ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/04/2023 - 16:20

គោល​ការណ៍​ គោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​ បង្ក​ភាព​លំ​នឹង​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច

នៅ​ក្រុង​កឹង​ធើ ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា នីតិ​កាល​ XV ទើប​រៀប​ចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី ៦។ ខ្លឹម​សារ​នៃ​កិច្ច​ប្រជុំ​ ដើម្បី​បម្រើ​ឱ្យ​សម័យ​ប្រជុំ​លើក​ទី ៥ នៃ​រដ្ឋ​សភា នីតិ​កាល​ XV និង​អនុវត្ត​សម្រេច​ភារ​កិច្ច​ការ​ងារ​របស់​ក្រុម​ប្រឹក្សា​ជន​ជាតិ​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដំ​ណាច់​ឆ្នាំ​ ២០២៣។

 អធិបតី​នៃ​កិច្ច​ប្រជុំ​។ រូប​ថត៖ ង៉ុក​ក្វៀង

អញ្ជើញ​ចូល​រួម​និង​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ សម​មិត្ត​ត្រឹង​ថាញ​ម៉ឹង សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា ឱ្យ​ដឹង​៖ កិច្ច​ប្រ​ជុំ​រៀប​ចំ​ស្រប​ក្នុង​ឱកាស​ជន​រួម​ជាតិ​ខ្មែរ​កំ​ពុង​ត្រៀម​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០២៣។ ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ សម​មិត្ត​បាន​ផ្ញើ​វា​ចា​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​សេចក្តី​សុខ​ចម្រើន​ សុខ​ដុម​រមនា និង​សុភ​មង្គល។ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា ត្រឹង​ថាញ​ម៉ឹង គូស​បញ្ជាក់​ បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​ ចែង​និង​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ គោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​ រួម​ចំ​ណែក​បង្ក​ភាព​លំ​នឹង​ ការ​អភិវឌ្ឍ​ លើក​កម្ពស់​គ្រប់​ផ្នែក​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ភាគ​តិច។ បង្ហាញ​ច្បាស់​តាម​រយៈ​កម្ម​វិធី​របស់​រដ្ឋា​ភិបាល​ និង​ផ្សព្វ​ផ្សាយ​ត្រួត​ពិ​និត្យ​ពាក់​កណ្តាល​អា​ណត្តិ​នៃ​រដ្ឋ​សភា ស្តី​ពី​ការ​អនុវត្ត​សេចក្តី​សម្រេច​លេខ​ ៨៨ និង​សេចក្តី​សម្រេច​លេខ​ ១២០ អនុ​ម័តិផែន​ការ​មេ និង​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំណាក់​កាល​ ២០២១-២០៣០។

ក្នុង​កិច្ច​ប្រជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​របាយ​ការណ៍​លទ្ធ​ផល​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ឆ្នាំ​ ២០២២ និង​ទិស​ដៅ​ភារ​កិច្ច​ឆ្នាំ​ ២០២៣; លទ្ធ​ផល​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​ ២០២១-២០៣០; ស្តាប់​ព័ត៌​មាន​ អំ​ពី​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ការ​ងារ​ការ​ពារ​ព្រំ​ដែន​ ស្ថាន​ភាព​សន្តិ​សុខ​ ការ​ពារ​ប្រ​ទេស​តំ​បន់​តី​ណាម​បូ; លទ្ធ​ផល​ ត្រួត​ពិនិត្យ​ការ​ដាក់​ចេញ​លិខិត​បទដ្ឋាន​ច្បាប់​ ពាក់​ព័ន្ធ​ដល់​ការ​ងារ​ជន​ជាតិ​ឆ្នាំ​ ២០២២…៕

  ង៉ុក​ក្វៀង-មុនី

ចែករំលែកអត្ថបទ