ក្រសួងគមនាគមន៍និងដឹកជញ្ជូន ទើបធ្វើពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភាគខាងជើង- ភាគខាងត្បូងប៉ែកខាងកើត ដំណាក់កាល ២០២១-២០២៥ (មានគម្រោងសមាសភាគចំនួន ១២) និងបំផុសចលនាខែប្រឡងប្រណាំងចំណុចខ្ពស់រំសាយទុនវិនិយោគសាធារណៈ។ ពិធីបើកការដ្ឋាន ត្រូវបានដំណើរការព្រមៗគ្នានៅទីតាំងបណ្ដាញតភ្ជាប់ចំនួន ១២ ក្នុងនោះ មានទីតាំងស្ពានមជ្ឈមណ្ឌលនៅក្វាងង៉ាយ ទីតាំងស្ពានតភ្ជាប់សំខាន់ៗចំនួន ២ គឺនៅក្វាងប៊ិញនិងហូវយ៉ាង និងទីតាំងស្ពានតភ្ជាប់ចំនួន ៩ នៅតាមខេត្តដែលមានគម្រោងឆ្លងកាត់។
ឧបនាយករដ្ឋមន្ត្រី ឡេមិញខាយ ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន។
ថ្នាក់ដឹកនាំមជ្ឈិមនិងខេត្ត ក្រុងនានា ចុចគន្លឹះផ្តើមដំណើរការសាងសង់ផ្លូវល្បឿនលឿន។
គម្រោងសមាសភាគកំណាត់ផ្លូវកឹងធើ-ហូវយ៉ាង ស្ថិតក្នុងគម្រោងសាងសង់ផ្លូវល្បឿនលឿនភាគខាងជើង - ភាគខាងត្បូងប៉ែកខាងកើត ដំណាក់កាល ២០២១-២០២២ សរុបកម្រិតវិនិយោគចំនួន ១០.៣៧០,៧៤ ពាន់លានដុង ក្នុងនោះ ចំណាយរំដោះផ្ទៃដីចំនួន ១.៩៥៦,៤៦ ពាន់លានដុង អាស្រ័យដោយគណៈគ្រប់គ្រងគម្រោងមីធ្វឹងវិនិយោគទុនគិន។ ប្រភពទុនវិនិយោគពីថវិការដ្ឋ តាមសេចក្តីសម្រេចលេខ ៤៤/២០២២/QH១៥ ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋសភា។ តាមការគ្រោងទុក គម្រោងនឹងត្រូវបានសាងសង់រួចរាល់និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០២៦។
គម្រោងសមាសភាគកំណាត់ផ្លូវកឹងធើ-ហូវយ៉ាង ស្ថិតក្នុងគម្រោងសាងសង់ផ្លូវល្បឿនលឿនភាគខាងជើង - ភាគខាងត្បូងប៉ែកខាងកើត ដំណាក់កាល ២០២១-២០២៥ ដោយមានប្រវែងផ្លូវសរុប ៣៧,៦៥ គីឡូម៉ែត្រ។ ចំណុចចាប់ផ្តើមពី Km15+350 ប្រសព្វនឹងផ្លូវតភ្ជាប់ណាមសុងហូវ - ផ្លូវជាតិលេខ ១ ចំណុះខណ្ឌកៃរាំង ក្រុងកឹងធើ។ ចំណុចចុងបញ្ចប់ Km53+000 ប្រសព្វនឹងចំណុចផ្លូវចាប់ផ្តើមនៃគម្រោងសមាសភាគកំណត់ផ្លូវហូវយ៉ាង - កាម៉ាវ ចំណុះស្រុកវីធ្វី ខេត្តហូវយ៉ាង។
ផ្លូវតភ្ជាប់ចំណុចចាប់ផ្តើមពី Km0+00 ប្រសព្វនឹងផ្លូវណាមសុងហូវ ចំណុះខណ្ឌកៃរាំង ក្រុងកឹងធើ; ចំណុចចុងបញ្ចប់ Km9+252 ប្រសព្វនឹងផ្លូវជាតិលេខ១ ចំណុះខណ្ឌកៃរាំង ក្រុងកឹងធើ។ សរុបប្រវែងផ្លូវតភ្ជាប់ ៩,២៥២ គីឡូម៉ែត្រ។ ទ្រង់ទ្រាយវិនិយោគសាងសង់ផ្លូវល្បឿនលឿន៖ ផ្លូវល្បឿនលឿនកម្រិត ១០០ កំណត់ល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង; ទទឹងផ្លូវទំហំ ២៤,៧៥ ម៉ែត្រ; ដំណាក់កាលចែកផ្លូវល្បឿនលឿន ទ្រង់ទ្រាយ ៤ គន្លងផ្លូវ ទំហំផ្ទៃផ្លូវ ១៧ ម៉ែត្រ; ផ្លូវតភ្ជាប់៖ ផ្លូវកម្រិត III វាលទំនាប កំណត់ល្បឿន ៨០គីឡូម៉ែត្រ/ម៉ោង ផ្លូវទំហំ ១២ ម៉ែត្រ មាន ២ គន្លងផ្លូវ៕
យ្វីអាញ់-មុនី