ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

03/04/2023 - 14:41

បាក​លីវ ជូន​អំ​ណោយ ១៨០ ចំ​ណែក​ដល់​គ្រួសារ​ខ្មែរ​

តាម​ប្រសាសន៍​លោក​លឿង​វ៉ាន់​-ផ អនុ​ប្រធាន​គណៈ​ជន​ជាតិ​-សាសនា​ ខេត្ត​បាក​លីវ  ដើម្បី​ព្រួត​ដៃ​គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្រីក្រ​ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ​ឆ្នាំ​ ២០២៣ គណៈ​ជន​ជាតិ​-សាសនា​ បាន​រៀប​ចំ​ជូន​អំ​ណោយ​ចំ​នួន​១៨០ចំ​ណែក​ដល់​គ្រួសារ​ខ្មែរ​ក្រីក្រ​។ អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​ៗ រួម​មាន​អង្ករ ២០ គ.ក និង​ទឹក​ប្រាក់​ ២០០.០០០ ដុង​ អា​ស្រ័យ​ដោយ​គណៈ​ជន​ជាតិ​- សាសនា​ ចលនា​សប្បុ​រស​ជន​រួម​វិភាគ​ទាន​។ អំ​ណោយ​ទាំង​នេះ​ ថ្វី​ដ្បិត​មិន​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​បង្ហាញ​ពី​ស្មារតី​សាមគ្គី ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​គណៈ​ជន​ជាតិ​-សាសនា​ខេត្ត​ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ដែល​មាន​ជីវ​ភាព​ក្រលំ​បាក។

អនុ​ប្រធាន​គណៈ​ជន​ជាតិ​-សាសនា​ខេត្ត​បាក​លីវ លឿង​វ៉ាន់​-ផ
ជូន​អំ​ណោយ​ដល់​គ្រួសារ​ក្រីក្រ។

នៅ​កន្លែង​ជូន​អំ​ណោយ តំ​ណាង​ថ្នាក់​ដឹក​នាំ​គណៈ​ជន​ជាតិ​-សាសនា​ខេត្ត​បាក​លីវ បាន​សំ​ណេះ​សំ​ណាល​សាក​សួរ​សុខ​ទុក្ខ​ និង​ប្រសិទ្ធ​ពរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្តី​សប្បាយ​រីក​រាយ​ សុវត្ថិ​ភាព​និង​ប្រិត​សំ​ចៃ៕

             លីធាន​-លី​សៀ

 

ចែករំលែកអត្ថបទ