28/03/2023 - 08:52

គោល​នយោ​បាយ​ថ្មី​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​១៥/៣/២០២៣

គោល​នយោ​បាយ​ថ្មី​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​១៥/៣/២០២៣ រួម​មាន​សេចក្តី​កំណត់​ស្ដីពី​ការ​សួរ​ដេញ​ដោល​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា មុខ​តំ​ណែង​ការ​ងារ​លើ​វិស័យ​វិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ​តាម​កាល​កំណត់​។

​ គោល​នយោ​បាយ​ថ្មី​មាន​សុពល​ភាព​ ចាប់​ពី​ថ្ងៃ​ ១៥/៣/២០២៣ (រូប​ជា​ឧទាហរណ៍​)។

សង្ខេប​ពេល​វេលា​សួរ​ និង​ឆ្លើយ​សំ​ណួរ​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា

តាម​អនុ​ក្រឹត្យ​លេខ​៧១/២០២២/QH១៥ ក្នុង​សម័យ​ប្រ​ជុំ​សួរ​ដេញដោល​របស់​រដ្ឋ​សភា តំ​ណាង​រដ្ឋ​សភា​នឹង​ចុះ​ឈ្មោះ​សួរ​ដេញ​ដោល​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក។

ការ​សួរ​ដេញ​ដោល​មួយ​លើក​ៗ តំ​ណាង​រដ្ឋ​សភា​ចោទ​សួរ​មិន​លើស​ពី​ ១ នាទី (ពី​មុន​ ២ នាទី)។ អ្នក​តំ​ណាង​ឆ្លើយ​សំ​ណួរ​មិន​លើស​ពី​ ៣ នាទី/សំ​ណួរ (ពី​មុន​ ៥ នាទី/សំ​ណួរ)។

ក្នុង​ករណី​ចាំ​បាច់​ ប្រធាន​រដ្ឋ​សភា ឬអនុ​ប្រធាន​រដ្ឋ​សភា​ដឹក​នាំ​សម័យ​ប្រជុំ​ អាច​សម្រេច​ពន្យា​ពេល​សួរ​ដេញ​ដោយ​ ឬ​ឆ្លើយ​សំ​ណួរ។

 មុខ​តំ​ណែង​ការ​ងារ​លើ​វិស័យ​វិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា​ចំ​នួន​ ៧ ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ​តាម​កាល​កំ​ណត់​

 មុខ​តំ​ណែង​ការ​ងារ​លើ​វិស័យ​វិទ្យា​សាស្រ្ត​ និង​បច្ចេក​វិជ្ជា​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ​តាម​កាល​កំ​ណត់​នៅ​រដ្ឋ​បាល​ថ្នាក់​មូល​ដ្ឋាន​ ដែល​បាន​កំ​ណត់​ក្នុង​សា​រាចរ​លេខ​ ២០/២០២២/TT-  BKHCN មាន​ដូច​៖

១ - គ្រប់​គ្រង​ភារ​កិច្ច​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​ និង​បច្ចេក​វិជ្ជា។

២ - ពិនិត្យ​វាយ​តម្លៃ​បច្ចេក​វិជ្ជា​ចំ​ពោះ​គម្រោង​ វិនិ​យោគ​ ការ​ផ្ទេរ​បច្ចេក​វិជ្ជា។

៣ - សកម្ម​ភាព​អំ​ពី​សុវត្ថិ​ភាព​វិទ្យុសកម្ម​ នុយ​គ្លី​អែរ៍។

៤ - សកម្ម​ភាព​ក​ម្ម​សិទ្ធិ​បញ្ញា៖ ពិនិត្យ​វាយ​តម្លៃ​ ដក​ហូត​ ផ្តល់​ជូន​ ផ្តល់​ជូន​ឡើង​វិញ​លិខិតបញ្ជាក់​អង្គ​ភាព​ពិនិត្យ​វាយ​តម្លៃ​កម្ម​សិទ្ធិ​បញ្ញា​ឧស្សា​ហកម្ម​។

៥ - សកម្ម​ភាព​ស្តង់​ដារ​វាស់​គុណ​ភាព​ពិនិត្យ​ វាយ​តម្លៃ​សំ​ណុំ​លិខិត​ផ្តល់​អា​ជ្ញា​បណ្ណ​ស្តង់​ដារ វាស់​គុណ​ភាព​ ពិនិត្យ​វាយ​តម្លៃ​ផ្តល់​លិខិត​បញ្ជាក់ ពិនិត្យ​ជូន​រង្វាន់​ដល់​គុណ​ភាព​ផលិត​ផល​ និង​ទំ​និញ​ជាដើម​។

៦ - ពិនិត្យ​វាយ​តម្លៃ​ ផ្តល់​ជូន​ ធ្វើ​វិសោធន​កម្ម​ ពន្យា​ពេល​ លុប​ចោល​ ដក​ហូត​លិខិត​បញ្ជាក់​ចុះ​ឈ្មោះ​សកម្ម​ភាព​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា; ពិនិត្យ​វាយ​តម្លៃ​សំ​ណុំ​ឯក​សារ​បង្កើត​អង្គ​ការ​ វិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា និង​លិខិត​បញ្ជាក់​អា​ជីវ​កម្ម​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា​ជា​ដើម​។

៧ - សហ​ការ​ដោះ​ដូរ​ពី​វិទ្យា​សាស្រ្ត​ បច្ចេក​វិជ្ជា​ដែល​មាន​កត្តា​បរ​ទេស។

ពេល​វេលា​កំ​ណត់​ផ្លាស់​ប្តូរ​មុខ​តំ​ណែង​ការ​ងារ​ចំ​ពោះ​អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ទំ​នាក់​ទំ​នង​ផ្ទាល់​ ដោះ​ស្រាយ​ការ​ងារ​ខាង​លើ គឺ​ចាប់​ពី​គម្រប់ ០២ ឆ្នាំ​ដល់​ ០៥ ឆ្នាំ​៕

  យោង​៖ luatviennam.vn - បកប្រែ៖ វិមាន​

ចែករំលែកអត្ថបទ