10/10/2022 - 10:51

បង្ក​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំងឺ​

មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​បច្ចេក​ទេស​ទំ​នើប​ៗ​ជាច្រើន​ក្នុង​ការ​ព្យា​បាល​ជំងឺ​។​ រួម​ជា​មួយ​ឥរិយា​បទ​បម្រើ​ការ​ងារ​ដោយ​អស់​ពីចិត្ត​របស់​បុគ្គ​លិក​ពេទ្យ​ ទើប​មន្ទីរ​ពេទ្យ​ទទួល​បាន​ការ​ពេញ​ចិត្ត​ពីអ្នក​ជំងឺ​។​

ក្រុម​គ្រូ​ពេទ្យ​ កំ​ពុង​ធ្វើ​ការ​វះកាត់​ព្យា​បាល​ថ្គាមដល់​អ្នក​ជំងឺ​ N.H.A ។​

អនុវត្ត​តាម​គម្រោង​ ១៨១៦ មន្ទីរ​ពេទ្យ​មាត់​ធ្មេញ​មជ្ឈិម​ក្រុង​ហូជី​មិញ​ បាន​ផ្ទេរ​បច្ចេក​ទេស​ និង​វិធី​សាស្រ្ត​ទំ​នើប​ដល់​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ ដូច​ជា​ ការ​ព្យា​បាល​វះ​កាត់​បាក់​ឆ្អឹង​ថ្គាម​ខាង​ក្រោម​ ដោយ​ចាប់​វីស​គាប​នឹង​បន្ទះ​លោ​ហធាតុ​; ការ​ព្យា​បាល​វះ​កាត់​បាក់​ឆ្អឹង​មុខ​ជាប់​នឹង​ឆ្អឹង​ថ្គាម ដោយ​ចាប់​វីស​គាប​នឹង​បន្ទះ​លោ​ហធាតុ​; ព្យា​បាល​បាក់​ឆ្អឹង​មុខ​ជាប់​នឹង​ឆ្អឹង​ថ្គាម ដោយ​ការ​ពត់​តម្រង់​ ( ប្រើ​ថ្នាំ​ស្ពឹក ឬ​ថ្នាំ​សណ្ដំ)។​ ជំហាន​ដំបូង​ ផ្នែក​មាត់​ធ្មេញ​-មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ បាន​ធ្វើ​ការ​វះ​កាត់​បាក់​ឆ្អឹង​ថ្គាម សម្រេច​ជោគ​ជ័យ​ ៣៨ ករណី​ បង្ក​បាន​ការ​ពេញចិត្ត​និង​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំងឺ​។​ អ្នក​ជំងឺ​ N. H. A ដែល​បាក់​ឆ្អឹង​ថ្គាម និយាយ​៖ ខ្ញុំ​ត្រូវ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ហើយ​បាន​នាំ​មក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​។​ បន្ទាប់​ពីធ្វើ​ការ​ថត​ CT Scaner ធ្វើ​រោគ​វិនិ​ច្ឆ័យ​ គ្រូ​ពេទ្យ​ប្រាប់​ថា​ខ្ញុំ​ត្រូវ​បាក់​ឆ្អឹង​ថ្គាម មន្ទីរ​ពេទ្យ​ធ្វើ​ការ​វះកាត់​ទាន់​ពេល​ តាម​បច្ចេក​ទេស​ទំ​នើប​ ដូច្នេះ​ ជួយ​ឱ្យ​ថ្គាម​របស់​ខ្ញុំ​ត្រឡប់​មក​ធម្ម​តា​វិញ​ ខ្ញុំ​កាន់​តែមាន​ទំ​នុក​ចិត្ត​ លើ​បច្ចេក​ទេស​ព្យា​បាល​របស់​មន្ទីរ​ពេទ្យ​ ”។​

ក្រោយ​ពីធ្វើ​ការ​វះកាត់​ អ្នក​ជំងឺ​ N.H.A បាន​ជា​សះ​ស្បើយ​ធម្ម​តា​ឡើង​វិញ​។​

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេស​ II ង្វៀង​ហ្វាង​ធ្វឹត ប្រ​ធាន​ផ្នែក​មាត់​ធ្មេញ​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ រយៈ​ពេល​កន្លង​មក​ អា​ស្រ័យ​មន្ទីរ​ពេទ្យ​មិន​ទាន់​ផ្សព្វ​ផ្សាយ អនុវត្ត​បច្ចេក​ទេស​ទំ​នើប​ ម្ល៉ោះ​ហើយ​អ្នក​ជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ធ្វើ​ការ​ព្យា​បាល​ បង់​ខាត​ប្រាក់​និង​ពេល​វេលា​ច្រើន​។​ ចាប់​ពីទទួល​បាន​បច្ចេក​ទេស​និង​វិធី​សាស្រ្ត​ទំ​នើប​ៗ​ ក្នុង​ការ​វះកាត់​ ព្យា​បាល​ធ្មេញ​ បាន​នាំ​មក​នូវ​លទ្ធ​ផល​ល្អ​ ទាំង​ភាព​ស្រស់​ស្អាត​ ក៏​ដូច​ជា​មុខ​ងារ​សម្រាប់​អ្នក​ជំងឺ​; ការ​ចាប់​វីស​គាប​ត្រូវ​បាន​ដោះ​វិញ​ក្រោយ​ពី ៦ ខែ​រួម​ផ្សំ​នឹង​ការ​វះកាត់​ ។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​កាត់​បន្ថយ​ចំ​នួន​អ្នក​ជំងឺ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ កាត់​បន្ថយ​ពេល​វេលា​ និង​ប្រាក់​ចំ​ណាយ​សម្រាប់​អ្នក​ជំងឺ។​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ក្នុង​ខេត្ត​ កាន់​តែល្អ​ប្រ​សើរ​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕​

                                   យុីអា​ញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ