តាមប្រសាសន៍ប្រធានរដ្ឋសភា វឿងឌិញហ្វែ សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាល XV តាមការគ្រោងទុកនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ២១ ថ្ងៃ។ រដ្ឋសភា នឹងពិនិត្យ ផ្ទៀងផ្ទាត់នូវរបាយការណ៍របស់រដ្ឋាភិបាល របាយការណ៍ពិនិត្យបញ្ជាក់របស់ស្ថាប័ននៃរដ្ឋសភា ស្ដីពីស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២២ គម្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៣; លទ្ធផលអនុវត្តថវិការដ្ឋ ឆ្នាំ ២០២២ គ្រោងថវិការដ្ឋនិងវិធានការបែងចែកថវិកាមជ្ឈិមឆ្នាំ ២០២៣; ស្ថានភាព លទ្ធផលនៃការអនុវត្តផែនការវិនិយោគសាធារណៈឆ្នាំ ២០២២ គម្រោងផែនការវិនិយោគសាធារណៈ ឆ្នាំ ២០២៣។
ប្រធានរដ្ឋសភា វឿងឌិញហ្វែ ថ្លែងសុន្ទរកថាបើកសម័យប្រជុំ។
ទិដ្ឋភាពបើកសម័យប្រជុំលើកទី ៤ ។
ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិនិត្យ ផ្ទៀងផ្ទាត់ អនុម័តិគម្រោងច្បាប់ចំនួន ៧ ពង្រាងសេចក្ដីសម្រេចដោយមានពាក់ព័ន្ធនឹងឯកសារច្បាប់ចំនួន ៣ រួមមាន៖ ច្បាប់ស្ដីពីអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន; ច្បាប់ស្ដីពីពិនិត្យ ព្យាបាលជំងឺ (វិសោធនកម្ម); ច្បាប់ស្ដីពីបង្ការ ទប់ស្កាត់អំពើហិង្សាគ្រួសារ (វិសោធនកម្ម); ច្បាប់ស្ដីពីអធិការកិច្ច (វិសោធនកម្ម); ច្បាប់ស្ដីពីប្រេងឥន្ធនៈ (វិសោធនកម្ម); ច្បាប់ស្ដីពីបង្ការ ទប់ស្កាត់ការលាងលុយកខ្វក់ (វិសោធនកម្ម); ច្បាប់ស្ដីពីវិសោធនកម្មនូវមាត្រាមួយចំនួនស្ដីពីប្រេកង់វិទ្យុ; សេចក្ដីសម្រេចចេញលក្ខន្តិកៈសម័យប្រជុំរដ្ឋសភា (វិសោធនកម្ម); សេចក្ដីសម្រេចស្ដីពីការធ្វើពិសោធន៍យន្តការ គោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍក្រុងបួនម៉ាទួក ខេត្តដាក់ឡាក់; សេចក្ដីសម្រេចស្ដីពីការធ្វើពិសោធន៍ផ្ដល់សិទ្ធិជ្រើសរើស ប្រើប្រាស់ផ្លាកលេខរថយន្តឆ្លងតាមរយៈការដេញថ្លៃ។ រដ្ឋសភាពិភាក្សា ផ្តល់មតិយោបល់គម្រោងច្បាប់ចំនួន ៧ ផ្សេងទៀត រួមមាន៖ ច្បាប់ដីធ្លី (វិសោធនកម្ម); ច្បាប់ការដេញថ្លៃ (វិសោធនកម្ម); ច្បាប់សហករណ៍ (វិសោធនកម្ម); ច្បាប់ការពារផលប្រយោជន៍អ្នកប្រើប្រាស់ (វិសោធនកម្ម); ច្បាប់តម្លៃ (វិសោធនកម្ម) ច្បាប់ដោះដូរអេឡិចត្រូនិក (វិសោធនកម្ម) និងច្បាប់ការពារជនស៊ីវិល។
រដ្ឋសភានឹងស្ដាប់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម របាយការណ៍បូកសរុបមតិយោបល់ សំណើរបស់ម្ចាស់ឆ្នោតនិងប្រជាជនលើកជូនសម័យប្រជុំលើកទី ៤; របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ស្ដីពីលទ្ធផលការឃ្លាំមើលនៃការដោះស្រាយសំណើរបស់ម្ចាស់ឆ្នោតលើកជូនសម័យប្រជុំលើកទី ៣; ដំណើរការសួរដេញដោលនិងឆ្លើយបំភ្លឺ។ល។៕
យោង៖ កាសែតជនជាតិនិងតំបន់ភ្នំ-ថាច់ធី