តាមផែនការ កម្មវិធីសម្ដែងសិល្បៈបម្រើក្នុងឱកាសបុណ្យសែនដូនតា បានទូរទស្សន៍ផ្សាយផ្ទាល់នៅវត្តពោធិថ្លឹង ស្រុកកេសាច់ ម្ល៉ោះហើយក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង បានត្រៀមនូវកម្មវិធីសិល្បៈជាច្រើនសម្រាប់សម្ដែងបម្រើក្នុងឱកាសបុណ្យសែនដូនតា ដើម្បីមាមីងទទួលអំណរបុណ្យប្រកបដោយភាពសុខដុមរមនា និងសប្បាយរីករាយ។
ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង ត្រៀមសម្ដែងសិល្បៈបម្រើក្នុងឱកាសបុណ្យសែនដូនតា។
សិល្បករ សិប្បករ តន្រ្តីកររបស់ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង បានរៀបចំហាត់សមដើម្បីសម្ដែងសល្បៈបម្រើក្នុងឱកាសបុណ្យសែនដូនតាឱ្យបានល្អ។ សិល្បការិនី ស្រីមុំ ឱ្យដឹង៖ "បន្ទាប់ពីឈប់សម្រាកអស់មួយរយៈដោយសារជំងឺ COVID-១៩ ឥឡូវបុណ្យសែនដូនតាទើបមានឱកាសសម្ដែងសិល្បៈបម្រើមាមីងខ្មែរទស្សនា ម្ល៉ោះហើយ នាងខ្ញុំត្រូវយកចិត្តទុកដាក់ក្នុងការហាត់សម; ពិសេស គឺល្ខោនយូរកេរ ត្រូវហាត់សមឡើងវិញឱ្យបានហ្មត់ចត់ ចាំស្ទាត់បទចម្រៀង កាយវិការនិងសាច់រឿង ដើម្បីសម្ដែងតួនីមួយៗឱ្យបានល្អ។ ក្នុងកម្មវិធីសិល្បៈដែលទូរទស្សន៍ផ្សាយផ្ទាល់អំណរបុណ្យសែនដូនតា នាងខ្ញុំចូលរួមសម្ដែង ៣ឈុត ម្ល៉ោះហើយនេះជាក្ដីសោមនស្សរីករាយសម្រាប់នាងខ្ញុំ"។ រៀងរាល់ថ្ងៃ ពេលព្រឹកចាប់ពីម៉ោង ៧ កន្លះរហូតដល់ម៉ោង ១១ និងពេលរសៀលចាប់ពីម៉ោង ១៣ កន្លះរហូតដល់ម៉ោង ១៦កន្លះ គឺសិល្បករ សិប្បករ តន្រ្តីកររបស់ក្រុម តែងមកជួបជុំគ្នាដើម្បីហាត់សម។
នាដការិនី ទ្រីវធីភឿង ឱ្យដឹង៖ "កាលពីមុន ខ្ញុំច្រើនសម្ដែងតួរង ឆ្នាំនេះបានសម្ដែងតួឯកក្នុងឈុតរបាំនានា មានដូច៖ របាំអប្សរា រីករាយថ្ងៃបុណ្យសែនដូនតា។ ក្រោយរយៈពេលជិតកន្លះខែហាត់សម ឃើញថា កាយវិការមានភាពល្វត់ល្វន់ឡើងវិញ។ ថ្មីៗ ក្រុមបានសាកល្បងដំឡើងកម្មវិធី ហើយត្រូវបានវាយតម្លៃខ្ពស់ ម្ល៉ោះហើយក្នុងឱកាសបុណ្យសែនដូនតាឆ្នាំនេះ យើងខ្ញុំនឹងនាំយកបទចម្រៀង និងរបាំដែលដិតដាមដោយវប្បធម៌ប្រវេណីថ្ងៃបុណ្យសម្ដែងបម្រើជូនមាមីង។ ការដែលបានចូលរួមសម្ដែងសិល្បៈបម្រើក្នុងថ្ងៃបុណ្យរបស់ជនជាតិ គឺជាក្ដីសោមនស្សរីករាយនិងកិត្តិយសសម្រាប់យើងខ្ញុំ"។
លោកលុកថាញហ៊ីប អនុប្រធានក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង ឱ្យដឹង៖ "កម្មវិធីសិល្បៈសម្ដែងបម្រើក្នុងឱកាសបុណ្យសែនដូនតាឆ្នាំនេះ បានទូរទស្សន៍ផ្សាយផ្ទាល់នៅវត្តពោធិថ្លឹង ដូច្នេះក្រុមសិល្បៈយើងខ្ញុំចូលរួមសម្ដែងចំនួន ៩ ឈុត។ យើងខ្ញុំនៅទាំងសហការជាមួយនឹងស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តសុកត្រាំងថតកម្មវិធីសិល្បៈ ល្ខោនយូរកេរសម្រាប់ចាក់ផ្សាយរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌសែនដូនតាទៀតផង"។
យ្វីអាញ - ថាច់ធី