រយៈពេលកន្លង គណៈនាយកនៃវិទ្យាល័យតឹបសើុងស្រុកថ្កូវ ខេត្តត្រាវិញតែងលើកកម្ពស់ស្មារតីសាមគ្គីដើម្បីជំរុញចលនាប្រឡងប្រណាំង “បង្រៀនល្អ រៀនល្អ” និងចូលរួមរាល់ចលនាដែលផ្នែកអប់រំបានបំផុសឡើង។
លោកគ្រូតាថាញ់តឺយ កំពុងបង្រៀនវិញ្ញាសាគណិតវិទ្យាដល់សិស្សថ្នាក់ទី ១២A។
វិទ្យាល័យតឹបសើុង បច្ចុប្បន្នមានកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិកចំនួន ៦៩ នាក់ ដោយមានបន្ទប់រៀនចំនួន ៣៤ បន្ទប់ មានសិស្សទាំងអស់ ១.៣៣៣ នាក់ ក្នុងនោះ សិស្សជនជាតិខ្មែរ ស្រូបអត្រាជាង ៤៦%។ សាលាមានបន្ទប់រៀនគ្រប់គ្រាន់ ទីលានកម្សាន្ត ទីលានហ្វឹកហាត់ បន្ទប់មុខវិជ្ជា និងមានទេសភាពបរិស្ថាន “បៃ តង-ជ្រះ-ស្អាត”។ លោកគ្រូថាច់ថាសាភ័ក្ដិ លេខាសម្ព័ន្ធយុវជននៃវិទ្យាល័យតឹបសើុង ទទួលបន្ទុកវិញ្ញាសាគីមីវិទ្យា ឱ្យដឹង៖ “ដើម្បីសិស្សខ្មែរតាមទាន់វិធីសាស្ត្របង្រៀនថ្មី យើងខ្ញុំបង្រៀនបណ្តើរនិងស្វែងយល់ពីវិធីសាស្ត្របង្រៀនបណ្តើរ ដើម្បីយកមកអនុវត្តក្នុងការបង្ហាត់បង្រៀនដល់ប្អូនៗឱ្យបានសមស្រប។ រៀងរាល់ខែ គណៈនាយកសាលា តែងបើកវគ្គបំប៉ន ដើម្បីបង្កើនសមត្ថភាពដល់គ្រូបង្រៀនក្នុងការផ្លាស់ថ្មីវិធីសាស្ត្រ បង្រៀន ការត្រួតពិនិត្យនិងវាយតម្លៃ”។
អ្នកគ្រូឡៀងធីថាញហឺវ កំពុងបង្រៀនវិញ្ញាសាជីវវិទ្យាដល់សិស្សថ្នាក់ទី ១២A។
លោកគ្រូគឹមហឿន នាយកវិទ្យាល័យតឹបសើុង ឱ្យដឹង៖ “ជាមួយនឹងទិសដៅកសាងសាលារៀនមានបរិស្ថានរៀនសូត្ររៀបរយ ក្រឹត្យក្រម ស្និទ្ធស្នាល បណ្តុះបណ្តាលសិស្សរីកចម្រើនគ្រប់ជ្រុងជ្រោយ គណៈនាយកសាលាតែងគិតគូរបំប៉ន បង្កើនជំនាញវិជ្ជាជីវៈដល់កម្មាភិបាល គ្រូបង្រៀន; ផ្តោតការយកចិត្តទុកដាក់កសាងកងជួរកម្មាភិបាល គ្រូបង្រៀនមានចរិយាសម្បត្តិនិងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការបង្ហាត់បង្រៀន; ប្តេជ្ញាចិត្តនិងទទួលខុសត្រូវចំពោះសិស្ស កសាងរូបភាពគ្រូបង្រៀនមានចរិយាសម្បត្តិល្អសម្រាប់សិស្ស យកតម្រាបតាម។ ទន្ទឹមនឹងនោះ ជំរុញចលនាប្រឡងប្រណាំង អាស្រ័យដោយផ្នែកអប់រំនិងបណ្តុះបណ្តាលបំផុស មានដូចជា៖ បង្រៀនល្អ រៀនល្អ” “លោកគ្រូ អ្នកគ្រូគ្រប់រូបជាគំរូសីលធម៌ក្នុងការស្វ័យសិក្សានិងការច្នៃប្រតិដ្ឋ”; “កសាងសាលារៀនស្និទ្ធស្នាល សិស្សសកម្ម”។ ព្រមជាមួយនោះ ជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ។ល។ មកទល់ពេលនេះ សាលាមានគ្រូបង្រៀន ១០០% មានកម្រិតវិជ្ជាសម្បទា ឆ្លើយតបទៅនឹងតម្រូវការបង្រៀននិងរៀន។ រៀងរាល់ឆ្នាំ វិទ្យាល័យតឹបសើុងតែងអនុវត្តសម្រេចល្អ និងសម្រេចឆ្នើមភារកិច្ច”៕
សឺនម៉ាល័យ-មុនី