ដីកសិកម្មផ្សេងៗជាអ្វី? សញ្ញាសម្គាល់នៃដីកសិកម្មផ្សេងៗ
ដីកសិកម្មផ្សេងៗ គឺជាប្រភេទដីស្ថិតក្នុងក្រុមដីកសិកម្មនិយាយរួម យោងតាមចំណុច h ប្រការ ១ មាត្រា ១០ នៃច្បាប់ដីធ្លី ឆ្នាំ ២០១៣ ដីកសិកម្មផ្សេងៗប្រើប្រាស់បម្រើគោលដៅដូចខាងក្រោម៖
ដីកសិកម្មផ្សេងៗ គឺជាប្រភេទដីស្ថិតក្នុងក្រុមដីកសិកម្មនិយាយរួម។ (រូបថតជាឧទាហរណ៍)
- សាងសង់ផ្ទះកញ្ចក់ និងប្រភេទរោងសំណាញ់សម្រាប់ដាំដុះ រួមទាំងទម្រង់ដុះដាំ មិនផ្ទាល់ដី;
- សាងសង់កសិដ្ឋានចិញ្ចឹមបសុសត្វ និងប្រភេទសត្វផ្សេងៗទៀតដែលច្បាប់អនុញ្ញាត;
- ដីដាំដុះ ចិញ្ចឹមសត្វ វារីវប្បកម្មសម្រាប់គោលដៅសិក្សាស្រាវជ្រាវនិងពិសោធន៍;
- ដីបណ្ដុះពូជដំណាំ សត្វចិញ្ចឹម និងដីដាំផ្កា ដើមឈើលម្អ;
យោងតាមឧបសម្ព័ន្ធដាក់ចេញភ្ជាប់ជាមួយសារាចរលេខ ២៥/២០១៤/TT-BTNMT កំណត់អំពីសញ្ញាសម្គាល់ប្រភេទដីតាមចំណាត់ក្រុមដីនៃច្បាប់ដីធ្លី ឆ្នាំ ២០១៣ នៅក្នុងផែនទីសុរិយោដី និងការវាស់វែងសុរិយោដី ដីកសិកម្មផ្សេងៗមានសញ្ញាសម្គាល់ គឺ NKH។
អាចសាងសង់ផ្ទះលើដីកសិកម្មផ្សេងៗបានទេ?
ពេលស្វែងយល់ពីដីកសិកម្មផ្សេងៗ បញ្ហាដែលអ្នកប្រើប្រាស់ដីធ្លីយកចិត្តទុកដាក់ជាចម្បង គឺអាចសាងសង់ផ្ទះលើដីកសិកម្មផ្សេងៗបានទេ? ដូចបានវិភាគខាងលើ ដីកសិកម្មផ្សេងៗប្រើប្រាស់ជាចម្បងសម្រាប់គោលដៅសង់ផ្ទះកញ្ចក់ និងប្រភេទរោងសំណាញ់សម្រាប់បម្រើការដាំដុះ ការសិក្សាស្រាវជ្រាវ។ល។
ហេតុដូច្នេះ មិនត្រូវប្រើប្រាស់ក្នុងគោលដៅសាងសង់ផ្ទះ ករណីចង់សង់ផ្ទះ ប្រជាជនគប្បីផ្លាស់ប្តូរគោលដៅប្រើប្រាស់ដីទើបបាន៕
យោង៖ luatvietnam.vn-មុនី