- ក្រសួងសំណង់ ទើបប្រកាសឱ្យប្រើសារាចរលេខ ០១/២០២២/TT-BXD ស្តីពីការណែនាំអនុវត្តឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រនៅលើភូមិសាស្រ្តស្រុកក្រីក្រ ចំណុះកម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាក់កាល ២០២១ -២០២៥។
គ្រួសារខ្មែរជាច្រើននៅស្រុកទ្រីតូង ខេត្តអាងយ៉ាង ត្រូវការឧបត្ថម្ភសម្រាប់សាងសង់ផ្ទះថ្មី។
រូប៖ ថាញឡុង
យោងតាមសារាចរ ការឧបត្ថម្ភសាងសង់ផ្ទះ ត្រូវធានាគោលការណ៍បើកចំហប្រជាធិបតេយ្យ ពង្រីកសិទ្ធិធ្វើម្ចាស់និងការចូលរួមយ៉ាងសកម្ម ភាពម្ចាស់ការរបស់សហគមន៍និងប្រជាជន។ អាទិភាពប្រើប្រាស់វត្ថុធាតុដើមនៅភូមិភាគ និងប្រើប្រាស់កម្លាំងពលកម្មនៅនឹងកន្លែង ដើម្បីអនុវត្តការឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រនៅលើភូមិសាស្រ្តស្រុកក្រីក្រចំណុះកម្មវិធី។ ឧបត្ថម្ភដោយផ្ទាល់ដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រតាមលំដាប់លំដោយ។ អាទិភាពឧបត្ថម្ភគ្រួសារក្រីក្រជាជនជាតិភាគតិចនិងគ្រួសារក្រីក្រមានសមាជិកជាអ្នកមានសគុណចំពោះបដិវត្តន៍។
កៀរគរតាមរយៈប្រភពទុនផ្សេងៗដើម្បីអនុវត្ត គួបផ្សំរវាងរដ្ឋនិងប្រជាជនរួមគ្នាធ្វើ តាមគោលការណ៍៖ រដ្ឋឧបត្ថម្ភសហគមន៍គាំទ្រ គ្រួសារចាត់ចែងសាងសង់ដោយខ្លួនឯង។
គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រដែលបានឧបត្ថម្ភសាងសង់ផ្ទះ ស្ថិតក្នុងករណីមួយក្នុងចំណោមករណីខាងក្រោម៖ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រមិនទាន់មានផ្ទះ ឬផ្ទះមិនមាំមួន (ក្នុងរចនាសម្ព័ន្ធសំខាន់ៗចំនួន ៣ គឺធារ-គ្រឹះ, គ្រោងឆ្អឹង-ជញ្ជាំងនិងដំបូល តិចបំផុតមានរចនាសម្ព័ន្ធចំនួនពីរ ធ្វើពីសម្ភារៈមិនមាំមួន) ។ ផ្ទៃដីធារផ្ទះមធ្យមភាគលើមនុស្សម្នាក់ៗរបស់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រតិចជាង ៨ ម៉ែត្រការ៉េ ។ សម្រាប់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រដែលមិនទាន់បានឧបត្ថម្ភសាងសង់ផ្ទះ តាមរយៈកម្មវិធី គម្រោង គោលនយោបាយឧបត្ថម្ភរបស់រដ្ឋ អង្គការនយោបាយ-សង្គម ឬអង្គការសង្គមដទៃទៀត។
សារាចរបានលើកឡើងច្បាស់ អាទិភាពឧបត្ថម្ភមុនដល់មុខសញ្ញាតាមលំដាប់លំដោយ ដូចខាងក្រោម៖ គ្រួសារក្រីក្រជាជនជាតិភាគតិច; គ្រួសារក្រីក្រមានសមាជិកជាអ្នកមានសគុណចំពោះបដិវត្តន៍; គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ មានសមាជិកស្ថិតក្នុងមុខសញ្ញាគាំពារសង្គម; គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ មានស្ថានភាពលំបាកខ្លាំង (មនុស្សចាស់ គ្មានទីពឹង ពិការ); គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ស្ថិតនៅតំបន់ច្រើនកើតមានគ្រោះធម្មជាតិ និងគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រឯទៀតក្រៅពីនោះ។
ទន្ទឹមនឹងនោះ សារាចរក៏បានលើកឡើងយ៉ាងច្បាស់ពីកម្រិតឧបត្ថម្ភផងដែរ ផ្ទះសាងសង់ថ្មីឧបត្ថម្ភ ៤០ លានដុង/គ្រួសារ ផ្ទះជួសជុលឧបត្ថម្ភ ២០ លានដុង/គ្រួសារពីថវិកាមជ្ឈិម។ ក្រោយពីបានឧបត្ថម្ភសាងសង់ផ្ទះថ្មី ឬជួសជុលផ្ទះត្រូវធានាមានផ្ទៃដីប្រើប្រាស់យ៉ាងតិចបំផុត ៣០ ម៉ែត្រការ៉េ ធានា “ ៣ រឹង” (ធារ-គ្រឹះរឹង គ្រោងឆ្អឹង-ជញ្ជាំងរឹងនិងដំបូលរឹង) ហើយផ្ទះមានអាយុកាលពី ២០ ឆ្នាំឡើងទៅ។ ផ្នែកធារ-គ្រឹះ គ្រោង ឆ្អឹង-ជញ្ជាំង និងដំបូលផ្ទះ ត្រូវបានធ្វើពីសម្ភារៈដែលមានគុណភាពល្អ មិនធ្វើពីប្រភេទសម្ភារៈបណ្ដោះអាសន្ន ឆាប់ខូច ងាយឆេះជាដើម។
សារាចរនេះមានសុពលភាព ចាប់ពីថ្ងៃទី ១៥/៨/២០២២៕
ប្រភពៈ chinhphu.vn- ប្រែសម្រួលៈ វិមាន