ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/12/2022 - 15:16

កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ងារ​សិទ្ធិ​មនុស្ស​

គណៈ​ចង្អុល​ការ​អំ​ពី​សិទ្ធិ​មនុស្ស​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ការ​ងារ​សិទ្ធិ​មនុស្ស​ដល់​មន្រ្តី​សង្ឃ​ អ្នក​មុខ​អ្នក​ការ​ សាសនា​ និង​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រជុំ​។

តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​យល់​ច្បាស់​ពី​ទស្សនៈ គោល​ការណ៍​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ អំ​ពី​សិទ្ធិ​មនុស្ស​ និង​បញ្ហា​ពាក់​ព័ន្ធ​ដល់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ការ​ងារ​សិទ្ធិ​មនុស្ស​នៅ​ភូមិ​ភាគ​; ស្ថាន​ភាព​ លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​ សាសនា​ រួម​ចំ​ណែក​ធានា​សិទ្ធិ​មនុស្ស​នៅ​ភូមិ​ភាគ​ ការ​ងារ​ឃោស​នា ផ្សព្វ​ផ្សាយ​និង​ប្រ​យុទ្ធ​ប្រឆាំង​ច្រាន​ចោល​រាល់​ទស្សនៈ​ខុស​ឆ្គង ដែល​កម្លាំង​អមិត្ត​ប្រឆាំង​លើ​វិស័យ​ប្រជា​ធិប​តេយ្យ សិទ្ធិ​មនុស្ស​។ ផ្ដើម​ពី​នោះ​ ជួយ​ដល់​មន្រ្តី​សង្ឃ​ អ្នក​មុខ​អ្នក​ការ​សាសនា​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច លើក​កម្ពស់​ស្មារតី​ ភារ​កិច្ច​; ព្រម​ជា​មួយ​នោះ​ បម្រើ​ការ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ការ​ងារ​បង្ការ​ទប់​ស្កាត់​ ប្រទះ​ឃើញ​ ប្រឆាំង​រាល់​សកម្ម​ភាព​ដែល​ឆ្លៀត​យក​បញ្ហា​ប្រ​ជា​ធិប​តេយ្យ សិទ្ធិ​មនុស្ស​ដើម្បី​បំ​ផ្លិច​បំ​ផ្លាញ មួល​បង្កាច់​របស់​ពួកប្រតិ​កិរិយា​ពី​ខាង​ក្រៅ​ រួម​ចំ​ណែក​អនុវត្ត​ល្អ​ភារ​កិច្ច​ធានា​និង​ជំរុញ​សិទ្ធិ​មនុស្ស​ក្នុង​សម័យ​ថ្មី​៕

                                                    យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ