កីឡា - ទេសចរណ៍ ទេសចរណ៍

14/03/2023 - 09:20

ទេស​ចរណ៍​សម្រប​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ​នៅ​កោះ​ជីម

កោះ​ជីម ស្ថិត​នៅ​ភូមិ​កោង​ជីម ឃុំ​ហ្វា​មិញ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ តែង​បាន​ភ្ញៀវ​ទេស​ចរ​ចូល​ចិត្ត​ដោយ​ទម្រង់​ទេស​ចរណ៍​បៃតង​និង​ចីរ​ភាព​។​ ប្រ​ជា​ជន​ធ្វើ​ទេស​ចរណ៍​ផ្អែក​លើ​កសិកម្ម​ ស្រប​នឹង​លក្ខណៈ​ធម្ម​ជាតិ​ ដើម្បី​ទាញ​យក​ផល​វប្បធម៌​របស់​ភូមិ​ស្រុក​ ហើយ​ថែ​រក្សា​បរិស្ថាន​ផង។​

ឆ្លង​កាត់​បទ​ពិសោធន៍​ជិះ​កង់​តាម​ផ្លូវ​ជន​បទ​នៅ​កោះ​ជីម។​ 

នៅ​ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​ត្រា​វិញ​ ប្រ​មាណ​ ១៥គីឡូ​ម៉ែ​ត្រ ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ ​៥៣ កោះ​ជីម​មាន​ទីតាំង​ស្ថិត​នៅ​កណ្ដាល​ទន្លេ​កោ​ចៀង។​ ដើម្បី​មក​ដល់​ទីនេះ​ ភ្ញៀវ​ទេស​ចរ​ត្រូវ​ឆ្លង​ស្រ​ឡាង​បាត្រឹម​ (អ្នក​ខ្លះ​ហៅ​ថា​ ស្រឡាង​ភឿក​វិញ​ - ឡុង​ហឹង​) ឬ​ធ្វើ​ដំ​ណើរ​ពី​កំ​ពង់​ផែ​ផ្សារ​ត្រា​វិញ​ កំ​ពង់​ចម្លង​ឡុង​ទ្រីជា​ដើម​។​ កោះ​ជីម​មាន​ផ្ទៃ​ដី​ ៦២ ហិក​តា។​ ប្រ​ជា​ជន​នៅ​ទីនេះ​ប្រ​កប​របរ​កសិកម្ម​និង​ចិញ្ចឹម​ជល​ផល​ជាសំ​ខាន់​ ក្រោយ​មក​ក៏​មាន​សកម្ម​ភាព​ទេស​ចរណ៍។​ តាំង​ពី​ដំ​បូង​ មាមីង​នៅ​កោះ​ជីម​បាន​កំ​ណត់​ធ្វើ​ទេស​ចរណ៍​ជា​មួយ​នឹង​គោល​លំ​នាំ មាន​អ្វី​គឺធ្វើ​ហ្នឹង​ ហើយ​ជ្រើស​យក​ទម្រង់​ទេស​ចរណ៍​កសិកម្ម​ ផ្សារភ្ជាប់​នឹង​សហគមន៍។​

ភ្ញៀវ​ទេ​សចរ​ឆ្លង​កាត់​បទ​ពិសោធន៍​ធ្វើ​នំនៅ​កោះ​ជីម។​

អ្នក​មីង​ង្វៀង​ធីប៊ិច​យ៉ឹង ប្រ​ធាន​ក្រុម​សហ​ការ​មណ្ឌល​ទេស​ចរណ៍​សហគមន៍​កោះ​ជីម ឱ្យ​ដឹង​៖ “ផលិត​ផល​ដែល​ធ្វើ​បាន​មក​ គឺសម្រាប់​គ្រួ​សារ​ប្រើ​ប្រាស់​ ឬ​ចែក​ចាយ​ក្នុង​ភូមិ​ផង​ ម្ល៉ោះ​ហើយ​តាំង​ពី​អឺយ​មក​ ប្រ​ជា​ជន​រស់​នៅ​កោះ​ជីម​តែង​រក្សា​ស្រូវ​ បង្គា​ជ្រះ។​ លុះ​ក្រោយ​មក​ ពេល​ធ្វើ​ទេស​ចរណ៍ មាមីង​ក៏​នៅ​តែរក្សា​របៀប​ធ្វើ​ដូច្នេះ​ដដែល​”។​ ព្រោះ​ហេតុ​នោះ​ ស្រូវ​អង្ករ​ បង្គា ត្រី​ ផ្លែ​ឈើ​នៅ​ទីនេះ​គឺមិន​ប្រើ​ប្រាស់​ថ្នាំ​កម្ចាត់​ដង្កូវ​ សារ​ធាតុ​គីមី​ សារ​ធាតុ​រំញោច​ឡើយ​។​ បង​ស្រី​ត្រឹង​ញ៉ឺ​ហាញ ម្ចាស់​ចម្ការ​ដូង​ បែ​ថៅ​ ជាសមាជិក​ក្រុម​សហ​ការ ឱ្យ​ដឹង​៖ “នៅ​ទីនេះ​ យើង​ខ្ញុំ​នៅ​តែ​រក្សា​របៀប​បង្ក​បង្កើន​ផល​កសិកម្ម​តាម​ទម្លាប់​បុរាណ ស្រប​នឹង​លក្ខណៈ​ធម្ម​ជាតិ​។​ យើង​ខ្ញុំ​យក​គុណ​ភាព​និង​សុវត្ថិ​ភាព​ជា​ចម្បង​ ខ្លួន​យើង​ប្រើ​ប្រាស់​អ្វី​គឺភ្ញៀវ​ទេស​ចរ​ប្រើ​ប្រាស់​ហ្នឹង​ ម្ល៉ោះ​ហើយ​ត្រូវ​ធានា​ផលិត​ផល​ ជ្រះ​ស្អាត​នៅ​រាល់​ដំ​ណាក់​ការ​ ចាប់​ពី​វត្ថុ​ធាតុ​ដើម​រហូត​ដល់​ចេញ​ជា​ផលិត​ផល”។​ ចម្ការ​បែ​ថៅ​ មាន​ផ្ទៃ​ដី​ផលិត​ស្រូវ​ចំ​នួន​ ១៤.០០០ម២ បរិវេណ​ជុំ​វិញ​គឺដាំ​ដូង​។​ រដូវ​ទឹក​សាប​ គ្រួ​សារ​បង​ហាញ​ផលិត​ស្រូវ។​ ស្រូវ​បាន​ព្រោះ​រង្វើលៗ​ ក្នុង​មួយ​កុង​ (១.០០០ម២) ប្រើ​ប្រាស់​ស្រូវ​ពូជ​តែ​២​គីឡូ​ក្រាម​ ដើម្បី​ទុក​ប្រ​ឡោះ​ចិញ្ចឹម​បង្កង​ទឹក​សាប។​ លា​មក​បង្កង​និង​ដី​ល្បាប់​ក្លាយ​ជា​ជីធម្ម​ជាតិ​បំ​ប៉ន​ឱ្យ​ស្រូវ។​ តាម​ភ្លឺ​ទំ​នប់​ បង​ស្រី​ហាញ ដាំ​ដូង​បង្ក​ជា​ទិដ្ឋ​ភាព​ស្រុក​ស្រែ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ និង​ថត​រូប​។​ ភ្ញៀវ​ទេស​ចរ​មក​កាន់​ទីនេះ​បាន​ពិសា​ទឹក​ដូង​ និង​ស្ទូច​ត្រី​បង្ក។​

នៅ​កោះ​ជីម សព្វ​ថ្ងៃ​មាន​ប្រ​មាណ​ ១៧ គ្រួ​សារ​ធ្វើ​ទេស​ចរណ៍​តាម​ទិស​ដៅ​សហគមន៍ ​យោង​តាម​កត្តា​ស្រប​នឹង​លក្ខណៈ​ធម្ម​ជាតិ​។​ មធ្យម​ភាគ​ក្នុង​មួយ​គ្រួ​សារ​ រក​បាន​ប្រាក់​ចំ​ណូល​ពី​ការ​ធ្វើ​ទេស​ចរណ៍​ជាង​ ១០ លាន​ដុង​/ខែ​។​ បង​ស្រី​ឡេធី​ហុង​ញី​ ក្រុម​ហ៊ុន​ទេស​ចរណ៍ នូកើយ​មេគង្គ​កឹង​ធើ ឱ្យ​ដឹង​៖ “កោះ​ជីម គឺជា​រមណីដ្ឋាន​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​ ដោយ​មាន​ផលិត​ផល​សម្បូរ​បែប​។​ នៅ​ទីនេះ​ ខ្ញុំ​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​យ៉ាង​រីក​រាយ មាន​ដូច​៖ កិន​ស្លឹក​យិន​ស៊ិន​ ជិះ​កង់​តាម​ផ្លូវ​ជន​បទ​ រៀន​វេច​នំប្រ​ពៃណី។ល។​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ស្រ​ណោះ​កាល​ពី​តូច នៅ​តំ​បន់​ជន​បទ​តីណាម​បូ។​ ផលិត​ផល​ អេកូ​ទេស​ចរណ៍​សហគមន៍​តាម​ទិស​ដៅ​ចីរ​ភាព​ នៅ​កោះ​ជីម គឺ​សមស្រប​នឹង​ទីផ្សារ​ទេស​ចរណ៍​សព្វ​ថ្ងៃ”៕

​      កេវ​ម៉ាយ​ - ថាច់​ធី

ចែករំលែកអត្ថបទ