01/08/2022 - 15:08

អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​

ដំណាក់​សុខា​ភិបាល​ឃុំ​ដាយ​អឹង ២ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ និង​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​។​

បុគ្គ​លិក​នៃ​ដំណាក់​សុខា​ភិបាល​ឃុំ​ដាយ​អឹង ២ ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩
ដូសទី ៤ ជូនប្រជាជន។

ដំណាក់សុខា​ភិបាល​ឃុំ​ដាយ​អឹង ២ បើក​យុទ្ធ​នាការ​កម្ចាត់​ដង្កូវ​ទឹក​ ព្រម​ទាំង​សហ​ការ​ជា​មួយ​នឹង​សហ​ការី​សុខា​ភិបាល​ ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ មាន​ដូច​៖ ជំងឺ​គ្រុន​ឈាម​ ជំងឺ​ពង​ដៃ​-ជើង​-មាត់​ និង​ជំងឺ​ COVID-១៩។ល។​ មក​ទល់​ពេល​នេះ​ ដំណាក់​សុខា​ភិបាល​ឃុំ​ បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​លើ​ភូមិ​សាស្ត្រ​ឃុំ​បាន​ ២ លើក; កម្ចាត់​សម្បុក​រោគ​គ្រុន​ឈាម​ និង​ពង​ដៃ​-ជើង​-មាត់​ ទាំង​ ១០០% ពេល​កើត​មាន​ឡើង​។​ យោង​តាម​ប្រ​សាសន៍ ​លោក​ឡេ​ត្រឹង​ហ្វៀង​ អនុ​ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដាយ​អឹង ២ ប្រ​ជា​ជន​តែង​ស្រប​គំ​និត​សហ​ការ​ជា​មួយ​នឹង​បុគ្គ​លិក​សុខា​ភិបាល​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ មាន​ដូច​៖ កម្ចាត់​ដង្កូវ​ទឹក​ ព្រលែង​ត្រី​ ៧ ពណ៌​ក្នុង​ពាង​ទឹក​ សម្អាត​បរិស្ថាន​ជុំ​វិញ​ផ្ទះ​; រក្សា​អនា​ម័យ​ឱ្យ​កុមារ​។ល។​ ក្រៅ​ពីនោះ​ ប្រ​ជា​ជន​នៅ​ទាំង​មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩។​ ហេតុ​នេះ​ លើ​ភូមិ​សាស្ត្រ​ឃុំ​ធានា​សម្រេច​ភាគ​កម្រិត​និង​សម្រេច​តាម​ល្បឿន​នៃ​ដំ​ណើរ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដូស​ទី​ ៤ ។​ លោក​ឡេ​ត្រឹង​ហ្វៀង​ ឱ្យ​ដឹង​៖ “មក​ទល់​ពេល​នេះ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដាយ​អឹង ២ កត់​សម្គាល់​ជំងឺ​គ្រុន​ឈាម​ត្រឹម​តែ ១៣ ករណី​ជំងឺ​ពង​ដៃ​-ជើង​-មាត់​ ៤ ករណី​ប៉ុណ្ណោះ​ ពុំ​មាន​ករណី​បាត់​បង់​ជីវិត​ឡើយ​។​ ចំ​ពោះ​តំ​បន់​ដែល​កើត​មាន​ជំងឺ​ (សម្បុក​រោគ​តូចៗ​) ដំណាក់​ចុះ​ទៅ​កម្ចាត់​ដង្កូវ​ទឹក​និង​បាញ់​ថ្នាំ​គីមី​ មិន​ទុក​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល​។​ អា​ស្រ័យ​ម្ចាស់​ការ​ក្នុង​ការ​ផ្សព្វ​ផ្សាយ គួបផ្សំ​នឹង​ប្រ​ជា​ជន​មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ដូច្នេះ​នៅ​លើ​ភូមិ​សាស្ត្រ​ឃុំ​ពុំ​ទាន់​កើត​មាន​សម្បុក​រោគ​ធំ​ៗ​ណា​មួយ​ឡើយ​”។​

ដំណាក់​សុខា​ភិបាល​ឃុំ​ដាយ​អឹង ២ នៅ​ទាំង​អនុវត្ត​ល្អ​ការ​ងារ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ដល់​ប្រ​ជា​ជន​ មធ្យម​ភាគ​ជា​រៀង​រាល់​ខែ ដំណាក់​សុខា​ភិបាល​ឃុំ​ទទួល​ពិនិត្យ​និង​ផ្តល់​ថ្នាំ​ដល់​អ្នក​ជំងឺ​ប្រ​មាណ​ជាង​ ៥.០០០ លើក​នាក់​។​ ប្រ​ជា​ជន​ភាគ​ច្រើន​មក​ពិនិត្យ​ជំងឺ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​; ហើយ​ភាគ​ច្រើន​គឺ​ប្រ​ភេទ​ជំងឺ​ធម្ម​តា ​ដូច​៖ សម្ពាធ​ឈាម​ខ្ពស់​ ទឹក​នោម​ផ្អែម​ ផ្តា​សាយ គ្រុន​ក្តៅ​ ក្អក​។​ល។​ ទន្ទឹម​នឹង​នោះ​ ដំណាក់​សុខា​ភិបាល​ឃុំ​នៅ​ទាំង​អនុវត្ត​ល្អ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​សុខា​ភិបាល​។​ ជា​រៀង​រាល់​ឆ្នាំ​ មាន​កុមារ​ជិត​ ១០០% ឋិត​ក្នុង​កម្រិត​អា​យុ​ត្រូវ​ចាក់​វ៉ាក់​សាំង​បាន​ចាក់​គ្រប់​សព្វ​; កុមារ​ឋិត​ក្នុង​កម្រិត​អា​យុ​ បាន​ផឹក​វីតា​មីន​ A និង​បាន​ពិគ្រោះ​អា​ហា​រូបត្ថម្ភ ១០០% ។​ល។​

លោក​ត្រា​ថឿង មក​ពិនិត្យ​ជំងឺ​នៅ​ដំណាក់​សុខា​ភិបាល​ឃុំ​ដាយ​អឹង ២ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​ ដូច្នេះ​មក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដើម្បី​ពិនិត្យ​និង​ទទួល​ថ្នាំ​ពេទ្យ​ជារៀង​រាល់​ខែ។​ គ្រូ​ពេទ្យ​នៅ​ទីនេះ​ និយាយ​ស្តី​រួស​រាយ​ រាក់​ទាក់​ សាក​សួរ​ពីសុខ​ភាព​ណែ​នាំ​យ៉ាង​ម៉ត់​ចត់​ពីរ​បៀប​លេបថ្នាំ​ សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ធានា​សុខ​ភាព​។​ ពិសេស​គឺ​ ជួយ​ណែនាំ​អស់​ពីចិត្ត​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ និង​កៀរ​គរ​ប្រ​ជា​ជន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ដូស​ទី ៤ ។​ ខ្ញុំ​ស្តាប់​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ ទៅ​ចាក់​វ៉ាក់​សាំង​ដូស​ទី ៤ រួច​រាល់​ ដើម្បី​ការ​ពារ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​សហ​គមន៍”៕

​  លីធាន​-មុនី

ចែករំលែកអត្ថបទ