ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/03/2023 - 16:45

សម្ពោធ​វិមាន​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ ខេត្ត​កំ​ពង់​ស្ពឺ

ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​ សហ​ការ​ជា​មួយ​នឹង​អា​ជ្ញា​ធម៌​មូល​ដ្ឋាន​ និង​ស្ថាប័ន​អនុព័ន្ធ​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ប្រ​ចាំ​នៅ​កម្ពុជា​ ទើប​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​មិត្ត​ភាព​វៀត​ណា​ម-កម្ពុជា​ នៅ​ខេត្ត​កំ​ពង់​ស្ពឺ ប្រ​ទេស​កម្ពុជា​។​

ពិធី​កាត់​ខ្សែ​បូសម្ពោធ​វិមាន​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ ខេត្ត​កំ​ពង់​ស្ពឺ។​

វិមាន​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ ខេត្ត​កំ​ពង់​ស្ពឺ មាន​កម្ពស់​ ១៩ ម៉ែត្រ រចនា​រូប​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​និង​យុទ្ធ​ជន​បដិវត្តន៍​កម្ពុជា​ កាន់​កាំ​ភ្លើង​ការ​ពារ​អ្នក​ម្ដាយ​កំ​ពុង​បីកូន​ ស្ថិត​នៅ​ក្នុង​បរិវេណ​សួន​ច្បារ​ទំ​ហំ​ ១.៧៧០ ម៉ែត្រ​ការ៉េ​។​

ជាក់​ស្ដែង​ សំ​ណង់​នេះ​ត្រូវ​បាន​កសាង​ ហើយ​បាន​ក្លាយ​ជា​លក្ខណៈ​ធម្ម​តា​មួយ​របស់​ប្រ​ជា​ជន​នៅ​ខេត្ត​កំ​ពង់​ស្ពឺ តាំង​ពី​ឆ្នាំ​ ១៩៨០។​ ឆ្លង​កាត់​ពេល​វេលា​ជិត​ពាក់​កណ្ដាល​សតវត្សរ៍ រូប​សំ​ណាក​និង​កម្រាល​ឥដ្ឋ​បាន​ខូច​ខាត​ទ្រុឌ​ទ្រោម។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ​ ដោយ​បាន​ការ​ឯក​ភាព​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រ​ទេស​ទាំង​ពីរ ក្រសួង​ការ​ពារ​ជាតិ​ បាន​សហការ​ជា​មួយ​នឹង​ស្ថាប័ន​សមត្ថ​កិច្ច​នៃ​ប្រ​ទេស​ទាំង​ពីរ ធ្វើ​ការ​ពិនិត្យ​មើល​ ជួស​ជុល​ សាង​សង់​វិមាន​មិត្ត​ភាព​ថ្មី​នៅ​ទីនេះ​ និង​ភូមិ​ភាគ​មួយ​ចំ​នួន​ទៀត​នៅ​ប្រ​ទេស​កម្ពុជា។​

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ ជំ​នួស​មុខ​ប្រ​ធាន​កិត្តិ​យស​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ប្រ​ធាន​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​ សម្ដេច​ហេង​ សំ​រិន លោក​ញ៉ែម វ៉ាលី រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្ម​ការ​និង​សាសនា​ អនុប្រ​ធាន​ប្រ​ចាំ​ការ​ និង​ជា​អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​ ថ្លែង​អំ​ណរ​គុណ​ដល់​បក្ស​ រដ្ឋា​ភិបាល​ និង​ប្រ​ជា​ជន​វៀត​ណាម បាន​បញ្ជូន​កុល​បុត្ត​ឆ្នើម​ទៅ​សហ​ការ​ជា​មួយ​នឹង​រណ​សិរ្ស​ ជួយ​សង្គ្រោះ​ទឹក​ដី​កម្ពុជា​រួច​ផុត​ពីរបប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ពត នាំ​មក​នូវ​ជ័យ​ជម្នះ​ជា​ប្រ​វត្តិ​សាស្ត្រ​ថ្ងៃ ​៧ មក​រា ឆ្នាំ​ ១៩៧៩។​

វិមាន​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ ខេត្ត​កំ​ពង់​ស្ពឺ ជាសំ​ណង់​ទី ១៧ ក្នុង​ចំ​ណោម​សំ​ណង់​វិមាន​មិត្ត​ភាព​ចំ​នួន​ ២៣ ត្រូវ​បាន​ជួស​ជុល​និង​កសាង​ថ្មី​នៅ​តាម​បណ្ដា​ខេត្ត​ ក្រុង​នា​នា​របស់​ប្រ​ទេស​មិត្ត​កម្ពុជា​ក្នុង​រយៈ​ពេល​កន្លង​។​ តាម​រយៈ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុ​ភូមិ​កម្ពុជា​ នៅ​មាន​សំ​ណង់​ចំ​នួន​ ៦ ទៀត​ បាន​សាង​សង់​រួច​រាល់​ និង​ត្រៀម​រៀប​ចំ​ធ្វើ​ពិធី​សម្ពោធ​ផង​ដែរ​ សំ​ណង់​ទាំង​នេះ​រួម​មាន​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ខេត្ត​ព្រៃ​វែង​ ខេត្ត​សៀម​រាប​ ខេត្ត​ប៉ៃលិន​ ខេត្ត​ត្បូង​ឃ្មុំ​ និង​ខេត្ត​ស្វាយ​រៀង​៕​

 ប្រ​ភព​ៈ nhandan.vn - ប្រែ​សម្រួលៈ ពេជ្រ​សឿន​

 

ចែករំលែកអត្ថបទ