29/08/2022 - 15:02

ធ្វើ​បណ្តឹង​រឿង​ក្តី​ “រៀង​ចំ​ឱ្យ​អ្នក​ដទៃ​ឆ្លង​ដែន​ខុស​ច្បាប់​” នៅ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​ឡុង​ប៊ិញ (កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​) ឱ្យ​ដឹង​៖ ទើប​ចេញ​សេចក្តី​សម្រេច​ធ្វើ​បណ្តឹង​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​ “រៀប​ចំ​ឱ្យ​អ្នក​ដទៃ​ឆ្លង​ដែន​ខុស​ច្បាប់​”។​ ទន្ទឹម​នឹង​នោះ​ បំ​ពេញ​បែប​បទ​ និង​ប្រ​គល់​សំ​ណុំ​រឿង​ក្តី​ដល់​ការិ​យាល័យ​សន្តិ​សុខ​សើុប​អង្កេត​នគរ​បាល​អាង​យ៉ាង​ បន្ត​ការ​សើុប​អង្កេត​ បំ​ភ្លឺ​ និង​វិនិច្ឆ័យ​តាម​ដែន​សមត្ថ​កិច្ច​។​

កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​ឡុង​ប៊ិញ​សួរ​ចម្លើយ​ ង្វៀង​វ៉ាន់​ពុង។​

មុន​នោះ​ ប្រ​ហែល​ជា​ម៉ោង​ ៩  ថ្ងៃ​ទី ៥ ខែសីហា ឆ្នាំ​ ២០២២ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​ឡុង​ប៊ិញ បាន​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ឃុំ​ខាញ់​អាង​ និង​នគរ​បាល​ស្រុក​អាង​ភូ ដើរ​ល្បាត​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត។​ លុះ​ទៅ​ដល់​ហាង​យ៉-ដុង​ (ស្ថិត​នៅ​ភូមិ​អាង​ខាញ់​ ឃុំ​ខាញ់​អាង​) ក្រុម​ការ​ងារ​បាន​ប្រ​ទះ​ឃើញ​ង្វៀង​ធីកឹង​ (កើត​ឆ្នាំ​ ១៩៥៥) និង​វ៉ហ្វាង​ណាម​ (កើត​ឆ្នាំ​ ១៩៩១ ជា​កូន​បង្កើត​របស់​មុខ​សញ្ញា​កឹង​ ស្នាក់​នៅ​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ) មាន​អា​ការៈ​គួរ​ឱ្យ​សង្ស័យ​ ម្ល៉ោះ​ហើយ​ក៏​ធ្វើ​ការ​ពិនិត្យ​។​ ឆ្លង​តាម​រយៈ​នោះ​ ង្វៀង​ធីកឹង​ និង​វ៉ហ្វាយ​ណាម​ បាន​សារ​ភាព​៖ អា​ស្រ័យ​មាន​តម្រូវ​ការ​នាំ​មុខ​សញ្ញា​កឹង​ ទៅ​រស់​នៅ​ប្រ​ទេស​កម្ពុជា​ ម្ល៉ោះ​ហើយ​ណាម​បាន​ទាក់​ទង​ជា​មួយ​នឹង​មុខ​សញ្ញា​មួយ​ចំ​នួន​ទៀត​ រកវិធី​នាំ​ពីរ​នាក់​ម៉ែ​កូន​ឆ្លង​ដែន​ខុស​ច្បាប់​ ដោយ​ទឹក​ប្រាក់​ ៣,៥ លាន​ដុង​។​

ផ្តើម​ពី​ចម្លើ​យ​សារ​ភាព​ខាង​លើ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​ឡុង​ប៊ិញ បាន​ចាត់​កម្លាំង​ចុះ​ទៅ​ពិនិត្យ​បញ្ជាក់​ រួច​បាន​ដឹង​ថា​ ង្វៀង​វ៉ាន់​ពុង (កើត​ឆ្នាំ​ ១៩៧១ នៅ​ភូមិ​អាង​ហ្វា ឃុំ​ខាញ់​អាង​) មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ ម្ល៉ោះ​ហើយ​ បាន​អញ្ជើញ​មក​ទីស្នាក់​ការ​សួរ​ចម្លើយ​។​ ង្វៀង​វ៉ាន់​ពុង បាន​សារ​ភាព​នូវ​ទង្វើ​រៀប​ចំ​ឱ្យ​អ្នក​ដទៃ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រ​ទេស​កម្ពុជា​ ដើម្បី​ទទួល​ប្រាក់​ឈ្នួល​ ៤០០.០០០ ដុង​។​ មុន​នោះ​ កាល​ពី​ថ្ងៃ​ទី ២ ខែសីហា​ ពុងនិង​ស្រ្តីម្នាក់​ទៀត​ ឈ្មោះ​ធូ (រស់​នៅ​ប្រ​ទេស​កម្ពុជា​) ក៏​បាន​រៀប​ចំ​ឱ្យ​វ៉ហ្វាយ​ណាម​ ឆ្លង​ដែន​ខុស​ច្បាប់​ពីប្រ​ទេស​កម្ពុជា​ចូល​មក​វៀត​ណាម​៕​

                 យោង​៖ កាសែត​អាង​យ៉ាង​-វិមាន

ចែករំលែកអត្ថបទ