19/09/2022 - 14:41

បាក​លីវ​ ជំរុញ​មាំការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​

ចំ​ពោះ​មុខ​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ចំ​នួន​ករណី​កើត​ជំងឺ​គ្រុន​ឈាម​នៅ​ខេត្ត​បាក​លីវ​មាន​និន្នា​ការ​កើន​ឡើង​ ផ្នែក​សុខា​ភិបាល​ខេត្ត​កំ​ពុង​ខិត​ខំ​គ្រប់​គ្រង​ស្ថាន​ភាព​ មិន​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល​រហ័ស​។​

ចំ​នួន​អ្នក​ជំងឺ​គ្រុន​ឈាម​កំ​ពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​បាក​លីវ​ កើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

យោង​តាម​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ​ខេត្ត​បាក​លីវ​ មក​ទល់​បច្ចុប្បន្ន​ ខេត្ត​មាន​ករណី​កើត​ជំងឺ​គ្រុន​ឈាម​ជិត​ ១.០០០ ករណី​។​ ក្នុង​នោះ​ ចំ​នួន​ករណី​កើត​ជំងឺ​លើ​មនុស្ស​ពេញ​វ័យ​មាន​អត្រា​ខ្ពស់​ជាង​លើ​កុមារ​។​ តាម​ព័ត៌​មាន​ពីមន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ ខេត្ត​បាក​លីវ​ មក​ទល់​បច្ចុប្បន្ន​ មាន​អ្នក​ជំងឺ​គ្រុន​ឈាម​ចូល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ជាង​ ៥០០ នាក់​ ក្នុង​នោះ​ មនុស្ស​ពេញ​វ័យ​ជិត ​៣០០ នាក់​។​ វេជ្ជ​បណ្ឌិត​ ក្វាច់​វ៉ាន់​លឹក ប្រ​ធាន​ផ្នែក​ប្រ​ពោធ​កម្ម​និង​បន្សាបជាតិ​ពុល​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ អត្រា​កើត​ជំងឺ​គ្រុន​ឈាម​លើ​មនុស្ស​ពេញ​វ័យ​ចូល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មាន​អត្រា​ ៦០% ចំ​ណែក​លើ​កុមារ​ត្រឹម​តែ ៤០% ប៉ុណ្ណោះ​។​ ក្រោយ​ពីការ​តាម​ដាន​ ឃើញ​ថា​អ្នក​ជំងឺ​ភាគ​ច្រើន​នៅ​មាន​ការ​ធ្វេស​ប្រ​ហែស​ចំ​ពោះ​ជំងឺ​គ្រុន​ឈាម​។​ ពេល​ដឹង​ថា​ខ្លួន​ឈឺ​ អ្នក​ជំងឺ​តែង​ទៅ​ទិញ​ថ្នាំ​មក​លេប​ព្យា​បាល​ដោយ​ខ្លួន​ឯង​ រហូត​ដល់​ពេល​មាន​អា​ការៈ​ហូរ​ឈាម​ខុស​ធម្ម​តា​ទើប​ចូល​មន្ទីរ​ពេទ្យ​។​ នេះ​ក៏​ជា​មូល​ហេតុ​បណ្ដាល​ឱ្យ​ចំ​នួន​ករណី​ជំងឺ​ធ្ងន់​កើន​ឡើង​ឆាប់​រហ័ស​”។​ វេជ្ជ​បណ្ឌិត​ ក្វាច់​វ៉ាន់​លឹក ក្រើន​រំលឹក​ ពេល​មាន​អា​ការៈ​គ្រុន​អូស​អន្លាយ​ ត្រូវ​ប្រ​ញាប់​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​ដើម្បី​ពិនិត្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឆាប់​រក​ឃើញ​ជំងឺ​។​ នេះ​ជា​ជំងឺ​គ្មាន​ថ្នាំ​ព្យា​បាល​ ម្ល៉ោះ​ហើយ​អ្នក​ជំងឺ​ដាច់​ខាត​មិន​ត្រូវ​ទិញ​ថ្នាំ​បញ្ចូល​សេរ៉ូម​ព្យា​បាល​នៅ​ផ្ទះ​។​ ប្រ​ជា​ជន​មិន​ត្រូវ​ធ្វេស​ប្រ​ហែស​ ដ្បិត​អី​នេះ​ជា​ជំងឺ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ និង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ឆាប់​ បណ្ដាល​ឱ្យ​បាត់​បង់​ជីវិត​ក្នុង​រយៈ​ពេល​ខ្លី​។​

មន្ទីរ​សុខា​ភិបាល​ខេត្ត​បាក​លីវ​ បាន​សំ​ណូម​ពរ​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​ខេត្ត​ ដូច​ជា​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​បាក​លីវ​; មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ​ខេត្ត​; មន្ទីរ​ពេទ្យ​យោ​ធា​និង​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​; មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ថាញវូ–Medic បាក​លីវ​។ល។​ ត្រូវ​រៀប​ចំ​ឱ្យ​បាន​ល្អ​ការ​ទទួល​និង​ព្យា​បាល​ដល់​អ្នក​ជំងឺ​ កាត់​បន្ថយ​ទាប​បំ​ផុត​ អត្រា​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ និង​មាន​ផែន​ការ​បណ្ដុះ​បណ្ដាល​ ហ្វឹក​ហ្វឺន​ វិជ្ជា​ជីវៈ​បច្ចេក​ទេស​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​ក្រោម​។​ ត្រៀម​ជា​ស្រេច​សម្ភារៈ​ ថ្នាំ​ ឧបករណ៍​សម្រាប់​ទទួល​និង​ព្យា​បាល​ដល់​អ្នក​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់​។​

លោក​ប៉ុយ​ក្វឹក​ណាម​ នាយក​មន្ទីរ​សុខា​ភិបាល​ បាន​សំ​ណូម​ពរ៖ “មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ​ខេត្ត​ និង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ ត្រូវ​ចង្អុល​ការ​ម៉ឺង​ម៉ាត់ ដល់​ភូមិ​ភាគ​នានា​ ពិសេស​គឺ​តំ​បន់​ឆ្ងាយ​ពីសេវា​កម្ម​សុខា​ភិបាល​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ តំ​បន់​ធ្លាប់​មាន​សម្បុក​រោគ​។ល។​ ត្រូវ​ជំរុញ​មាំ​ការ​ផ្សព្វ​ផ្សាយ ចលនា​ ណែ​នាំ​ប្រ​ជា​ជន​ម្ចាស់​ការ​ចូល​រួម​បង្ការ​ ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​។​ ព្រម​ជា​មួយ​នោះ​ ផ្សព្វ​ផ្សាយ​អនុវត្ត​ឱ្យ​បាន​ខ្លាំង​ក្លា និង​ប្រ​សិទ្ធ​ភាព​រាល់​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ អនា​ម័យ​បរិស្ថាន​ ប្រ​មូល​កាក់​សំ​ណល់​សំ​រាម​ សម្ភារៈ​ប្រើ​ប្រាស់​ដែល​ដាក់​ចោល​រាយ​ប៉ាយ កន្លែង​ទឹក​ដក់ នៅ​ក្នុង​និង​ជុំ​វិញ​ផ្ទះ​។ល។​ វិនិច្ឆ័យ​ដាច់​​ស្រ​ឡះ​សម្បុក​រោគ​ ១០០% ធានា​ត្រូវ​តាម​សង្វាក់​បច្ចេក​ទេស​ មាន​ការ​វាយ​តម្លៃ​សន្ទស្សន៍​វុិច​ទ័រ​មុន​និង​ក្រោយ​បាញ់​ថ្នាំ​កម្ចាត់​មូស។​ ចំ​ពោះ​តំ​បន់​មាន​ហា​និភ័យ​កើត​ជំងឺ​ខ្ពស់​គឺ​ត្រូវ​បាញ់​គីមី​កម្ចាត់​មូស បង្ការ​ ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​ ធានា​មិន​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល​ពាស​ពេញ​”៕​

                                   យ្វីអាញ-ថាច់​ធី

ចែករំលែកអត្ថបទ