មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/02/2023 - 16:04

អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក​មាន​ភាព​សុខ​សាន្ត​

លោក​ម៉ាលឿង​ថៀង នៅ​ភូមិ​តា​បៀង​ ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ បាន​មាមីង​ខ្មែរ​ស្ងើច​សរ​សើរ​ពី​ព្រោះ​គាត់​ជា​អ្នក​អស់​ពី​ចិត្ត​ ដើម្បី​ភូមិ​ស្រុក​មាន​ភាព​សុខ​សាន្ត​ ស្អាត​បាត​សមរម្យ​និង​ជួយ​ដល់​អ្នក​ដទៃ​។​

លោក​ម៉ាលឿង​ថៀង (ខាង​ស្តាំ​) ចុះ​សួរ​សុខ​ទុក្ខ​ និង​លើក​ទឹក​ចិត្ត​មាមីង​ខ្មែរ​។​

ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ លោក​ម៉ាលឿង​ថៀង តែង​អនុវត្ត​ល្អ​ក្នុង​ការ​ឃោស​នា​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​ម៌ា​គារ​បស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។​ ពិសេស​ សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​សកម្ម​ចូល​រួម​ក្នុង​ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។​ ជាក់​សែ្ដង គាត់​បាន​ចលនា​ប្រ​ជា​ជន​ចូល​រួម​អនុវត្ត​នូវ​ទម្រង់​ “ប្រ​យុទ្ធ​ ប្រ​ឆាំង​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ ឆ្លង​តាម​រយៈ​បណ្តាញ​សង្គម​ Zalo”; “ក្លិប​កសិករ​ជា​មួយ​ក្រឹត្យ​ច្បាប់​” និង​ “ក្រុម​យុវ​ជន​ឈាន​មុខ​ប្រ​យុទ្ធ​ ប្រ​ឆាំង​បទ​ល្មើស​” និង​ “ក្រុម​គ្រួ​សារ​សុវត្ថិ​ភាព​បង្ការ​ ពន្លត់​អគ្គិ​ភ័យ​” នៅ​មណ្ឌល​តាំង​លំ​ទីនៅ​ប្រ​ជុំ​ជន​ភូមិ​តា​បៀង​…។​ ផ្ដើម​ពី​នោះ​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​តា​បៀង​លែង​ មាន​ការ​ញញើត​ក្នុង​ការ​ប្រ​យុទ្ធ​ ប្រ​ឆាំង​បទ​ល្មើស​ និង​បាប​គ្រោះ​សង្គម​។​ ជា​ពិសេស​ លោក​ថៀង នៅ​ទាំង​ចូល​រួម​អប់រំ​ណែ​នាំ​មុខ​សញ្ញា​ ២ នាក់ នៅ​មណ្ឌល​តាំង​លំ​ទីនៅ​ប្រ​ជា​ជន​ សេព​គ្រឿង​ញៀន​ខុស​ច្បាប់​; សម្រុះ​សម្រួល​ជោគ​ជ័យ​ ៤ គ្រួ​សារ​វិវាទ​ដី​ធ្លី​; ចលនា​មុខ​សញ្ញា​ចំ​នួន​ ៧ នាក់ មាន​ការ​សង្ស័យ​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ សន្យា​មិន​បំ​ពាន​ច្បាប់​ និង​មិន​ចូល​រួម​បាប​គ្រោះ​សង្គម​...។​ លោក​ម៉ាលឿង​ថៀង ឱ្យ​ដឹង​៖ “នៅ​ពេល​ដឹង​ថា​ មាន​យុវ​ជន​ គ្រួ​សារ​មាន​កូន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ និង​មាន​អ្នក​ជិត​ខាង​ឈ្លោះ​ទាស់​ទែង​គ្នា​ គឺខ្ញុំ​និង​រដ្ឋ​អំ​ណាច​ទៅ​ដាស់​តឿន​ទូន្មាន លើក​ទឹក​ចិត្ត​ និង​ពន្យល់​វែក​ញែក​ឱ្យ​ឃើញ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ បាប​គ្រោះ​សង្គម​ និង​ធ្វើ​ឱ្យ​បាត់​មនោ​សញ្ចេត​នា​រវាង​ភូមិ​ផង​របង​ជាមួយ​ ឆ្លង​តាម​រយៈ​នោះ​មាមីង​ក៏​មាន​ការ​យល់​ដឹង​ ជម្នះ​បន្តិច​ម្តង​ៗ​ រស់​នៅ​សុខ​ដុម​រមនា​ ជៀស​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម​ ដើម្បី​រួម​គ្នា​កសាង​ភូមិ​ ស្រុក​សុខ​សាន្ត”។​

លោក​​ម៉ា​លឿង​ថៀង (ឈរ​ទី២​ពីឆ្វេង​ទៅ​ស្តាំ) ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈកម្មា​ធិការ​ប្រជា​ជន​ខេត្ត​សុក​ត្រាំង​ ដោយ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។

លើស​ពី​នេះ​ លោក​ថៀង នៅ​ទាំង​ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ជិត​ ៦០% ធ្វើ​របង ​ខ្លោង​ទ្វារ​ រឹង​មាំដោយ​បេ​តុង​ កសាង​ថ្មី​និង​ជួស​ជុល​ស្ពាន​បេ​តុង​ជន​បទ​ចំ​នួន​ ៥ ខ្សែ​; ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ​នៅ​តាម​ដង​ផ្លូវ​ភូមិ​តា​បៀង​ ៣៤ អំ​ពូល​ និង​ដាំ​ផ្កា​លម្អ​នៅ​សង​ខាង​ផ្លូវ​...។​ លោក​ថាច់​មិញ​ឡី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី ឱ្យ​ដឹង​៖ “ដោយ​ការ​ចូល​រួម​ចំ​ណែ​ក​រ​បស់លោក​ម៉ាលឿង​ថៀង គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​បាន​ទទួល​ស្គាល់​ភូមិ​តា​បៀង​សម្រេច​បទ​ដ្ឋាន​ “សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” ហើយ​ទទួល​ស្គាល់​គ្រួ​សារ​វប្បធម៌​ ៤៣៧ គ្រួ​សារ​។​ ក្រៅ​ពី​នេះ​ លោក​ថៀង នៅ​ទាំង​ល្បី​ឈ្មោះ​ក្នុង​ការ​ជួយ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ។​ ពេល​ដឹង​អ្នក​ណា​មាន​ការ​លំ​បាក​ ឈឺ​ថ្កាត់​គ្មាន​ប្រាក់​ទៅ​ព្យា​បាល​គាត់​ជួយ​ប្រាក់​ អង្ករ​ មី...។​ ដូច្នេះ​មាមីង​ខ្មែរ​គ្រប់​គ្នា​តែង​គោ​រព​និង​ស្រ​ឡាញ់​”៕​

                               យ៉ីអាញ់-ទីទុយ​

ចែករំលែកអត្ថបទ