រដ្ឋាភិបាលបានប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ១២១/NQ-CP នាសម័យប្រជុំរដ្ឋាភិបាលជាប្រចាំ ខែសីហា ឆ្នាំ ២០២២ ប្រគល់ឱ្យស្ថាប័ន គណៈ ផ្នែកអនុវត្តនូវខ្លឹមសារមួយចំនួនផ្សព្វផ្សាយគម្រោងអភិវឌ្ឍប្រើប្រាស់ ទិន្នន័យប្រជាពលរដ្ឋ កំណត់អត្តសញ្ញាណ និងពិនិត្យផ្ទៀងផ្ទាត់អេឡិចត្រូនិក បម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិ ដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ (គម្រោង ០៦)។ ក្នុងនោះ សំណូមពរគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តពិនិត្យផ្ទៀងផ្ទាត់ កែតម្រូវ លុបចោលសេចក្ដីកំណត់ពីការបង្ហាញសៀវភៅគ្រួសារ; ជំនួសដោយការប្រើប្រាស់អត្តសញ្ញាណពលរដ្ឋ កំណត់អត្តសញ្ញាណអេឡិចត្រូនិក ទិន្នន័យប្រជាពលរដ្ឋ ពេលពលរដ្ឋអនុវត្តការដោះដូរ ឬធ្វើបែបបទរដ្ឋបាល។
ប្រជាជនធ្វើបែបបទរដ្ឋបាលនៅផ្នែកទទួលនិងប្រគល់លទ្ធផលនៅសង្កាត់តឹងហឹង
ខណ្ឌថូកណូក។
បច្ចុប្បន្ន ពេលធ្វើសំណុំឯកសារ បែបបទរដ្ឋបាល ប្រជាជនត្រូវយកតាមអត្តសញ្ញាណប័ណ្ណពលរដ្ឋ សៀវភៅគ្រួសារ ដើម្បីកម្មាភិបាលពិនិត្យផ្ទៀងផ្ទាត់មើល។ ខណៈនោះ មូលដ្ឋានទិន្នន័យជាតិអំពីប្រជាពលរដ្ឋ បានដាក់ឱ្យប្រើប្រាស់ បម្រើដល់ការផ្លាស់ប្តូរឌីជីថល។ អាស្រ័យហេតុនោះ សេចក្តីសម្រេចចិត្តលេខ ១២១/ NQ-CP សំណូមពរធានាលក្ខណៈអំពីសុវត្ថិភាព ព័ត៌មានបម្រើការភ្ជាប់បណ្តាញ ប្រើប្រាស់ទិន្នន័យក្នុងមូលដ្ឋានទិន្នន័យជាតិអំពីប្រជាពលរដ្ឋ ជំនួសឱ្យការបង្ហាញសៀវភៅគ្រួសារ និងត្រូវសម្រេចរួចរាល់ក្នុងខែតុលា ឆ្នាំ ២០២២ នេះ។ រដ្ឋមន្ត្រី ប្រធានស្ថាប័នស្មើក្រសួង ពិនិត្យផ្ទៀងផ្ទាត់មើលនូវឯកសារក្នុងក្របខ័ណ្ឌគ្រប់គ្រង កំណត់បញ្ហាណានៅជំពាក់ជំពិនត្រូវធ្វើការកែប្រែ និងស្នើវិធានការ ដំណើរការកែប្រែ ឆ្លើយតបនឹងដំណើរការដាក់ចេញរបស់គម្រោង ០៦ ច្បាប់ ស្តីពីការស្នាក់នៅ និងលែងប្រើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅបណ្តោះអាសន្ន ផ្ញើលទ្ធផលដល់ក្រសួងនគរបាលមុនថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២។ យោងទៅតាមមូលដ្ឋានលទ្ធផលដែលបានពិនិត្យផ្ទៀងផ្ទាត់មើល ក្រសួងនគរបាលដឹកនាំ សហការជាមួយនឹងក្រសួងយុត្តិធម៌ ឯកភាពលើវិធានការកែប្រែលិខិតបទដ្ឋាន ដើម្បីលើកជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ពិនិត្យនិងសម្រេច។ ក្នុងករណីចាំបាច់ សំណូមពរកសាងអនុក្រឹត្យមួយកែប្រែអនុក្រឹត្យជាច្រើនតាមលំដាប់លំដោយ បែបបទបំប្រួញ ដើម្បីដោះស្រាយនូវបញ្ហាស្តីពីការលែងប្រើសៀវភៅគ្រួសារចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ធ្វើការពិនិត្យផ្ទៀងផ្ទាត់ កែតម្រូវ លុបចោលសេចក្ដីកំណត់បង្ហាញសៀវភៅគ្រួសារ ដើម្បីប្រើប្រាស់អត្តសញ្ញាណប័ណ្ណពលរដ្ឋ កំណត់អត្តសញ្ញាណអេឡិចត្រូនិក ទិន្នន័យប្រជាពលរដ្ឋនៅពេលអនុវត្តការដោះដូរ ធ្វើបែបបទរដ្ឋបាលជាដើម។
សារលិខិតលេខ ៥៦៧២/C០៦-TTDLDC របស់ប្រធាននាយកដ្ឋានប៉ូលិសគ្រប់គ្រងរដ្ឋបាល អំពីសណ្តាប់ធ្នាប់សង្គមខាងផ្សព្វផ្សាយ អនុវត្តច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ មានសេចក្តីណែនាំអំពីរបៀបប្រើប្រាស់ព័ត៌មានពលរដ្ឋជំនួសសៀវភៅគ្រួសារ សៀវភៅស្នាក់នៅបណ្តោះអាសន្ន៖ ប្រើប្រាស់អត្តសញ្ញាណពលរដ្ឋភ្ជាប់បន្ទះឈីបអេឡិចត្រូនិក ជាក្រដាសស្នាមគតិយុត្តិបញ្ជាក់ព័ត៌មានអំពីបុគ្គល កន្លែងស្នាក់នៅ; ប្រើប្រាស់ឧបករណ៍អានកូដ QR នៅលើអត្តសញ្ញាណប័ណ្ណភ្ជាប់បន្ទះឈីប; ប្រើប្រាស់ឧបករណ៍អានឈីបលើអត្តសញ្ញាណប័ណ្ណពលរដ្ឋ; ស្វែងរក ទាញយកព័ត៌មានបុគ្គលអនឡាញក្នុងមូលដ្ឋានទិន្នន័យជាតិអំពីប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ពេលអនុវត្តបែបបទរដ្ឋបាល ដោះដូរកិច្ចការស៊ីវិល; ប្រើប្រាស់កម្មវិធី VNeID បង្ហាញព័ត៌មាននៅលើឧបករណ៍អេឡិចត្រូនិក ដើម្បីបម្រើតម្រូវការដោះស្រាយ បែបបទរដ្ឋបាល ដោះដូរកិច្ចការស៊ីវិល; ប្រើប្រាស់លិខិតបញ្ជាក់ព័ត៌មានអំពីការស្នាក់នៅ; ប្រើប្រាស់សេចក្តីជូនដំណឹងលេខកំណត់អត្តសញ្ញាណបុគ្គល និងព័ត៌មានក្នុងមូលដ្ឋានទិន្នន័យជាតិអំពីប្រជាពលរដ្ឋ៕
វ៉ាន់ត្រៀង-វិមាន