មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/10/2022 - 10:51

អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ទីប្រ​ជុំ​ជន​ចូវ​ថាញ់

លោក​ថាច់​សល់​ នៅ​អនុសង្កាត់​ ៥ ទីប្រ​ជុំ​ជន​ចូវ​ថាញ់ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ ជា​សមាជិក​គណៈ​កម្ម​ការ​វត្ត​ត្រោក​លិច និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ផង​ដែរ​។​

លោក​ ថាច់​សល់​ (ខាង​ស្តាំ​) កំ​ពុង​ដោះ​ដូរ​យោ​បល់​ជា​មួយ​ថ្នាក់​ដឹក​នាំ​ទីប្រ​ជុំ​ជន​ចូវ​ថាញ់។​

លោក​ថាច់​សល់​ តែង​ហាត់​ពត់​លត់​ដំ​ ប្រ​កាន់​ខ្ជាប់​ក្រម​សីល​ធម៌​ លក្ខណ​សម្បត្តិ​នយោ​បាយ​ មាន​ផ្នត់​រស់​នៅ​ត្រឹម​ត្រូវ​ សាមញ្ញ​ ស្អាត​ស្អំ​ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​។​ គាត់​ចលនា​សមាជិក​ក្នុង​គ្រួ​សារ​ និង​មាមីង​ក្នុង​ភូមិ​ស្រុក​គោរព​បាន​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ កសាង​ផែន​ការ​ផលិត​កម្ម​ អភិវឌ្ឍសេដ្ឋ​កិច្ច​ សម​ស្រប​ជាមួយ​នឹង​លក្ខណៈ​របស់​គ្រួ​សារ​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​។​ ក្រៅ​ពីនោះ​ គាត់​បាន​សហការ​ជា​មួយ​នឹង​ព្រះ​ចៅ​អធិការ​វត្ត​ត្រោក​លិច ចលនា​ប្រ​ជា​ជន​អនុវត្ត​ការ​ចលនា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​តាំង​ទីលំ​នៅ​ និង​កសាង​ជន​បទ​ថ្មី​។​

ដងផ្លូវ​ស្រុក​លេខ​ ១៦ ដែល​គ្រួ​សារ​លោក​ថាច់​សល់​ ចូល​រួម​បរិច្ចាគ​ដី​។​

លោក​ថាច់​សល់​ ឱ្យ​ដឹង​៖ “ដោយ​បាន​មាមីង​ជឿ​ទុក​ចិត្ត​បោះ​ឆ្នោត​តែង​តាំង​ឱ្យ​ធ្វើ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ខ្ញុំ​យល់​ឃើញ​ថា​ ខ្លួន​យើង​ត្រូវ​តែធ្វើ​កិច្ច​ការ​ឱ្យ​កាន់​តែល្អ​ប្រ​សើរ​ជាង​ទៀត​ ដើម្បី​មិន​ឱ្យ​ខក​បំ​ណង​របស់​មាមីង​។​ ទោះ​ជា​កិច្ច​ការ​អ្វី​ក៏​ដោយ​ ឱ្យ​តែនាំ​មក​នូវ​ផល​ប្រ​យោជន៍​ដល់​ភូមិ​ស្រុក​ ជួយ​ប្រ​ជា​ជន​ចាក​ផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​ខ្ញុំ​តែង​ធ្វើ​ជានិច្ច​។​ ខ្ញុំ​បាន​ចូល​រួម​សម្រុះ​សម្រួល​ករណី​វិវាទ​ដី​ធ្លី​ អា​ពាហ៍​ពិពាហ៍​ និង​គ្រួ​សារ​បាន​សម្រេច​ជោគ​ជ័យ​ជា​ច្រើន​ ករណី​ពីព្រោះ​ខ្ញុំ​តែង​វែក​ញែក​ឱ្យ​មាមីង​បាន​យល់​ច្បាស់​អំ​ពី​ចំ​ណង​មិត្ត​ភាព​រវាង​ញាតិ​មិត្ត​ភូមិ​ផង​របង​ជាមួយ​”។​

លោក​ដាវ​ម៉ាញ់​ត្រឿង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីប្រ​ជុំ​ជន​ចូវ​ថាញ់ វាយ​តម្លៃ​៖ “លោក​ថាច់​សល់​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​អនុសង្កាត់​ ៥។​ គាត់​បាន​មាមីង​ជឿ​ទុក​ចិត្ត​ រួច​បោះ​ឆ្នោត​តែង​តាំង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​របស់​ភូមិ​ភាគ​ក្នុង​អំ​ឡុង​ ៧ ឆ្នាំ​បន្ត​បន្ទាប់​។​ ចាប់​ពី​ការ​ចលនា​កសាង​ស្ពាន​ កសាង​ផ្លូវ​រហូត​ដល់​ការ​សម្រុះ​សម្រួល​ទំ​នាស់​វិវាទ​ រក្សា​ចំ​ណង​មិត្ត​ភាព​ភូមិ​ផង​របង​ជា​មួយ​ គាត់​តែង​ចូល​រួម​យ៉ាង​សកម្ម​ ចលនា​មាមីង​បរិច្ចាគ​ដី​ កម្លាំង​ពលកម្ម​ក្នុង​ការ​កសាង​ផ្លូវ​បេតុង​។​ ដើម្បី​ជា​គំរូ​គ្រួ​សារ​គាត់​បាន​បរិច្ចាគ​ដី​ជាង​ ២០០ម២ ដើម្បី​ធ្វើ​ផ្លូវ​ស្រុក​លេខ​ ១៦ (ឥឡូវ​ជាផ្លូវ ៣០/៤)។​ ដោយ​សារ​គំរូ​ឈាន​មុខ​របស់​លោក​ថាច់​សល់​ ទើប​មាន​គ្រួ​សារ​ធូរ​ធារ​ក្នុង​អនុសង្កាត់​មួយ​ថ្ងៃ​កាន់​តែ​សកម្ម​ចូល​រួម​វិភាគ​ទាន​ធ្វើ​ការ​ងារ​សង្គម​ ។​ លោក​ថាច់​សល់​ មាន​ប្រ​ជា​ប្រិយ​យ៉ាង​ខ្លាំង​ចំ​ពោះ​សហគមន៍ ហើយ​តែង​បាន​មាមីង​ខ្មែរ​មក​ពឹង​ពាក់​ដើម្បី​សាក​សួរ​ ពិគ្រោះ​យោ​បល់​”៕​                  

                                សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ