គណៈកម្មាធិការជនជាតិ បានរៀបចំសិក្ខាសាលាផ្តល់មតិធ្វើឱ្យសុក្រឹតសំណុំលិខិតស្នើកសាងអនុក្រឹត្យ ស្ដីពីវិសោធនកម្ម បន្ថែមនូវមាត្រាមួយចំនួននៃអនុក្រឹត្យលេខ ០៥/២០១១ /NĐ-CP ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១១ របស់រដ្ឋាភិបាល ស្តីពីការងារជនជាតិ។
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ ឱ្យដឹង៖ អនុក្រឹត្យលេខ ០៥/២០២១/NĐ-CP របស់រដ្ឋាភិបាល ស្តីពីការងារជនជាតិ ត្រូវបានដាក់ឱ្យប្រើប្រាស់និងផ្សព្វផ្សាយអនុវត្តមកទល់ពេលនេះមានរយៈពេលជាង ១០ ឆ្នាំ ដូច្នេះខ្លឹមសារជាច្រើនរបស់អនុក្រឹត្យបានពង្រីកប្រសិទ្ធភាពជាវិជ្ជមាន; រួមចំណែកអនុវត្តល្អការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាព អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ ថ្វីដ្បិតដូច្នោះក្តី ក្រោយរយៈពេល ១០ ឆ្នាំដំណើរការអនុវត្តអនុក្រឹត្យលេខ ០៥/២០១១/NĐ-CP ក៏បានលេចឡើងនូវខ្លឹមសារមួយចំនួនលែងឆ្លើយតបទៅនឹងតម្រូវការ ភារកិច្ច អំពីការងារជនជាតិក្នុងស្ថានភាពថ្មី ដោយសារតែរយៈពេលកន្លង ការិយាល័យនយោបាយបានមានសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ ស្តីពីបន្តការអនុវត្តសេចក្តីសម្រេចលេខ ២៤-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល IX ស្តីពីការងារជនជាតិក្នុងស្ថានភាពថ្មី; រដ្ឋសភាបានអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងដាក់ឱ្យប្រើប្រាស់សេចក្តីសម្រេចលេខ ៨៨/២០១៩/QH១៤ ផ្តល់សច្ចាប័នលើគម្រោងប្លង់មេ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ៘ ក្នុងនោះ មានគោលការណ៍ គោលនយោបាយថ្មីមួយចំនួនស្តីពីការងារជនជាតិ ស្ថិតនៅខាងក្រៅក្របខណ្ឌ កែតម្រូវអនុក្រឹត្យលេខ ០៥/២០១១/NĐ-CP។ អាស្រ័យហេតុនោះ គប្បីធ្វើវិសោធនកម្ម បំពេញបន្ថែមអនុក្រឹត្យ ០៥/២០១១/NĐ-CP ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ភាពជាក់ស្តែងលើវិស័យការងារជនជាតិ និងគោលនយោបាយជនជាតិ ក្នុងដំណាក់កាលនាបច្ចុប្បន្ន។
នៅអង្គសិក្ខាសាលា ក្រុមអ្នកឯកទេសនិងក្រុមអ្នកវិទ្យាសាស្ត្រ បានឯកភាពខ្ពស់ជាមួយនឹងការចាំបាច់ដែលត្រូវធ្វើវិសោធនកម្ម បំពេញបន្ថែមអនុក្រឹត្យលេខ ០៥/២០១១/NĐ-CP និងរាល់ឯកសារក្នុងសំណុំលិខិតដាក់ស្នើ។ ទន្ទឹមនឹងនោះ អ្នកតំណាងទាំងឡាយក៏បានដោះដូរអំពីលទ្ធផលដែលសម្រេចបាន អត្ថិភាព និងភាពខ្វះចន្លោះនៃអនុក្រឹត្យលេខ ០៥/២០១១/NĐ-CP និងការលើកឡើងនូវមតិមួយចំនួនបំពេញបន្ថែម ធ្វើឱ្យសុក្រឹតសំណុំលិខិត៘
អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានស្នើដល់នាយកដ្ឋាន នីតិកម្មទទួលមតិយោបល់ពីអ្នកតំណាងទាំងឡាយឱ្យបានទាន់ពេល និងធ្វើឱ្យសុក្រឹតសំណុំលិ ខិត ដើម្បីស្នើឡើងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តសំណើកសាងអនុក្រឹត្យក្នុងឆ្នាំ ២០២២ នេះ៕
យោង៖ កាសែតជនជាតិ-ប្រែសម្រួល៖ លីសៀ