ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/11/2022 - 16:14

ខេត្ត​សុក​ត្រាំង​ សាង​សង់​ផ្ទះ​ ១.២៥៣ ខ្នង​ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ

គណៈ​ចង្អុល​ការ​ប្រ​គល់​ផ្ទះ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ។​

យោង​តាម​គណៈ​ចង្អុល​ការ​ចលនា​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​ខេត្ត​សុក​ត្រាំង​ រយៈ​ពេល​ ២ ឆ្នាំ​កន្លង​ គឺឆ្នាំ​ ២០២១-២០២២ ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​ការ​ចលនា​ក្រុម​ហ៊ុន​អា​ជីវ​កម្ម​ ក្នុង​និង​ក្រៅ​ខេត្ត​ កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រ​ដ្ឋ​ការ​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ រួម​វិភាគ​ទាន​ទឹក​ប្រាក់​បាន​ជាង​ ១៧៤ ពាន់​លាន​ដុង​ ដើម្បី​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ។​ រយៈ​ពេល​ ២ ឆ្នាំ​កន្លង​ គណៈ​ចង្អុល​ការ​សាង​សង់​ផ្ទះ​បាន​ ៣.៤៩៦ ខ្នង​; ក្នុង​នោះ​ សាង​សង់​ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​បាន​ ១.២៥៣ ខ្នង​ ក្នុង​មួយ​ខ្នង​ៗ​ តម្លៃ​ ៥០ លាន​ដុង​។​ ផ្ទះ​សាង​សង់​ធានា​លក្ខឋាន​ “៣រឹង​” (ធារ​រឹង​ គ្រោង​ឆ្អឹង​រឹង​ ដំ​បូលរឹង​) បាន​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ ពិសេស​គឺគ្រួ​សារ​ខ្មែរ​ក្រី​ក្រ​មាន​ផ្ទះ​សម្បែង​មាំទាំ នឹង​នរ​ចិត្ត​ពល​កម្ម​ផលិត ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕​

                             យ្វីអាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ