មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/12/2022 - 15:41

ទ្រីតូង កំ​ពុង​ឈាន​ឡើង​ជា​ជំ​ហាន​ៗ

ទ្រីតូង ជា​ស្រុក​មួយ​ក្នុង​ចំ​ណោម​ស្រុក​ចំ​នួន​ ២ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​របស់​ខេត្ត​អាង​យ៉ាង​។ បន្ទាប់​ពី​បាន​វិនិ​យោគ​កម្ម​វិធី​ គម្រោង​ជា​ច្រើន​ ឃើញ​ថា​ជីវ​ភាព​ប្រ​ជា​ជន​ក្នុង​ទូទាំង​ស្រុក​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​កាន់​តែ​មាន​ការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

កាត់​ខ្សែ​បូស​ម្ពោធ​រោង​ចក្រ​កិន​ស្រូវ​ហាញ់​ភុក​។

តាម​ប្រសាសន៍​លោក​កាវ​ក្វាង​ឡីម លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ទ្រី​តូង កសិកម្ម​និង​ទេស​ចរណ៍​ទាំង​ ២ នេះ​ គឺ​ជា​វិស័យ​ដែល​មាន​ប្រៀប​ខ្លាំង​ ត្រូវ​បាន​ស្រុក​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ អំ​ពាវ​នាវ​អា​ជីវ​កម្ម​ចង​សម្ព័ន្ធ សហ​ការ​វិនិ​យោគ​សំ​ដៅ​ធ្វើ​ឱ្យ​រំ​ញោច​សក្តា​នុភាព​។ ក្នុង​ចំ​ណោម​គោល​ដៅ​ទេស​ចរណ៍​នៅ​ស្រុក​ទ្រី​តូង ក្នុង​នោះ​មណ្ឌល​កីឡា ទេស​ចរណ៍​ភ្នំ​តាប៉ា-ស្វាយ​ចេក​ ជា​គោល​ដៅ​ទេស​ចរណ៍​ដ៏​ពេញ​និយម​បំ​ផុត​។ នៅ​ទី​នេះ​ មាន​វិញ្ញា​សា​កីឡា​ពិសេសៗ​ដែល​មិន​ទាន់​ឃើញ​មាន​នៅ​ភូមិ​ភាគ​ណា​មួយ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​រៀប​ចំ​នៅ​ឡើយ​ ដូច​៖ ពិធី​ប្រ​ណាំង​គោ​បៃ​ណុយ ជិះ​ឆ័ត្រ​យោង​ យន្ត​ហោះ​គំ​រូ បាល់​ឡុង​ហោះ​ ។ល។

នៅ​ពេល​ភ្នំ​តា​ប៉ា ត្រូវ​បាន​វិនិ​យោគ​កសាង​ត្រឹម​ត្រូវ​ “ទីតាំង​ទេស​ចរណ៍​ភ្នំ” តា​ប៉ា​គួប​ផ្សំ​នឹង​ជ្រុង​មួយ​នៃ​ភ្នំ​តូ មណ្ឌល​រមណី​យដ្ឋាន​ស្រះ​ស្វាយ​ចេក​ ទីលាន​ប្រ​ណាំង​គោ អគារ​ប្រពៃ​ណី។ល។ បង្កើត​បាន​ទៅ​ជា​លក្ខ​ណៈ​ពិ​សេស​ សម​ដូច​ពាក្យ​មួយ​ឃ្លា​ថា៖ “ទៅ​ដាក​ឡាក់ ឆៀងចូល​បួង​ដូង​ មក​ដល់​ទ្រី​តូង​ឆៀង​ចូល​ស្វាយ​ចេក​”។ ព្រម​ជា​មួយ​នោះ​ ស្រះ​អូរ​ធំ​ជា​គោល​ដៅ​ទេស​ចរណ៍​ដែល​មាន​ទេស​ភាព​ស្រស់​ស្អាត​រួម​នឹង​មុខ​ម្ហូប​មាន់​អាំង​ ភ្នំទឹក​ជប់​ជា​មួយ​នឹង​យុទ្ធ​ជ័យ​ដ៏​ត្រចះ​ត្រចង់​ ស្វាយ​ស​-សុយ​វ៉ាង សម្រស់​ទេស​ភាព​គួរ​ជា​ទី​មនោ​រម្យ អូរ​តា​សុខ​ លាយ​ឡំ​ដោយ​សម្រស់​ធម្ម​ជាតិ​ដ៏​ស្រស់​ស្អាត​។ល។ សុទ្ធ​តែ​ជា​គោល​ដៅ​ទេស​ចរណ៍​ដ៏​ទាក់​ទាញ កំ​ពុង​បាន​វិនិ​យោគ​ទាញ​យក​សក្ដា​នុពល​។

លោក​កាវ​ក្វាង​ឡីម ឱ្យ​ដឹង​៖ ស្រុក​ក៏​បាន​លើក​ទឹក​ចិត្ត​កសិករ​ចង​សម្ព័ន្ធ​ផលិត​ បង្កើត​ក្រុម​សហ​ករណ៍​ផលិត​ ក្រុម​សហ​ករណ៍​ បង្កើត​កសិដ្ឋាន​។ ក្នុង​នោះ​ កំ​ណត់​ទិស​ដៅ​ ឃុំ​ សង្កាត់​ នីមួយ​ៗ គួរ​តែ​បង្កើត​ឱ្យ​មាន​សហ​ករណ៍​បែប​ថ្មី​យ៉ាង​ហោច​ណាស់​មួយ​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​កសិករ អា​ជីវកម្ម​ ផលិត​កម្ម​តាម​ដំណើរ​ការ​និង​បទ​ដ្ឋាន​គុណ​ភាព​។ ក្រុម​សហ​ករណ៍​ទាំង​អស់​ត្រូវ​មាន​ការ​ចូល​រួម​របស់​អា​ជីវ​កម្ម​អំ​ពី​បុគ្គ​លិក គ្រប់​គ្រង​ទុន​វិនិ​យោគ​ ដើម្បី​សហ​ការ​យូរ​អង្វែង និង​ប្រ​កប​ដោយ​ចីរ​ភាព​។ តួយ៉ាង​ដូច​សម្ព័ន្ធក្រុម​ហ៊ុន​តឹង​ឡុង​ បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​រោង​ចក្រ​កិន​ស្រូវ​ហាញ់​ភុក​ ដោយ​មាន​ទ្រង់​ទ្រាយ​ធំ​បំ​ផុត​នៅ​អា​ស៊ី​ ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំ​នើប​។ ទន្ទឹម​នឹង​នោះ​ សម្ព័ន្ធ​ក្រុម​ហ៊ុន​ TH កំ​ពុង​ដំណើរ​ការ​វិនិ​យោគ​គម្រោង​ចិញ្ចឹម​គោ​ទឹក​ដោះ​និង​កែ​ច្នៃ​ទឹក​ដោះ​ប្រ​មូល​ផ្តុំ សរុប​ទុន​វិនិ​យោគ​ ៦.០០០ ពាន់​លាន​ដុង​ អនុ​វត្ត​ដំ​ណើរ​ការ​ផលិត​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំ​នើប​ចុង​ក្រោយ​បំ​ផុត​។ សម្ព័ន្ធ​ក្រុម​ហ៊ុន​ THACO ក៏​វិនិ​យោគ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់​ ជ្រូក​ពូជ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់​ ដើម្បី​ធ្វើ​ឱ្យ​កន្លែង​នេះ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផ្គត់​ផ្គង់​ជ្រូកពូជ ជ្រូក​សាច់​ប្រ​កប​ដោយ​គុណ​ភាព​ក្នុង​តំ​បន់​។

អា​ស្រ័យ​ដោយ​កម្ម​វិធី​ និង​ការ​វិនិ​យោគ​នានា​ ផ្តោត​លើឧត្តម​ភាព​របស់​ស្រុក​ទ្រីតូង ជួយ​ឱ្យ​ប្រ​ជា​ជន​នៅ​ទីនេះ​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួសារ​ បង្កើន​ប្រាក់​ចំ​ណូល​ លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​៕

               យោង​៖ កាសែត​អាង​យ៉ាង​-មុនី

ចែករំលែកអត្ថបទ