មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/11/2022 - 13:56

អស់​ពីចិត្ត​ជាមួយ​បុព្វ​ហេតុ​អប់​រំ

លោក​គ្រូ​ គឹម​សុវណ្ណ​ គ្រូ​បង្រៀន​វិញ្ញា​សាភា​សា​ខ្មែរ​ និង​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​។​ លោក​គ្រូ​ ជាគ្រូ​បង្រៀន​ដែល​មាន​ជំនាញ​ល្អ​ និង​ជា​លេខា​សម័្ពន្ធ​យុវ​ជន​សកម្ម​ក្នុង​ការ​ងារ​ ជា​គំ​រូ​លេច​ធ្លោ​...។​

លោក​គ្រូ​សុវណ្ណ​ លេខា​សម្ព័ន្ធ​យុវ​ជន​នៃ​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​។​

ឆ្នាំ​ ២០២២ លោក​គ្រូ​គឹម​សុវណ្ណ​ បាន​ជាប់​ជម្រើស​ចូល​បង្រៀន​នៅ​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​ ហើយ​ត្រូវ​បាន​ចាត់​ឱ្យ​បង្រៀន​វិញ្ញា​សា​ភាសា​ខ្មែរ។​ ដោយ​មាន​របៀប​ធ្វើ​ការ​ប្រ​កប​ដោយ​វិទ្យា​សាស្ត្រ​ រួស​រាយ​រាក់ទាក់​ ស្និទ្ធ​ស្នាល​ លោក​គ្រូ​គឹម​សុវណ្ណ​ តែង​បាន​មិត្ត​រួម​អា​ជីព​រាប់​អា​ន សិស្ស​គោ​រព​ស្រ​ឡាញ់​ ព្រម​ទាំង​បង្ក​បាន​ទំ​នុក​ចិត្ត​ខ្ពស់​ក្នុង​សមូហ​ភាព​គ្រូ​បង្រៀន​របស់​សា​លា។​ ផ្តើម​ពីនោះ​ រាល់​សកម្ម​ភាព​ចលនា​របស់​សាលា​ កាន់​តែមាន​ភាព​ពុះ​ពោរ​និង​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ៗ​ជា​ច្រើន​សម្រាប់​សមូហ​ភាព​និង​បុគ្គល។​ លោក​គ្រូ​គឹម​សុវណ្ណ​ ឱ្យ​ដឹង​៖ “ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អា​ជីព​ជា​គ្រូ​បង្រៀន​ បាន​ចែក​រំលែក​ចំ​ណេះ​ដឹង​ដល់​សិស្ស​ជំនាន់​ក្រោយ​ គឺ​ជា​មោទ​នភាព​ ហើយ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្ញុំ​រឹតតែ​ខិត​ខំ​ប្រឹង​ប្រែង​ និង​តស៊ូ​ដោយ​ឥត​ឈប់​ឈរ​។​ ខ្ញុំ​ព្យា​យាម​សិក្សា​បន្ថែម​ពីមិត្ត​ភក្តិ​ ស្រាវ​ជ្រាវ​តាម​ប្រ​ព័ន្ធ​អុីន​ធឺ​ណិត និង​ទៅ​សិក្សា​បង្កើន​ជំនាញ​ ដើម្បី​ស្វែង​រក​វិធី​សាស្ត្រ​បង្រៀន​វិញ្ញា​សាភាសា​ខ្មែរ​ឱ្យ​បាន​សម​ស្រប​ ជួយ​ឱ្យ​សិស្ស​រៀន​បាន​ល្អ​។​ ដើម្បី​រៀន​ភាសា​ខ្មែរ​បាន​ល្អ​ ទី ១ គឺ​ខ្ញុំ​ហាត់​ប្អូន​ៗ​អាន​ឱ្យ​បាន​ត្រឹម​ត្រូវ​; ទី ២ ប្អូន​ៗ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្រ​ឡាញ់​ចូល​ចិត្ត​វិញ្ញា​សា​ភា​សា​ខ្មែរ​ដែល​ជា​ភា​សា​កំ​ណើត​ផង​ដែរ​”។​

លោក​គ្រូ​គឹម​សុវណ្ណ​ កំ​ពុង​បង្រៀន​វិញ្ញា​សា​ភា​សា​ខ្មែរ​ដល់​សិស្ស​ថ្នាក់​ទី ១២A២។​

អា​ស្រ័យ​ដោយ​លោក​គ្រូ​សុ​វណ្ណ​ ឧស្សាហ៍​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ម៉្លោះ​ហើយ​សិស្ស​ចូល​ចិត្ត​រៀន​វិញ្ញា​សា​របស់​គាត់​។​ ប្អូន​ថាច់​ថាញ​ត្រឿង​ សិស្ស​ថ្នាក់​ទី ១២A ឱ្យ​ដឹង​៖ “លោក​គ្រូ​គឹម​សុវណ្ណ​ មាន​វិធី​សាស្ត្រ​បង្រៀន​ខុស​ប្លែក​ពី​គ្រូ​ៗ​ដែល​ខ្ញុំ​ធ្លាប់​រៀន​។​ គាត់​បង្រៀន​មិន​ផ្អែក​តាម​សៀវ​ភៅ​ពុម្ព​ទាំង​ស្រុង​នោះ​ទេ គាត់​អនុវត្ត​វិធាន​ការ​ផ្សេង​ៗ​ជា​ច្រើន​ ដើម្បី​ពន្យល់​ឱ្យ​យើង​ខ្ញុំ​ងាយ​យល់​។​ លោក​គ្រូ​បង្រៀន​វេយ្យា​ករណ៍​ ហាត់​អាន ហាត់​សរ​សេរ​ និង​ដាក់​ឱ្យ​ធ្វើ​មេ​រៀន​លំ​ហាត់​នៅ​ផ្ទះ​។​ ចាប់​តាំង​ពីខ្ញុំ​បាន​ចូល​សិក្សា​នៅ​សាលា​អន្តេ​វា​សិក​ ហើយ​បាន​សិក្សា​ជា​មួយ​នឹង​លោក​គ្រូ​សុ​វណ្ណ​ ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ខ្ពស់​និង​កាន់​តែចូល​ចិត្ត​រៀន​វិញ្ញា​សារ​បស់​គាត់​”។​

លោក​គ្រូ​ ហូជី​យុង នាយក​រង​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “លោក​គ្រូ​សុ​វណ្ណ​ ជា​គ្រូ​បង្រៀន​ម្នាក់​មាន​ជំ​នាញ​ល្អ​ និង​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​ លោក​គ្រូ​តែង​សកម្ម​ក្នុង​ការ​ងារ​ ជាគូរំ​លេច​ធ្លោ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ តែង​សម្រេច​ឆ្នើម​ភារ​កិច្ច​ប្រ​គល់​ឱ្យ​”៕​

                                សឺន​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ