28/11/2022 - 16:14

សុក​ត្រាំង​ ផ្សព្វ​ផ្សាយ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡាក់​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ដល់​អង្គ​ការ​មហា​ជន​ និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​

ទិដ្ឋ​ភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​។​

នៅ​ក្នុង​ឱកាស​នេះ​ កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បាន​ផ្សព្វ​ផ្សាយ​អំ​ពី​ខ្លឹម​សារ​មូល​ដ្ឋាន​នៃ​ច្បាប់​ការ​ពារ​ព្រំ​ដែន​វៀត​ណាម និង​ឯក​សារ​ពាក់​ព័ន្ធ​។​ ពិសេស​ គឺអំ​ពើ​ដែល​ត្រូវ​ហាម​ឃាត់​ក្នុង​ការ​ការ​ពារ​ព្រំ​ដែន​ជាតិ​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​អង្គ​ការ​មហា​ជន​និង​ប្រ​ជា​ជន​យល់​ច្បាស់​ពី​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការ​ការ​ពារ​អធិប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​; ស្តីពី​មុខ​ងារ​ ភារ​កិច្ច​ តួនា​ទីរបស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ក្នុង​ការ​គ្រប់​គ្រង​និង​ការ​ពារ​ព្រំ​ដែន​។​ ផ្តើម​ពី​នោះ​ ព្រួត​ដៃ​ជា​មួយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត៕​

                                យ្វី​អាញ- ប្រែសម្រួល​៖ មុនី​

 

ចែករំលែកអត្ថបទ