អនុវត្តតាមសារទូរលេខ ៦៨០/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ទើបចេញសារលិខិតស្តីពីការបង្កើនការបង្ការ ប្រឆាំងជំងឺអុតស្វា និងការបង្ការប្រឆាំងជំងឺផ្សេងៗទៀតលើភូមិសាស្ត្រ។
ខេត្តបាកលីវ កំពុងជំរុញល្បឿនចាក់វ៉ាក់សាំងដូសទី ៤ បង្ការជំងឺ COVID-១៩ ដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក និយោជិត និយោជកក្នុងស្ថាប័នរដ្ឋ។
តាមរយៈនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ឱ្យមន្ទីរសុខាភិបាល ដឹកនាំ សហការជាមួយនឹងមន្ទីរហិរញ្ញវត្ថុ គណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុង និងស្ថាប័ន ព្រមទាំងអង្គភាពនានាដែលពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ស្ថានភាពជំងឺអុតស្វា ដើម្បីប្រទះឃើញនិងព្យាបាលឱ្យបានទាន់ពេល កាត់បន្ថយទាបបំផុតករណីស្លាប់ កម្ចាត់សំបុករោគឱ្យអស់; ត្រៀមថ្នាំ សម្ភារៈបរិក្ខារ ធនធានមនុស្ស និងថវិកា ដើម្បីផ្សព្វផ្សាយនូវវិធានការបង្ការប្រឆាំងជំងឺរាតត្បាត ទទួលនិងព្យាបាលករណីវិជ្ជមាន; ម្ចាស់ការធ្វើសេនាធិការ លើកសំណើកសាងផែនការ គម្រោងការឆ្លើយតប និងរៀបចំធ្វើសមយុទ្ធទៅតាមសភាពការណ៍ ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងករណីដែលជំងឺកើតមានឡើង ប្រញាប់ស្នើទៅគណៈកម្មាធិការប្រជាជនខេត្តធ្វើការពិនិត្យ; រៀបចំហ្វឹកហាត់ដល់កម្មាភិបាលពេទ្យគ្រប់ថ្នាក់ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល; តភ្ជាប់ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ កន្លែងទទួលព័ត៌មានដើម្បីផ្តល់ពិគ្រោះ ជំនួយប្រជាជន អំពីជំងឺអុតស្វា។ ទន្ទឹមនឹងនោះ បង្កើនការឃោសនាផ្សព្វផ្សាយ បង្កើនម៉ោងផ្សាយព័ត៌មានអំពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ និងជំងឺឆ្លងផ្សេងៗទៀត ដូច៖ គ្រុនឈាម ពងដៃ–ជើង–មាត់ និងជំងឺអុតស្វាជាដើម៕
យ្វីអាញ-លីសៀ