13/02/2023 - 16:04

កសាង​សង្កាត់​រឹង​មាំ​អំ​ពី​ការ​ការ​ពារ​ប្រ​ទេ​ស​សន្ដិសុខ​

គណៈ​បញ្ជា​ការ​យោ​ធាសង្កាត់​៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ បាន​រួម​ចំ​ណែក​កសាង​សង្កាត់​រឹង​មាំអំ​ពី​ការ​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​ ជួយ​ឱ្យ​ប្រ​ជា​ជន​នឹង​នរ​ចិត្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។​

គណៈ​បញ្ជា​ការ​យោ​ធាសង្កាត់​ ៩ ជួយ​ប្រ​ជា​ជន​ទប់ទំ​នប់​បង្ការ​ទឹក​ជំ​នន់​។​ 

លោក​លីកុង​ថាញ់ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធាសង្កាត់ ​៩ ឱ្យ​ដឹង​៖ “ដើម្បី​កសាង​សង្កាត់​៩ រឹង​មាំអំ​ពី​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ គណៈ​កម្មា​ធិការ​បក្ស​បាន​ចង្អុល​ការ​ដល់​គណៈ​បញ្ជា​ការ​យោ​ធានិង​នគរ​បាល​សង្កាត់​ កសាង​សេច​ក្ដី​សម្រេច​ចិត្ត​ស្ដី​ពី​ភារ​កិច្ច​ការ​ពារ​ប្រ​ទេ​ស​ សន្តិ​សុខ​ កិច្ច​ការ​យោ​ធាការ​ពារ​ប្រ​ទេ​ស​នៅ​ភូមិ​ភាគ​ ដើម្បី​ដឹក​នាំ​អនុវត្ត​។​ ព្រម​ជា​មួយ​នោះ​ បញ្ជ្រាប​ទូលំ​ទូលាយ​ក្នុង​ផ្ទៃ​ក្នុង​ ចាត់​តាំង​អនុវត្ត​បាន​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព​”។​

ឆ្នាំ​២០២២ អនុវត្ត​ផែន​ការ​របស់​គណៈ​បញ្ជា​ការ​យោ​ធាក្រុង​ត្រា​វិញ​ គណៈ​បញ្ជា​ការ​យោ​ធាសង្កាត់​ បាន​ចាត់​កម្មា​ភិបាល​រៀប​រៀង​គម្រោង​ មេរៀន​ដោយ​ឆ្លង​កាត់​ការ​ផ្ដល់​សច្ចា​ប័នត្រូវ​តាម​ច្បាប់​កំ​ណត់​។​ បញ្ជូន​កម្មា​ភិបាល​ សេនា​ជន​ ចូល​រួម​ហ្វឹក​ហ្វឺន​ ពិធីប្រ​ឡង​ មហោ​ស្រព​កីឡា​បាន​ ១៣៣ លើក​នាក់ សម្រេច​ ១០០% ភាគ​ កម្រិត​នៃ​ផែន​ការ​។​ សហកា​រដើរ​ល្បាត​ការ​ពារ​បាន​ ៣៣៧ លើក​ ដោយ​មាន​កង​សេនា​ជន​ចូល​រួម ​១.៣៤៨ លើក​នាក់។​ កសាង​ផែន​ការ​ត្រៀម​ប្រ​យុទ្ធ​ការ​ពារ​ថ្ងៃ​បុណ្យ​ទាន​ ព្រឹត្តិ​ការ​ណ៍​នយោ​បាយ​សំ​ខាន់​ៗ​របស់​ប្រ​ទេស​ របស់​ខេត្ត​ និង​ភូមិ​ភាគ​; បន្ត​រក្សា​មាន​សេនា​ជន​ចល័ត​ ៣នាក់ ផ្លាស់​វេន​យាម​ប្រ​ចាំ​ការ​នៅ​នឹង​គណៈ​បញ្ជា​ការ​ យោ​ធា​សង្កាត់​តាម​សេចក្ដី​កំ​ណត់​។​ រៀប​ចំ​ហ្វឹក​ហ្វឺន​ត្រៀម​ប្រ​យុទ្ធ​តាម​ផែន​ការ​ គ្រោង​ការ​និង​អនុវត្ត​ល្អ​ការ​ងារ​ត្រៀម​ប្រ​យុទ្ធ​។​

គណៈ​បញ្ជា​ការ​យោ​ធាសង្កាត់​ ៩ ហ្វឹក​ហ្វឺន​កង​អនុសេនា​តូច​នៃ​
កង​សេនា​ជន​ចល័ត​ត្រៀម​ប្រ​យុទ្ធ​។​

លោក​ថាច់​អ៊ុក នៅ​អនុសង្កាត់​ ៣ សង្កាត់​ ៩ ឱ្យ​ដឹង​៖ “កម្មា​ភិបាល​ យុទ្ធ​ជន​គណៈ​បញ្ជា​ការ​យោ​ធាសង្កាត់​ ៩ អនុវត្ត​ល្អ​ការ​ងារ​ប្រ​មូល​ផ្ដុំ​និង​កៀរ​គរ​មហា​ជន​រួម​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ កសាង​ជីវ​ភាព​វប្បធម៌​ កសាង​សង្កាត់​ ក្រុង​ស៊ី​វិ​ល័យ​ កសាង​យោ​ធាការ​ពារ​ប្រ​ទេស​រឹង​មាំ។​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ កម្មា​ភិបាល​ យុទ្ធ​ជន​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គោ​លនយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​លំ​បាក​។ល។​ ចំ​ណែក​ការ​ងារ​ផ្សព្វ​ផ្សាយ​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ ក៏​តែង​បាន​គណៈ​បញ្ជា​ការ​យោ​ធានិង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​”។​

លោក​ស្រី​ត្រឹង​ធីហុង​តៀង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ ៩ ឱ្យ​ដឹង​៖ “គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ បាន​ចង្អុល​ការ​ដល់​គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់​ កំ​ណត់​ច្បាស់​ការ​កសាង​សង្កាត់​រឹង​មាំ អំ​ពី​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ គឺជា​ភារ​កិច្ច​ ដ៏​សំ​ខាន់​ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​នយោ​បាយ​   សណ្ដាប់​ធ្នាប់​  សុវត្ថិ​ភាព​សង្គម​   ជួយ​ឱ្យ​ប្រ​ជា​ជន​នឹង​  នរចិត្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ជា​មួយ​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់​ ៩ តែង​បាន​ទទួល​ស្គាល់​សម្រេច​ល្អ​និង​សម្រេច​ឆ្នើម​ភារ​កិច្ច​”៕

​សើុងម៉ាល័យ-ថាច់​ធី   

ចែករំលែកអត្ថបទ