ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/01/2023 - 08:45

ស្ថាន​ភាព​សេដ្ឋ​កិច្ច​ - សង្គម​លើភូមិ​សាស្ត្រ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច និង​តំ​បន់​ភ្នំ មាន​ការ​វិវឌ្ឍ​ជាវិជ្ជមាន​ ចំ​ទិស​ដៅ​

គណៈ​កម្មាធិការ​ជន​ជាតិ​ ទើប​រៀប​ចំ​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ទូទាំង​ប្រទេស​ បូកសរុប​ការ​ងារ​ជន​ជាតិ​ឆ្នាំ​ ២០២២ និង​បូកសរុប​បណ្តោះអា​សន្ន ១ ឆ្នាំ​អនុ​វត្ត​ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ចនិង​តំ​បន់​ភ្នំ ដំណាក់​កាល​ ២០២១-២០៣០ ដំណាក់​កាល​ I ចាប់​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥ (កម្ម​វិធី​ទិស​ដៅ​ជាតិ​) និង​ផ្សព្វ​ផ្សាយ​ភារកិច្ច​ឆ្នាំ​ ២០២៣។

អ្នក​តំ​ណាង​ថ្លែង​យោបល់​​ក្នុង​កិច្ច​ប្រជុំ​។

យោង​តាម​របាយ​ការ​ណ៍​នៃ​កិច្ច​ប្រជុំ​ គិត​មក​ដល់​ចុង​ឆ្នាំ​ ២០២២ ទូទាំង​ប្រទេស​ មាន​ ៣.៤៣៤ ឃុំ​ស្ថិត​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ចនិង​តំ​បន់​ភ្នំលើភូមិ​សាស្ត្រ​ខេត្ត​ ក្រុង​ចំ​នួន​ ៥៣ ចំ​ណុះ​មជ្ឈិម​ រួម​មាន​៖ ឃុំ​តំ​បន់​ I ចំ​នួន​១.៦៧៣ ឃុំ​តំ​បន់​ II ចំ​នួន​២១០ និង​ឃុំ​តំ​បន់​ III ចំ​នួន​ ១.៥៥១។ ចាប់​ពី​ឆ្នាំ​ ២០២១ គ្រប់​គោល​នយោ​បាយ​ជន​ជាតិ​ទាំង​អស់​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​។ ក្រោម​កិច្ច​ចង្អុល​ការ​ ដឹក​នាំ​យ៉ាង​ស្វិតស្វាញ របស់​រដ្ឋា​ភិបាល​ នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ក្រោម​ទិស​ស្លោក “សាម​គ្គី ក្រឹត្យ​ក្រម​ ម្ចាស់​ការ​សម្រប​ សុវត្ថិ​ភាព​ ប្រសិទ្ធ​ភាព​ ស្តារ​ឡើង​វិញ​ការ​អភិវឌ្ឍ​” សេដ្ឋ​កិច្ច​ -សង្គម​ប្រទេស​យើង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗជាច្រើន​; សណ្តាប់ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ ឯក​រាជ្យ​ អធិប​តេយ្យ ត្រូវ​បាន​រក្សារឹង​មាំ​ ។ល។ អា​ស្រ័យ​ហេតុ​ នេះ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​លើភូមិ​សាស្ត្រ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ចនិង​តំ​បន់​ភ្នំ មាន​ការ​វិវឌ្ឍ​ជាវិជ្ជ​មាន​ចំ​ទិស​ដៅ​។

ផ្អែក​លើលទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​ ២០២២ ដើម្បី​កម្ម​វិធី​ការ​ងារ​ឆ្នាំ​ ២០២៣ និង​ឆ្នាំ​បន្ត​បន្ទាប់​សម្រេច​បាន​តាម​ទិស​ដៅ​ដាក់​ចេញ​ គណៈ​កម្មាធិការ​ជន​ជាតិ​ កំ​ណត់​ទិស​ដៅ​ផ្តោត​លើកិច្ច​ ចង្អុល​ការ​ ដឹក​នាំ​អនុ​វត្ត​ល្អ​នូវ​ភារកិច្ច​សំ​ខាន់​ៗមួយ​ចំ​នួន​ បន្ត​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​បទ​បញ្ជា សេច​ក្តី​សម្រេច​ សេច​ក្តី​សន្និ​ដ្ឋាន​របស់​បក្ស​ រដ្ឋ​សភា រដ្ឋា​ភិបាល​; ឯក​សារ​ចង្អុល​ការ​ ដឹក​នាំ​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ពាក់​ព័ន្ធ​ដល់​ការ​ងារ​ជន​ជាតិ​; រៀប​ចំ​អនុ​វត្ត​ល្អ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ក៏​ដូច​ជាបន្ត​ការ​កសាង​ បង្ហើយ​និង​ដាក់​ចេញ​ឯក​សារ​ណែនាំ​ផ្សព្វ​ផ្សាយ​ អនុ​វត្ត​កម្ម​វិធី​; ផ្តោត​លើការ​កសាង​គម្រោង​ គោល​នយោ​បាយ​ជន​ជាតិ​; បន្ត​ការ​ពិនិត្យ​ ផ្ទៀងផ្ទាត់ កែប្រែ​ បំ​ពេញ​បន្ថែម​ឬជំនួស​កម្ម​វិធី​ គោល​នយោ​បាយ​ជន​ជាតិ​ ដើម្បី​ធានា​លក្ខ​ណៈ​ឯក​ភាព​ព្រម​ៗគ្នា​; បង្កើន​ការ​ងារ​តាម​ដាន ក្តាប់ស្ថាន​ភាព​លើភូមិ​សាស្ត្រ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ចនិង​តំ​បន់​ភ្នំ អនុ​វត្ត​ការ​ឆ្លើយ​នូវ​សំ​ណើរ​បស់​ម្ចាស់​ឆ្នោត​ និង​ការ​សួរ​ដេញដោល​របស់​សមាជិករដ្ឋ​សភាក្នុង​រាល់​សម័យ​ប្រជុំ​...៕

យោង​៖ www.cema.gov.vn-មុនី

ចែករំលែកអត្ថបទ