម​កសិករ​គ្រប់​លំ​ដាប​ថ្នាក់​យក​ចិត្ត​ទុក​ដាក់។ សមា​គម​កសិករ​គ្រប់​លំ​ដាប់​ថ្នាក់​ បង្កើត​បាន​ទម្រង់​ការ​ពារ​បរិ​ស្ថាន​ជន​បទ​ចំ​នួន​ ១៤ ។ រហូត​មក​ដល់​បច្ចុប្បន្ន​ មាន​គ្រួ​សារ​ប្រ​ជា​ជន​ចុះ​ឈ្មោះ​កសាង​គ្រួសារ​វប្ប​ធម៌​-ជន​បទ​ថ្មី​ ៣៨.៧៩៨ គ្រួសារ​ ក្នុង​នោះ​ សមា​ជិក​សមា​គម​កសិករ ២០.៨៦៤ គ្រួសារ៕

                         សឺន​ម៉ាល័យ​-ទីទុយ​

ចែករំលែកអត្ថបទ