07/11/2022 - 11:08

កាម៉ាវរក្សា​ខ្ជាប់​សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

តាម​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ រយៈ​ពេល​កន្លង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​សហ​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ កម្ម​វិធី​ជាតិ​ស្តីពី​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​។​ ទន្ទឹម​នឹង​នោះ​ ម្ចាស់​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ ជួញ​ដូរ​មនុស្ស​ កិប​កេង​ រំលោភ​បំ​ពាន​លើ​កុមារ​​ រត់ពន្ធ​ ក្លែង​បន្លំ​ពាណិ​ជ្ជកម្ម​ លួច​ប្លន់​ទ្រព្យ​សម្បត្តិ​ និង​បង្ក្រាប​ទីតាំង​បាប​គ្រោះ​សង្គម​។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កាម៉ាវផ្សព្វ​ផ្សាយ​ដល់​អ្នក​នេសាទ​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​។​

តាម​រយៈ​នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កាម៉ាវ​បាន​រួម​បញ្ចូល​និង​អនុវត្ត​ជោគ​ជ័យ​រឿង​ក្ដី​ ៤ ករណី​  ផែន​ការ​វិជ្ជា​ជីវៈ ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ចំ​នួន​ ៣៣។​ ចាប់​និង​ធ្វើ​បណ្ដឹង​ ១៨ករណី​ ដោយ​មាន​មុខ​សញ្ញា​ ៣២ នាក់​។​ ចាប់​ឃាត់​ខ្លួន​និង​ពិន័យ​រដ្ឋ​បាល​ ៩១៣ ករី​ណី ដោយ​មាន​មុខ​សញ្ញា​ ១.៣១៧ នាក់​ ប្រ​មូល​បង់​ចូល​ថវិកា​រដ្ឋ​ជាង​ ១២ ពាន់​លាន​ដុង​។​ រឹប​អូស​ប្រេង​ D.O ៣៣៩.២២៧ លីត្រ​ បារី​ខុស​ច្បាប់​ ៨.០២៤ កញ្ចប់​ សត្វ​ពង្រូល​រស់​ ៨៧៦ គីឡូ​ក្រាម​ ស្រកា​សត្វ​ពង្រូល​ស្ងួត​ ៣០១ គីឡូ​ក្រាម​ ឈ្លើង​សមុទ្រ​ ៩៩៦ គីឡូ​ក្រាម​ និង​វត្ថុ​តាង​ដ៏​មាន​តម្លៃ​ផ្សេង​ៗ​ជាច្រើន​ទៀត​។​ រក្សា​ខ្ជាប់​សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​៕​

                          ប្រ​ភពៈ កាសែត​កាម៉ាវ - ប្រែសម្រួល​៖ លេង​មី

 

 

ចែករំលែកអត្ថបទ