ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម សហការជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា រៀបចំបើកសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ដើម្បីអបអរសាទររំលឹកខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា (២៤/៦/១៩៦៧-២៤/៦/២០២២) និងស្វាគមន៍ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២ នៅក្រុងហូជីមិញនិងខេត្តត្រាវិញ។
ថ្នាក់នាំខេត្តត្រាវិញ (ខាងឆ្វេង) ជូនវត្ថុអនុស្សាវរីយ៍ដល់ឯកឧត្តម ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ម៉ាល័យ
យោងតាមប្រសាសន៍ឯកឧត្តម ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា បានប្រព្រឹត្តទៅនៅប្រទេសកម្ពុជា និងសប្តាហ៍វប្បធម៌កម្ពុជា ធ្វើឡើងនៅវៀតណាមលើកនេះ គឺជាលទ្ធផលនៃការផ្សព្វផ្សាយផែនការសហប្រតិបត្តិការអំពីវប្បធម៌ សិល្បៈរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ក៏ជាសកម្មភាពវប្បធម៌ដ៏សំខាន់មួយក្នុងចំណោមសកម្មភាពវប្បធម៌ដ៏សំខាន់ៗជាច្រើនទៀត ស្របក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរផងដែរ។
ឈុតរបាំចំណងមិត្តភាពរវាងវៀតណាម-កម្ពុជា នៅក្រុងហូជីមិញ។
ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម រួមនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការវប្បធម៌និងសិល្បៈ ដំណាក់កាល ៥ ឆ្នាំខាងមុខ សំដៅបន្តការអភិរក្សនិងពង្រីកចំណងទំនាក់ទំនងដ៏ល្អប្រសើរ ប្រវេណីវប្បធម៌ ទំនាក់ទំនងប្រជាជន និងជំរុញមាំការយោគយល់គ្នាទៅវិញទៅមកលើស្មារតី “ភាពជាអ្នកជិតខាង មិត្តភាពយូរអង្វែង សហប្រតិបត្តិការលើគ្រប់វិស័យ”។
នៅខេត្តត្រាវិញ គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅអុជធូប ដាក់កម្រងផ្កានៅបូជនីយដ្ឋានអ៊ំហូ នៅឃុំឡុងឌឹក និងផ្លាស់ប្ដូរសម្តែងសិល្បៈជាមួយក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ៕
យោង៖ TTXVN - ម៉ាល័យ-មុនី