ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/09/2022 - 14:17

Agritechnica Asia Live ២០២២ នៅ​ក្រុង​កឹង​ធើ

(CT) នៅ​ក្រុង​កឹង​ធើ ទើប​ប្រ​ព្រឹត្ត​ឡើង​នូវ​ព្រឹត្តិ​ការណ៍​ Agritechnica Asia Live ២០២២ រៀប​ចំ​ឡើង​ដោយ​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ សម្ព័ន្ធ​សមា​គម​អា​ល្លឺ​ម៉ង់ និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ស្រូវ​អង្ករ​អន្តរ​ជាតិ​។​

អ្នក​តំ​ណាង​កាត់​ខ្សែ​បូបើក​ព្រឹត្តិ​ការណ៍​។​ 

Agritechnica Asia Live ២០២២ ក្រោម​ប្រ​ធាន​បទ​ “យន្តូ​បនីយ​កម្ម​ព្រម​ៗ​គ្នា​ ឆ្ពោះ​ទៅ​កាន់​ខឿន​កសិកម្ម​ប្រ​កប​ដោយ​ចីរ​ភាព​” គឺ​ជា​ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​ដ៏​សំ​ខាន់​ ដែល​បង្ហាញ​ពី​វិស័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​នៅ​ឆ្នាំ​ ២០២២ ។​ Agritechnica Asia Live ២០២២ មាន​ការ​ចូល​រួម​ពី​អ្នក​តំ​ណាង​ ភ្ញៀវ​មក​ទស្សនា​ ក្នុង​ស្រុក​និង​អន្តរ​ជាតិ​ចំ​នួន​ ៤.០០០ នាក់​។​ ព្រឹត្តិ​ការណ៍​នេះ​ មាន​សកម្ម​ភាព​សំ​ខាន់​ៗ​ ដូច​ជា​៖ ការ​បង្ហាញ​ទម្រង់​អនុវត្ត​ផលិត​កម្ម​ បច្ចេក​វិទ្យា​និង​ម៉ាស៊ីន​កសិកម្ម​លើ​វាល​ស្រែ​; ការ​ដាក់​តាំង​ ការ​តាំង​ពិ​ព័រណ៍​បច្ចេក​វិទ្យា​ គ្រឿង​ចក្រ​ ឧប​ករណ៍​កសិកម្ម​ ផលិត​ផលនៃ​កម្ម​វិធី​ឃុំ​មួយ​ផលិត​ផល​មួយ​ (OCOP)។​ ទន្ទឹម​នឹង​នោះ​ នៅ​មាន​ចង្កោម​សិក្ខា​សាលា​ ដោយ​មាន​ប្រ​ធាន​បទ​ចាំ​បាច់​ជាច្រើន​ មាន​ដូច​៖ សិក្ខា​សាលា​យន្តូ​បនីយ​កម្ម​ព្រម​ៗ​គ្នា​ ឆ្ពោះ​ទៅ​កាន់​ខឿន​កសិកម្ម​ប្រ​កប​ដោយ​ចីរ​ភាព​ សិក្ខា​សា​លា​ពិគ្រោះ​យោ​បល់​កសាង​មជ្ឈ​មណ្ឌល​យន្ត​កម្ម​កសិកម្ម​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ។​ល។​ នេះ​ជា​ឱកាស​សម្រាប់​ភាគី​ដែល​ពាក់​ព័ន្ធ​ រួម​គ្នា​ពិភាក្សា​ ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​ និង​ទង្វើ​ច្នៃ​ប្រ​តិដ្ឋ​ ដើម្បី​ជំរុញ​ការ​អនុវត្ត​យន្តូ​បនីយ​កម្ម​ព្រម​ៗ​គ្នា​ក្នុង​ការ​ផលិត​កសិកម្ម។​ ក្នុង​ឱកាស​នេះ​ អង្គ​ភាព​អា​ជីវ​កម្ម​និង​សហ​ករណ៍​នៅ​ក្រុង​កឹង​ធើ និង​តំ​បន់​វាល​រាប​ទន្លេ​គឺវឡុង​ បាន​ចូល​រួម​ដាក់​តាំង​ និង​ឧទ្ទេស​នាម​ផលិត​ផល OCOP ជា​ច្រើន​របស់​តំ​បន់​ផង​ដែរ​៕

​   ខាញ់​ទ្រុង​-ថាច់​ធី

ចែករំលែកអត្ថបទ