ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/09/2022 - 14:56

ហ្វឹក​ហ្វឺន​បំ​ណិន​ផ្សព្វ​ផ្សាយ អប់​រំច្បាប់​ដល់​ជន​រួម​ជាតិ​ភាគ​តិច​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​ហ្វឹក​ហ្វឺន​បំ​ណិន​ផ្សព្វ​ផ្សាយ អប់​រំច្បាប់​ដល់​ជន​រួម​ជាតិ​ភាគ​តិច​តំ​បន់​វាល​រាប​ទន្លេ​គឺវឡុង​ នៅ​ក្រុង​កឹង​ធើ។​ អ្នក​តំ​ណាង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ មាន​តំ​ណាង​នាយក​ដ្ឋាន​ អង្គ​ភាព​មួយ​ចំ​នួន​ស្ថិត​ក្រោម​ឱវាទ​គណៈ​កម្មា​ធិជន​ជាតិ​ តំ​ណាង​ស្ថាប័ន​ បម្រើ​ការ​ងារ​ជន​ជាតិ​ថ្នាក់​ខេត្ត​ ស្រុក​ ទាំង​ ៩ ចំ​ណុះ​ខេត្ត​-ក្រុង​ក្នុង​តំ​បន់​ ព្រម​ទាំង​អ្នក​តំ​ណាង​ប្រ​មាណ​ ២០០ នាក់​ ដែល​ជា​អ្នក​សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន​ ឃោស​និក​ច្បាប់​ អ្នក​មាន​ប្រ​ជា​ប្រិយ​និង​អ្នក​មុខ​អ្នក​ការ​សាសនា​។​

អ្នក​តំ​ណាង​ចូល​រួម​អាន “សៀវ​ភៅ​ផ្សព្វ​ផ្សាយ​ច្បាប់​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​” ទ្វេ​ភាសា​វៀត​ណាម​-ខ្មែរ​ ដោយ​បាន​គណៈ​កម្មា​ធិការ​រៀប​ចំ​ផ្តល់​ជូន​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។​

ក្នុង​រយៈ​ពេល​ ២ ថ្ងៃ​ហ្វឹក​ហ្វឺន​ អ្នក​តំ​ណាង​ចូល​រួម​បាន​ស្តាប់​អ្នក​រាយ​ការណ៍​លើក​ឡើង​ពី​លក្ខណៈ​មូល​ដ្ឋាន​មួយ​ចំ​នួន​នៃ​បំ​ណិន​ផ្សព្វ​ផ្សាយ អប់រំ​ច្បាប់​ ពិសេស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដោយ​ទម្រង់​ផ្សព្វ​ផ្សាយ អប់រំ​ច្បាប់​ដែល​អនុវត្ត​ជាទូទៅ​។​ តួយ៉ាង​ដូច​ជា​៖ ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ដោយ​ផ្ទាល់​មាត់​ ការ​ផ្សព្វ​ផ្សាយ អប់​រំច្បាប់​តាម​រយៈ​សកម្ម​ភាព​សហ​គមន៍; បំ​ណិន​ផ្សព្វ​ផ្សាយ​តាម​រយៈ​ការ​សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន​ នៅ​ពេល​ដោះ​ស្រាយ​ក្ដី​ក្ដាំ​និង​វិវាទ​ទាស់​ទែង​; អនុវត្ត​ការ​ប្រែ​ក្លាយ​ឌីជី​ថល​ក្នុង​ការ​ផ្សព្វ​ផ្សាយ អប់​រំច្បាប់​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​...៕​

    យោង​៖ baodantoc.vn - ទីទុយ​

ចែករំលែកអត្ថបទ