នោះគឺជាមតិរបស់ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា អុីថាញហាណេក្តាំ នៅពេលមានយោបល់អំពីការបែងចែកទុនវិនិយោគដែលនៅសេសសល់សម្រាប់កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ នៅក្នុងកិច្ចប្រជុំពិភាក្សា លើការបែងចែកទុនវិនិយោគអភិវឌ្ឍន៍ពីប្រភពថវិកាមជ្ឈិម ដំណាក់កាល ២០២១-២០២៥ ដែលនៅសេសសល់សម្រាប់កម្មវិធីទិសដៅជាតិចំនួន ៣ ។ កិច្ចប្រជុំក្នុងកម្មវិធីនៃសម័យប្រជុំលើកទី ១៧ របស់គណៈកម្មាធិការប្រចាំការនៃរដ្ឋសភា។
គណៈកម្មាធិការប្រចាំការនៃរដ្ឋសភា អនុមតិលើសេចក្តីសម្រេចនៃការបែងចែកទុន វិនិយោគអភិវឌ្ឍន៍ពីប្រភពថវិកាមជ្ឈិម សម្រាប់កម្មវិធីទិសដៅជាតិចំនួន ៣ ដែលនៅសេសសល់។
ក្នុងសេចក្តីថ្លែងការណ៍ ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា អុីថាញហាណេក្តាំ ក៏បានគូសបញ្ជាក់ឡើងវិញពីការវិនិយោគសម្រាប់កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ត្រូវតែធានានូវគោលការណ៍ដូចជា៖ ធានាលំដាប់អាទិភាពក្នុងការប្រើប្រាស់ដើមទុន ធានាត្រូវត្រឹមតាមល្បឿនដំណើរការ ពិសេសគឺក្នុងដំណាក់កាលនាបច្ចុប្បន្ន ដើម្បីជៀសវាងស្ថានភាពដែលត្រូវផ្ទេរប្រភព ផ្ទេរទុនទៅឆ្នាំបន្តបន្ទាប់។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏ផ្តោតការយកចិត្តទុកដាក់វិនិយោគលើខ្លឹមសារដែលតម្រូវការជាបន្ទាន់ និងចាំបាច់ ដូចជា៖ មូលដ្ឋានសម្ភារៈនៅតាមសាលាអឌ្ឍអន្តេវាសិក សាលាអន្តេវាសិករបស់ខេត្តនានានៅជាប់តំបន់ព្រំដែន តំបន់ខ្ពស់; សំណង់ផ្សេងៗអំពីការលំនឹងប្រជាជនដែលចំណាកស្រុកដោយសេរី លំនឹងប្រជាជននៅតាមតំបន់ដែលធ្វើសំណង់វារីអគ្គិសនី ធារាសាស្ត្រ និងតំបន់ជម្លៀសប្រជាជន។ល។
នៅក្នុងកិច្ចប្រជុំដូចពោលខាងលើ គណៈកម្មាធិការប្រចាំការនៃរដ្ឋសភា បានអនុមតិខ្ពស់អំពីការបែងចែកទុន វិនិយោគអភិវឌ្ឍន៍ពីប្រភពថវិកាមជ្ឈិម ដំណាក់កាល ២០២១ -២០២៥។ ជាក់ស្តែង បែងចែកថវិកាចំនួន ៧.៤៩៧,៧៣២ ពាន់លានដុងនៃផែនការទុន វិនិយោគអភិវឌ្ឍន៍ពីប្រភពថវិកាមជ្ឈិម ដំណាក់កាល ២០២១-២០២៥ នៃកម្មវិធីទិសដៅជាតិចំនួន ៣ ដែលនៅសេសសល់ ប្រគល់ឱ្យក្រសួង ស្ថាប័នមជ្ឈិមនិងភូមិភាគ។ ក្នុងនោះ កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំគឺ ២.៤៩៧,៧៣២ ពាន់លានដុង; កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពគឺ ២.០០០ ពាន់លានដុង; កម្មវិធីទិសដៅជាតិកសាងជនបទថ្មីគឺ ៣.០០០ ពាន់លានដុង។ គណៈកម្មាធិការប្រចាំការនៃរដ្ឋសភា ក៏បានឯកភាពអនុញ្ញាតឱ្យបំពេញបន្ថែម ៨៨,៦ លានដុល្លារ (ប្រហែល ២.០៥០ ពាន់លានដុង) ទុនបុលទៅក្នុងផែនការវិនិយោគសាធារណៈ ដំណាក់កាល ២០២១-២០២៥ សម្រាប់កម្មវិធីទិសដៅជាតិកសាងជនបទថ្មី ដើម្បីអនុវត្តកម្មវិធីវិនិយោគអភិវឌ្ឍន៍បណ្តាញសុខាភិបាលមូលដ្ឋាន៕
យោង៖ quochoi.vn-មុនី