14/11/2022 - 14:41

ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការ​ងារ​សុខា​ភិបាល​នៅ​តាម​សាលា​រៀន

​នៅ​តាម​សាលា​រៀន​នីមួយ​ៗ​លើ​ភូមិ​សាស្ត្រ​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ចាត់​ចែង​ឱ្យ​មាន​បុគ្គ​លិក សុខា​ភិបាល​ទទួល​បន្ទុក​ ដើម្បី​ថែទាំ​សុខ​ភាព​ដល់​កុមារ​មេត្តយ្យ និង​សិស្សា​នុសិស្ស​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​ចំ​ណេះ​ទូទៅ​។​

បុគ្គ​លិក​សុខា​ភិបាល​នៃ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ កំ​ពុង​ផ្សំ​ថ្នាំ​ឱ្យ​សិស្ស​។​

យោង​តាម​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង​ ទូទាំង​ខេត្ត​មាន​ ២៦២ សាលា​រៀន​ក្នុង​ចំ​ណោម​សា​លា​រៀន​ទាំង​ ៤៨១ ដែល​មាន​បុគ្គ​លិក​ពេទ្យ​ទទួល​បន្ទុក​ផ្នែក​សុខា​ភិបាល​ ស្រូប​អត្រា​ ៥៤,៤%  ក្រៅ​ពី​នោះ​គឺ​កម្មា​ភិបាល​គ្រូ​បង្រៀន​ទទួល​បន្ទុក​ផ្ទាល់​។​ ជា​រៀង​រាល់​ឆ្នាំ​ ផ្នែក​អប់រំ​តែង​សហ​ការ​ជា​មួយ​មន្ទីរ​សុខា​ភិបាល​ខេត្ត​ រៀប​ចំ​បើក​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​លើក​កម្ពស់​សមត្ថ​ភាព​រៀប​ចំ​ គ្រប់​គ្រង​ខាង​សុខា​ភិបាល​នៅ​តាម​សាលា​រៀន​; សង្គ្រោះ​បឋម​ចំ​ពោះ​ករណី​ជំងឺ​ស្រួច​ស្រាវ​ ការ​ពុល​អា​ហារ និង​គ្រោះ​ថ្នាក់​ជាដើម​។ល។​ ដល់​កុមារ​មត្តេយ្យនិង​សិស្សា​នុសិស្ស​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​ចំ​ណេះ​ទូទៅ​។​ ទន្ទឹម​នឹង​នោះ​ សាលា​រៀន​នៅ​ទាំង​សហការ​ជា​មួយ​មណ្ឌល​សុខា​ភិបាល​ស្រុក​ ទីរួម​ខេត្ត​ ដើម្បី​ពិនិត្យ​សុខ​ភាព​ដល់​សិស្ស​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​ចំ​ណេះ​ទូទៅ​ ឯកុមារ​មត្តេយ្យ​ទទួល​បាន​ការ​ពិនិត្យ​សុខ​ភាព​ ២ ដង​ក្នុង​ឆ្នាំ​សិក្សា​ ។​ តាម​ប្រ​សាសន៍​លោក ​ង្វៀង​វៀត​មើយ នាយក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង​ ផ្នែក​អប់រំ​តែង​បង្កើត​ក្រុម​ការ​ងារ​ចុះ​ត្រួត​ពិនិត្យ​ ខ្វែង​ពី​ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​អនា​ម័យ​បរិស្ថាន​ សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ​ជា​ដើម​ នៅ​តាម​សាលា​រៀន​។​ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​អប់រំ​សុខ​ភាព​នៅ​តាម​សាលា​រៀន​ដល់​សិស្ស​ ដូច្នេះ​ឃើញ​ថា​ បាន​កាត់​បន្ថយ​និង​ទប់ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​ រួម​ចំ​ណែក​ការ​ពារ​សុខ​ភាព​សិស្ស​បាន​ល្អ​ប្រ​សើរ​។​

លោក​គ្រូ​ថាច់​អាញទូ នាយក​រង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ឱ្យ​ដឹង​៖ “សាលា​មាន​សិស្ស​កំ​ពុង​សិក្សា​និង​ស្នាក់​នៅ​អន្តេ​វា​សិកដ្ឋាន​ជាង​ ២០០ នាក់​ ដូច្នេះ​មាន​បុគ្គ​លិក​ពេទ្យ​ ២ នាក់​ប្រ​ចាំ​ការ​ ២៤/២៤ ម៉ោង​ ដើម្បី​បម្រើ​ការ​ងារ​ថែទាំ​សុខ​ភាព​ដល់​សិស្ស​។​ ក្នុង​ឆ្នាំ​សិក្សា​ សាលា​បាន​សហ​ការ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ក្រុង​សុក​ត្រាំង​ រៀប​ចំ​ពិនិត្យ​សុខ​ភាព​សិស្ស​បាន​មួយ​លើក; តែង​ពិនិត្យ​សុវត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ​ជា​ប្រ​ចាំ​ ម៉្លោះ​ហើយ​ ផ្ទះ​បាយ​ជ្រះ​ស្អាត​ ម្ហូប​អា​ហារ​និង​ទឹក​ផឹក​ធានា​សុវត្ថិ​ភាព​អនា​ម័យ​”។​ គ្រូ​ពេទ្យ​ង្វៀង​ង៉ុក​ហ៊ីវ បុគ្គ​លិក​សុខា​ភិបាល​នៃ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ដើម្បី​ធានា​សុខ​ភាព​ឱ្យ​សិក្ខា​កាម​ ជារៀង​រាល់​ឆ្នាំ​ សាលា​តែង​រៀប​ចំ​ពិនិត្យ​សុខ​ភាព​ដល់​សិក្ខា​កាម​តាម​ការ​កំ​ណត់​។​ ជារៀង​រាល់​ថ្ងៃ​ សាលា​នៅ​ទាំង​ចង្អុល​ការ​ដល់​បុគ្គ​លិក​សុខា​ភិបាល​យក​សំ​ណាក​អា​ហារ​និង​ភេសជ្ជៈ​រក្សា​ទុក​ក្នុង​ទូ ដើម្បី​ធ្វើ​តេស្ត​នៅ​ពេល​ចាំ​បាច់​។​ ទូឱសថ​របស់​សាលា​ តែង​បាន​ផ្គត់​ផ្គង់​ឱសថ​គ្រប់​មុខ​សម្រាប់​ព្យា​បាល​ជំងឺ​ធម្ម​តា​ ទឹក​សេ​រ៉ូម និង​គ្រែ​ពេទ្យ​ជា​ដើម​ ដើម្បី​ធានា​ការ​ងារ​ថែទាំ​សុខ​ភាព​ដល់​សមណ​សិស្ស​បាន​ល្អ​”។​

លោក​ង្វៀង​វៀត​មើយ គូស​បញ្ជាក់​៖ “ក្នុង​ការ​រៀប​ចំ​បុគ្គ​លិក​សុខា​ភិបាល​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ ផ្នែក​អប់រំ​តែង​អា​ទិភាព​ដល់​សាលា​ជន​ជាតិ​អន្តេ​វា​សិក​។​ ហេតុ​នេះ​ នៅ​គ្រប់​សាលា​ជន​ជាតិ​អន្តេ​វា​សិក​សុទ្ធ​សឹង​មាន​បុគ្គ​លិក​សុខា​ភិបាល​ ២ នាក់​ ដើម្បី​ធានា​ក្នុង​ការ​ថែទាំ​សុខ​ភាព​ដល់​សិស្ស​។​ ព្រោះ​ជា​សាលា​ពិសេស​ដោយ​ឡែក​ មាន​សិស្ស​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន​ ដូច្នេះ​បុគ្គ​លិក​សុខា​ភិបាល​ ថ្នាំ​ពេទ្យ​ គ្រែពេទ្យ​ និង​គ្រឿង​បរិក្ខារ​សម្រាប់​ពិនិត្យ​ព្យា​បាល​ជំងឺ​។ល។​ តែង​បាន​ផ្គត់​ផ្គង់​គ្រប់​សព្វ​ទាំង​អស់​”៕​       

យ្វីអាញ-មុនី​

ចែករំលែកអត្ថបទ